កីឡាជាតិ
កីឡាអន្តរជាតិ
អន្តរជាតិ
MSC 2023 ៖ ការរៀបចំរបស់កម្ពុជាទទួលបានការសរសើរពីសំណាក់កីឡាករបរទេស ![](https://image.thmeythmey.com/pictures/2023/06/11/11620231538front.jpg)
×![]()
កីឡាករប្រកួតអេឡិចត្រូនិកមកពីក្រុមល្បីៗក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ បានកោតសរសើរដល់ការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតពានរង្វាន់ Mobile Legends Bang Bang Southeast Asia Cup 2023 (MSC 2023) ព្រមទាំងសរសើរពីការយកចិត្តទុកដាក់នៃការទទួលបដិសណ្ឋារកិច្ច។
ការប្រកួតពានរង្វាន់ MSC 2023 ចាប់ផ្តើមឡើងក្រោយប្រទេសកម្ពុជាបានបញ្ចប់ដោយជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាធំៗចំនួន ២ គឺព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ MSC 2023 ជាការប្រកួតកីឡាអេឡិចត្រូនិក Mobile Legends ដ៏ធំមួយនៅតំបន់អាស៊ី ដែលមានក្រុមខ្លាំងៗចំនួន ១២មកពីប្រទេសនានាក្នុងតំបន់អាស៊ី ព្រមទាំងមកពីតំបន់អាហ្រ្វិក និងអាម៉េរិកចូលរួម។
![](https://image.thmeythmey.com/pictures/2023/06/11/3.jpg)
បន្ទាប់ពីបានធ្វើដំណើរមកដល់កម្ពុជាក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់ដ៏ធំនៃកីឡាអេឡិចត្រូនិកលើប្រភេទ Mobile Legends កីឡាករមកពីក្រុមល្បីៗដូចជា Kairi Rayos del Sol មកពីក្រុម ONIC Esports របស់ឥណ្ឌូណេស៊ី, កីឡាករ Yawi មកពីក្រុម ECHO ម្ចាស់ជើងឯកពានរង្វាន់ M4 World Championship 2022 និងគ្រូបង្វឹកមកពីក្រុម EVO Esports ដែលមានឈ្មោះក្នុងការប្រកួត Flashonee បានកោតសរសើរទៅលើរៀបចំ និងការទទួលយ៉ាងកក់ក្តៅរបស់ម្ចាស់ផ្ទះកម្ពុជា។
![](https://image.thmeythmey.com/pictures/2023/06/11/1.jpg)
«ចាប់តាំងពីខ្ញុំបានមកដល់ប្រទេសកម្ពុជា ខ្ញុំបានសម្លឹងមើលឃើញអ្នកគាំទ្រ បានមកទទួលស្វាគមន៍ខ្ញុំបានយ៉ាងល្អ និងកក់ក្តៅ ហើយមកដល់ទីកន្លែងប្រកួតដូចគ្នា ពិតជាអរគុណខ្លាំងណាស់។»។ នេះជាសម្តីរបស់ Kairi ដែលជាតារាកីឡាអេឡិចត្រូនិក Mobile Legends ដ៏ល្បីប្រចាំឥណ្ឌូណេស៊ី និងហ្វីលីពីន។
![](https://image.thmeythmey.com/pictures/2023/06/11/2.jpg)
ចំណែកកីឡាករ Tristan Cabrera ឬឈ្មោះក្នុងការប្រកួត Yawi ក៏បានបង្ហាញពីចំណាប់អារម្មណ៍ស្រដៀងគ្នាទៅនឹងកីឡាករ Kairi អំពីការរៀបចំទទួលបដិសណ្ឋារកិច្ចពីសំណាក់ម្ចាស់ផ្ទះកម្ពុជា។ Yawi បាននិយាយដូច្នេះថា៖« ប្រទេសកម្ពុជាពិតជាល្អមែនទែន ប្រជាជននៅទីនេះពិតជាមានចិត្តល្អ ពួកគេតែងតែជួយរាល់ទុកធុរៈនៅពេលពួកគេយើងត្រូវការអ្វីមួយ ជាពិសេសខ្ញុំពេញចិត្តចំពោះម្ហូបអាហារនៅទីនេះ។»។
បើទោះបីជាក្រុម EVO Esports មកពីឡាវមិនសូវជាទទួលបានលទ្ធផលល្អក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A ទល់នឹងក្រុម ECHO របស់ហ្វីលីពីន ប៉ុន្តែគ្រូបង្វឹកប្រចាំក្រុម EVO Esports លោក Flashonee បានបង្ហាញអារម្មណ៍ល្អចំពោះលទ្ធផលនៃការប្រកួត មិនតែប៉ុណ្ណោះបានកោតសរសើរការយកចិត្តទុកដាក់លើក្រុមរបស់ពួកគេ ពីសំណាក់ម្ចាស់ផ្ទះ។ លោក Flashonee បាននិយាយដូច្នេះថា ៖«ជាលើកទីមួយដែលខ្ញុំបានមកកម្ពុជា កម្ពុជាជាម្ចាស់ផ្ទះបានមើលថែពួកខ្ញុំបានយ៉ាងល្អ។»៕
Tag:
កីឡាអេឡិចត្រូនិក
MSC 2023
© រក្សាសិទ្ធិដោយ thmeythmey.com