ជាតិ
AYLA រៀបចំ​សិក្ខាសាលា​ដើម្បី​ឲ្យ​យុវជន​យល់ដឹង​ពី​បញ្ហា​នៃ​ការ​ជូ​ញ​ដូរ​មនុស្ស​
30, Oct 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុម​អ្នកដឹកនាំ​យុវជន​អាស៊ាន​ប្រចាំ​ប្រទេស​កម្ពុជា ឬ ASEAN Youth Leader Association-Cambodia (AYLA) នឹង​រៀបចំ​សិក្ខាសាលា​ស្ដីអំពី យុវជន និង​ការលើកកម្ពស់​ការយល់​ដឹង​អំពី​បញ្ហា​ជួញដូរ​មនុស្ស (Youth and Human Trafficking Awareness Raising) លើក​ទី​ពីរ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១២​ថ្ងៃត្រង់​ថ្ងៃទី​១ ខែ​វិ​ច្ឋិ​កា ឆ្នាំ​២០១៥ ។ សិក្ខាសាលា នឹង​ប្រព្រឹត្តឡើង​ក្នុង​សាលារៀន​អន្តរជាតិ Westline សាខា​ដូនពេញ​។​



​សិក្ខាសាលា​នេះ គឺជា​យុទ្ធនាការ​យុវជន និង​ផលប៉ះពាល់​ទប់ស្កាត់​ការជួញដូរ​មនុស្ស ដើម្បី​ជួយ​បង្កើន​ការយល់ដឹង និង​យកចិត្តទុកដាក់​ខ្ពស់​ពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​អំពើ​លក់ដូរ​មនុស្ស​ទាំង​ក្នុង និង​ក្រៅប្រទេស ឲ្យ​ប្រជាជន​យល់ដឹងបាន កាន់តែច្បាស់​ពី​រូបភាព និង​ផលប៉ះពាល់​នៃ​អំពើ​ជួញដូរ​មនុស្ស​។​

​គួរ​រម្លឹក AYLA បានរៀបចំ​សិក្ខាសាលា​នេះ​ឡើងជា​លើក​ទី​១ កាលពី​ថ្ងៃទី​០១ ខែតុលា​នេះ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ កាលនោះ លោក យឹម វិ​រៈ អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ថ្លែង​ក្នុង​សិក្ខាសាលា​នោះ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ប្រភព និង​ប្រទេស​គោលដៅ និង ប្រទេស​ឆ្លងកាត់ នៃ​ការជួញដូរ​មនុស្ស​មួយ​នៅក្នុង​តំបន់​។​

​សិស្ស និស្សិត និង​សាធារណៈជន​អាច​ចុះឈ្មោះ​ចូលរួម​សិក្ខាសាលា​បាន​តាមរយៈ​
​សូម​មើល​ផែនទី​កន្លែង​សិក្ខាសាលា


© រក្សាសិទ្ធិដោយ thmeythmey.com