ពីនេះ ពីនោះ
តើ​ប្រជាជន​ចំណេះដឹង​ខ្សោយ អាចធ្វើ​ឲ្យ​មាន​របៀប​ដឹកនាំ​បែប​កុម្មុយនីស្ត​បានដែរ​ឬទេ​?
27, Dec 2015 , 10:17 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រជាជន​ខ្លាំង ប្រទេស​រីកចម្រើន ប្រជាជនមាន​ចំណេះដឹង អ្នកដឹកនាំ​មិន​ហ៊ាន​ធ្វើ​អ្វី​តាមចិត្ត​។ ប្រជាជន​ក្រីក្រ​ច្រើន អាច​បង្ករ​អសន្តិសុខ​សង្គម ព្រោះតែ​សេចក្ដី​ស្រេច​ឃ្លាន ប្រជាជន​ចំណេះដឹង​ទាប​អ្នកដឹកនាំ​ធ្វើ​អ្វី​តាម​អំពើរ​ចិត្ត​។  នេះ​ជា​អ្វីដែល​គេ​មើលឃើញ​នៅក្នុង​សង្គម​។



​ដោយសារ​នៅក្នុង​សង្គម មនុស្ស​ធ្វើការ​ជាមួយ​មនុស្ស មានន័យថា​មនុស្ស​មាន​អន្តរ​ទំនាក់ទំនង​គ្នា​។ មនុស្ស​ធ្វើការ​ជាមួយ​វត្ថុ ព្រោះ​មនុស្ស​ត្រូវ​របស់​ទាំងនោះ​ដើម្បី​សម្រួល​ការរស់នៅ និង​ប្រើប្រាស់​។  មនុស្ស​ធ្វើការ​ជាមួយ​ពេលវេលា ព្រោះ​ពេលវេលា​ជា​កត្តា​កំណត់​រយៈពេល​ការធ្វើ​កិច្ចការ​នានា និង​ការរស់នៅ​របស់​មនុស្ស​។ មនុស្ស​ធ្វើការ​ជាមួយ​ទីកន្លែង ព្រោះ​ទីកន្លែង​កំណត់​ទីតាំង​ពិតប្រាកដ​របស់​មនុស្ស​។  មនុស្ស​ធ្វើការ​ជាមួយ​ស្ថានភាព ព្រោះ​គ្រប់​ស្ថាន​ភាពមិន​ដូចគ្នា​នោះទេ​។ មនុស្ស​ធ្វើការ​ជាមួយ​បរិបទ​សង្គម ព្រោះ​ពីមួយ​សម័យកាល​ទៅមួយ​សម័យ​សង្គម​មាន​ការផ្លាស់ប្ដូរ ប្រែប្រួល​គ្រប់ពេល​។

​គ្រប់​ស្ថានភាព​ទាំងនេះ​គឺ​សុទ្ធតែ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ពីរ​ដ្ឋ មិន​ថា​ជាការ​ងារ​ឯកជន និង​រដ្ឋ​ដូចគ្នា​។ ប្រសិនបើ​សកម្មភាព​របស់​មនុស្ស​មិន​ប្រកបដោយ​ចំណេះដឹង និង​ស្ថានភាព​សេដ្ឋកិច្ច​ទន់ខ្សោយ រូបភាព​ជិះជាន់ និង​បំពាន់​ពី​សំណាក់​មានអំណាច ជាពិសេស រដ្ឋ និង​បំពាន​ទៅលើ​អំណាច​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​កោតខ្លាច​។ ពេលនោះ​របៀប​គ្រប់គ្រង​បែប​កុម្មុយនីស្ដ​និង​អាច​កើតមាន​គ្រប់ពេល​។​

​ហេតុនេះ​ដើម្បី​ឲ្យ​ដំណើការ​ប្រជាធិបតេយ្យ​ទទួលបាន​ជោគជ័យ ហើយ​អាច​វាយបំបាក់​របៀប​គ្រប់គ្រង​បែប​កុម្មុយនីស្ដ គឺ​ត្រូវការ​ជា​ចាំបាច់​ប្រជាជនមាន​ចំណេះដឹង មាន​សមត្ថភាព​គ្រប់គ្រាន់ មាន​សេដ្ឋកិច្ច​រឹងមាំ​ដែល​អាច​ផ្គត់ផ្គង់​ខ្លួនឯងបាន​។ ព្រោះ​សង្គម រដ្ឋ ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច ចាំបាច់​ត្រូវមាន​ទំនាក់ទំនង​គ្នា​ដើម្បី​ឲ្យ​ដំណើ​ការណ៍​សង្គម​មាន​ប្រសិទ្ធភាព ឆ្ពោះទៅរក​ឧត្ដមភាព​នៃ​សង្គម​។​



© រក្សាសិទ្ធិដោយ thmeythmey.com