ពីនេះ ពីនោះ
តើ​ពាក្យ​«​ក្លែង​» និង​«​ខ្លែង​»​មានន័យ​ខុសគ្នា​បែបណា​?
03, May 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​ក្លែង​»​មានន័យថា ធ្វើ​ឲ្យ​ប្លែក​ចាក​រូបរាង​ដើម ទៅយក​រូបរាង​ថ្មី ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​។ ចំណែក «​ខ្លែង​»​សម្រាប់​សម្គាល់ ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ​។



​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​ក្លែង​» ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​ប្លែក​ចាក​រូបរាង​ដើម​ឲ្យ​ទៅជា​រូបរាង​ថ្មី ដូចជា​ពោល​សម្តី​ដើម ទៅជា​សម្តី​ថ្មី​។ ក្លែងរូប​, ក្លែងសម្តី​, ក្លែងសំឡេង​។ ពាក្យ​ក្លែង គេ​ប្រើ​ផ្សំ​ជាមួយ​ពាក្យ ក្លាយ បានជា​ពាក្យ ក្លែងក្លាយ មានន័យថា ដែល​មិន​សុទ្ធ មិន​ដូច​ប្រភពដើម​។​ល​។

​ពាក្យ «​ខ្លែង​» មានន័យថា ជា​ឈ្មោះ​សត្វ​ស្លាប ដែលមាន​សម្បុរ​ក្រហម​ក្រមៅ ត្រង់​កមាន​សម្បុរ ស ចំពុះ​ខុប ក្រញាំ​ជើង​របស់​វា​ចំណាប់​មាំ អាច​ចាប់​សត្វ​ដើម្បី​ធ្វើជា​អាហារ​បាន​។ «​ខ្លែង​» សម្រាប់​សម្គាល់​រូប​សត្វ​ស្លាប ដែល​ធ្វើ​ពី​ក្រដាស ថង់​ប្លា​ស្ទិ​ក ឈើ និង​ខ្សែ​អំបោះ ដើម្បី​បង្កើតបានជា​ខ្លែង សម្រាប់​បង្ហើរ​ទៅលើ​អាកាស​៕ 


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com