អត្ថបទពាណិជ្ជកម្ម
រថយន្ត​ស្ព័​រ​ទំនើប TOYOTA VIOS ២០១៦ សន្សំសំចៃ​ខ្ពស់​
05, Dec 2015 , 11:37 am        
រូបភាព
ដោយ: ថ្មីៗ

​កាលពី​ថ្មីៗ​នេះ ក្រុមហ៊ុន TOYOTA (Cambodia) បានបង្ហាញ​រថយន្ត​ស៊េរី​ថ្មី​មួយ​ប្រភេទ​ ទៀត​គឺ​រថយន្ត TOYOTA VIOS ២០១៦ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​។ នេះ​ជា​ម៉ូ​ឌែ​ល​រថយន្ត​ផ្លូវការ​ទី​១០ ដែល​បាន​នាំចូល ក្នុងនោះ​មានដូចជា​រថយន្ត តូយ៉ូតា Avanza, Corolla, Camry, Hilux Revo, Fortuner, Landcruiser Prado , Alphard, Landcruiser , Hiace និង Coaster ។​ TOYOTA VIOS គឺជា​រថយន្ត​ស៊េរី​ថ្មី ដែល​ត្រូវបាន​អតិថិជន​ជាច្រើន​នៅ​តំបន់ អាស៊ីអាគ្នេយ៍​ទទួលបាន​នូវ​ភាព​រីករាយ​ក្នុងការ​ប្រើប្រាស់​ជាមួយនឹង​ប្រវត្តិ​នៃ​ការ ផលិត​ដំបូង​តាំងពី​ឆ្នាំ ២០០២​មកម្ល៉េះ​។ ឈ្មោះ​រថយន្ត “VIOS” មកពី​ពាក្យ​ឡាទីន ដែលមាន​អត្ថន័យ​ថា “ ឆ្ពោះទៅមុខ​” ។​

​រថយន្ត​នេះ​ត្រូវបាន ផលិតឡើង​ដើម្បី​បង្ហាញ​ពី ភាពទាន់សម័យ និង​ទំនើប​បែប​លក្ខណៈ​ស្ព័​រ​ជាមួយនឹង​ទ្វារ​៤​ដែល​សាក​សម​បំផុត សម្រាប់​យុវជន​ជំនាន់​ក្រោយ ដែល​ពួកគាត់​សុទ្ធតែ​និ​ស្សតិ​មហាវិទ្យាល័យ និង​បុគ្គលិក ក្រុមហ៊ុន​ជាដើម​។​ TOYOTA VIOS បំពាក់​ជាមួយ​ម៉ាស៊ីន​សាំង​ចំណុះ ១,៣​លីត្រ ព្រមទាំង​បច្ចេកវិទ្យា​ចុងក្រោយ​​របស់​តូយ៉ូតា សន្សំសំចៃ​ខ្ពស់​។ បន្ថែម​ពីនេះ​ទៀត​នោះ​រថយន្ត​នេះ មាន Smart Key ដែល​ផ្តល់​ភាពងាយស្រួល​ដល់​លោកអ្នក​សម្រាប់​ការចូល​ក្នុង​រថយន្ត បញ្ឆេះ​រថយន្ត និង​បើក​ឃ្លុប​ខាងក្រោយ​។ ជាមួយនឹង​រូបរាង​ដ៏​ទាក់ទាញ​បំផុត ជា​លក្ខណៈ AERO Dynamic បែប​ស្ព័​រ មិន​ចាញ់​ខ្យល់​។ ចង្កៀង​ខាងមុខ​ជា អំពូល​ប្រ​ជេ​ក​ធឺ (Projector) ដែល​ផ្តល់នៅ​ពន្លឺ​ច្បាស់​ល្អ រឺ​ឯ​កញ្ចក់​មើល​ចំហៀង ឆ្វេង ស្តាំ ចុច​បញ្ជារ​ដោយ​ថាមពល​អេ​ឡិច​ត្រូ​និ​ច​។

លោកអ្នក​ក៏​អាច​រិ​ករាយ​ប្រព័ន្ធ​កម្សាន្ត CD MP3 វិទ្យុ រឺ​អាច​ភា្ជ​ប់​ជាមួយនឹង ទូរ​សព្ទ ឧបករណ៍​ផ្សេងៗ​តាមរយៈ​រន្ធ USB ។ សម្រាប់​ប្រព័ន្ធ​សុវត្ថិភាព TOYOTA VIOS មាន Sensor មុខក្រោយ ពោង​សុវត្ថិភាព​ចំនួន​ពីរ ប្រព័ន្ធ​ហ្វ្រា​ង ABS BA និង EBD ដែល​អាច​ផ្តល់នូវ​ទំនុកចិត្ត និង សុវត្ថិភាព​ក្នុងការ​បើកបរ​។​

TOYOTA VIOS រចនា​ឡើង​មាន​ពណ៌​ចំនួន​៩ ដូចជា​ពណ៌​៖ ស ខ្មៅ ទឹកប្រាក់ មាស ទឹកសមុទ្រ ប្រ​ផះ ក្រហម ត្នោត ខៀវ​។ លើសពីនេះ ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​ណែនាំ​រថយន្ត​ស៊េរី​ថ្មី​នេះ ជាមួយនឹង​តម្លៃ​ដ៏​ពិសេស​ដែល​មិន​នឹកស្មាន​ដល់ ដើម្បី​ជួយ​លើក​តំ​កើន​នូវ​ជីវភាព រស់នៅ​របស់​ប​ប្រជាជន​កម្ពុជា​ដោយ​ការលើកទឹកចិត្ត​ពួកគាត់​ក្នុង​ការប្រើ​រថយន្ត​ថ្មី​ជាជាង​ការប្រើ​រថយន្ត​មួយ​ទឹក ដែល​មិនមាន​ការត្រួតពិនិត្យ​គុណភាព​ត្រឹមត្រូវ និង​ប្រវត្តិ​ច្បាស់លាស់​។ ដើម្បី​បង្កើន​នូវ​ភាពងាយស្រួល​ក្នុង​ការទិញ​រថយន្ត​ពី​ក្រុមហ៊ុន តូយ៉ូតា បានផ្តល់​នូវ​សេវា​បង់​រំ​លោះ​ត្រឹមតែ $៣១៣​ក្នុង​១​ខែ តែប៉ុណ្ណោះ​ជាមួយនឹង​អត្រា​ការប្រាក់ ដ៏​ទាក់ទាញ មាន​ទំនុកចិត្ត​ខ្ពស់ និង​សេវាកម្ម​រហ័ស​។​

​សម្រាប់​ព័ត៌មាន​សូម​ទំនាក់ទំនង ០១៧ ៣៣៣ ៥០៣ / ០១៧ ២២២ ៥៣២
​ទំព័រ Facebook: Toyota Cambodia

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com