អត្ថបទពាណិជ្ជកម្ម
កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y6 Pro កាន់​ថ្ម រហូត ៤០០០ អំពែ​ម៉ោង
11, Apr 2016 , 7:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្មីៗ​នេះ ក្រុមហ៊ុន​Huawei ដាក់លក់​ជា​ផ្លូវការ នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y6 Pro ដែលមាន ថាមពល​ថ្ម ដ៏​មហិមា រហូតដល់ ៤០០០ mAh ដើម្បី​ចូលខ្លួន​ប្រជែង​ទីផ្សារ និង​តម្រូវ​ចិត្ត​អតិថិជន ដែល​ចង់បាន​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​មាន​ថាមពល​ថ្ម​ខ្លាំង​។

Huawei Y6 Pro ត្រូវបាន​ក្រុមហ៊ុន ត្រូវបាន​រចនា​ឡើង ប្រណីត​ជាមួយ​ម៉ូត​រលក​ទឹក​ដ៏​ស្រស់ស្អាត ដែល​វា​ពិតជា​ទាក់ទាញ ការចាប់​អារ​ម្ម​ណ៏​យ៉ាងខ្លាំង​។ មិនតែប៉ុណ្ណោះ Huawei Y6 Pro អាច​ប្រើ​បាន​ស៊ីម​ដល់​ទៅ​ពីរ ទ្រទ្រង់​បច្ចេកវិជ្ជា 4GLTE និង អាច​បន្ថែម​ម៉េ​មូ​រី​ក្រៅ​ផងដែរ​។ ទូរ​សព្ទ​នេះ​ត្រូវបាន​ក្រុមហ៊ុន បន្ថែម​សមត្ថភាព​ថាមពល​ថ្ម ៤០០០ mAh ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ អាច​រីករាយ មើល​វិ​ដេ​អូ និយាយ​ទួ​រស​ព្ទ រឺ​លេង​ហ្គេម រហូតដល់​អស់កម្លាំង​តែ​មិន​អស់​ថ្ម ពោលគឺ​ពុំ​ចាំបាច់​ព្រួយបារម្ភ ពី​បញ្ហា​អស់​ថ្ម​។


មិន​ត្រឹម​តែមាន ថាមពល​ថ្ម​ខ្លាំង​ទេ Y6 Pro ក៏មាន​បច្ចេកវិទ្យា ទំនើប​សន្សំសំចៃ​ថាមពល​ដ៏​ឆ្លាត​វៃ ជួយ​កាត់បន្ថយ​ការប្រើ​ថាមពល នៃ​កម្មវិធី និង​វិភាគ​កម្មវិធី​គ្មាន​ប្រ​យោ​ជ​ន៏ ជួយ​ឲ្យ​ការបើក​ទុកចោល ២៤​ម៉ោង កាត់​ត្រឹមតែ ១០% បើ​និយាយ​ទូរ​សព្ទ​សុទ្ធ​អាច​ទ្រទ្រង់បាន ៣៩​ម៉ោង បើ​ប្រតិបត្តិការ​រហូត គឺអាច​ទ្រទ្រង់ បាន​ដល់​ទៅ ៤៨​ម៉ោង ហើយ​ចំពោះ​ការប្រើប្រាស់​ធម្មតា គឺអាច​ទ្រទ្រង់ រហូតដល់​៩០​ម៉ោង​។ ម្យ៉ាងវិញទៀត ថ្ម​របស់​វា មាន​អនុភាព​ទំនើប និង​អាច​សាក​ថ្ម​ឆាប់រហ័ស​ខ្លាំង ត្រឹមតែ​១០​នាទី​ប៉ុណ្ណោះ សាក​ថ្ម​ពី​0% រហូត​ផ្តល់​ថាមពល​ថ្ម សម្រាប់​ការ ហៅ​ចេញ 3​ម៉ោង​។


លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Huawei មាន​ប្រភេទ​ស្មា​ត​ហ្វូ​ន​ច្រើន​ម៉ូ​ឌែ​ល​ចាប់ពី​តម្លៃ​ទាប​រហូតដល់​ខ្ពស់ ប៉ុន្តែ​សម្រាប់​ការដាក់ចេញ​នូវ​ទូរ​សព្ទ​ប្រភេទ​Y6 Pro នេះ​ក្រុមហ៊ុន​មានបំណង​ចង់​ផ្ដល់ជូន​អតិថិជន​នូវ​ស្មា​ត​ហ្វូ​ន​មួយ​ដែលមាន​សមត្ថភាព​ខ្លាំង​តម្លៃ​សមរម្យ និង​មាន​ថាមពល​ថ្ម​កាន់​បានយូរ​។

លោក យុ​ទ្ធូ បាន​ថ្លែងថា​៖ “​យើង​ចង់​ផ្ដល់ជូន​នូវ​ទូរ​សព្ទ​មួយ​ដែលមាន​គុណភាព​ល្អ​។ ជាមួយ Huawei Y6 Pro អតិថិជន​ពិតជា​ពេញចិត្ត​លើ​សមត្ថ​-​ភាព​ថ្ម​ទំហំ 4000 mAh ជាពិសេស​អ្នក​និយម​ប្រើ​ទូរ​សព្ទ​មាន​ថាមពល​ខ្លាំង​”​។ Huawei Y6 Pro បំពាក់​កាមេរ៉ា ក្រោយ​ទំហំ 13Mp កា​ម៉េ​រា​មុខ​ទំហំ 5Mp ដែល​បង្ករ​ភាពងាយស្រួល យ៉ាងខ្លាំង​សំរាប់​ផ្តិត​យក​រូបភាព​នានា ក៏ដូចជា​ការថតរូប Selfie បាន​យ៉ាង​ស្រស់ស្អាត​ជាមួយនឹង​មុខងារ Beauty Mode​។


ចំពោះ​ប្រព​ន្ធ័​ប្រ​ត្តិ​ប​ត្ត​ការ​ណ៏​វិញ Huawei Y6 Pro ត្រូវបាន​បង្កើត​ឡើងជា​មួយ CPU MT6735P 4x1.3GHz, Andriod Lollipop 5.1, Ram 2GB និង Rom 16GB ហើយ​អាច​ថែម Memory ខាងក្រៅ​រហូតដល់ 64GB​។ លោក យុ​ទ្ធូ ជាន់ខ្ពស់​ផ្នែក​ទីផ្សារ ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា បន្ថែមថា “​ឥឡូវនេះ មហាជន អាច​ជាវ Huawei Y6 Pro នៅ​គ្រប់​សាខា​ទូទាំងប្រទេស ជាមួយនឹង​តំលៃ​មិនគួរ​អោយ​ជឿ គឺ​ត្រឹមតែ​១៧៤ $ ប៉ុណ្ណោះ ជាមួយនឹង​កាដូរ និង​រង្វាន់​ពិសេស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​”​។​


(​អត្ថបទ​ពាណិជ្ជកម្ម​)​

© រក្សាសិទ្ធិដោយ thmeythmey.com