អន្តរជាតិ
តើក្រុមហ៊ុនណាខ្លះអភិវឌ្ឍ Chatbot ស្រដៀងChatGPT?
29, May 2024 , 9:57 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ChatGPT ជាប្រភេទ Chatbot ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន OpenAI ដើម្បីជួយសម្រួលការងារមនុស្ស ក្នុងការស្វែងរកព័ត៌មាន សរសេរកូដ និងស្រាវជ្រាវជាដើម។ មកទល់ពេលនេះ ក្រមហ៊ុន OpenAI បានបញ្ចេញ ChatGPT-4 ដែលមានសមត្ថភាពកាន់តែខ្លាំងជាងមុន ស្របពេលប្រទេសធំៗ បានចំណាយប្រាក់ជាច្រើនពាន់លានដុល្លារ ដើម្បីវិនិយោគលើបញ្ញាសិប្បនិម្មិត។ តើក្រុមហ៊ុនណាខ្លះ បានអភិវឌ្ឍ Chatbot ស្រដៀង ChatGPT របស់ក្រុមហ៊ុន OpenAI។

 
១. Gemini 
 
Gemini ជាChatbot ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Google ដើម្បីប្រជែងលើវិស័យបញ្ញាសិប្បនិម្មិត។ ធ្លាប់មានឈ្លោះជាGoogle Bard Gemini ជាប្រភេទបញ្ញាសិប្បនិម្មិតមួយដែលខ្លាំង និងមានសមត្ថភាពអាចយល់ពីវីដេអូ រូបភាព និងសំឡេង ហើយថែមទាំងអាចដោះស្រាយកិច្ចការក្នុងគណិតវិទ្យា, រូបភាព និងការសរសេរកូដថែមទៀត។ 
 
Gemini អាចផ្តល់ព័ត៌មាន ដែលមនុស្សចង់បានជាច្រើន តាមរយៈការវាយពាក្យ ដែលមនុស្សចង់ស្វែងរក។ ពេលនេះ ក្រុមហ៊ុន Google កំពុងអភិវឌ្ឍ Gemini ឱ្យរឹតតែខ្លាំងថែមទៀត ដើម្បីជួយសម្រួលការងារមនុស្ស ដែលមានភាពស្មុគស្មាញ និងពិបាកដោះស្រាយ។ 
 
២. Bing AI
 
Bing AI ជាបញ្ញាសិប្បនិម្មិតមួយទៀត ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Microsoft។ បញ្ញាសិប្បនិម្មិតមួយនេះ អាចដើរបំពេញការងារជាChatbot និងអាចបង្កើតរូបភាព តាមការចង់បានរបស់មនុស្សបាន។ 
 
ចំណែកសមត្ថភាពរបស់ Bing AI ក៏មិនសូវខុសពីChatbot របស់ក្រុមហ៊ុន Google និងក្រុមហ៊ុន Open AI​ ឡើយ ដោយវាអាចឆ្លើយនឹងសំណួរជាច្រើនរបស់មនុស្ស និងបង្ហាញព័ត៌មានជាច្រើន។ លក្ខណៈពិសេសមួយរបស់ Bing AI គឺផ្តល់ព័ត៌មាន ដោយភ្ជាប់ជាមួយប្រភព។
 
Gemini របស់ Google។ រូបភាព Screenshot

៣. YouChat
 
ដោយសារតែការពេញនិយមរបស់ Chatbot កម្មវិធី YouChat ត្រូវបានបង្កើតឡើងវេបសាយ You.com។ លោក Bryan McCann និងលោក Richard Socher ជាអ្នកដឹកនាំបង្កើត YouChat។ លក្ខណៈ និងសមត្ថភាពរបស់ YouChat គឺស្រដៀងនឹង ChatGPT ផងដែរ ដោយវាអាចផ្តល់ព័ត៌មានជាច្រើន ទៅតាមសំណួររបស់មនុស្ស។ YouChat ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០២១ ស្របពេលពិភពលោក ចាប់ផ្តើមពេញនិយមលើ Chatbot។ 
 
៤. ClickUp
 
ស្រដៀងគ្នានឹងកម្មវិធីខាងលើដែរ ClickUp ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលការងារមនុស្ស និងផ្តល់ព័ត៌មានជាច្រើន ដោយផ្អែកតាមសំណួរ ដែលបានដាក់ស្នើលើវេបសាយ។ លោក Zeb Evans និងលោក Alex Yurkowski ជាសហស្ថាបនិក ClickUp ដែលបង្កើតឡើងនៅក្នុងឆ្នាំ២០១៧។ 
 
៥. Copy.ai
 
Copy.ai ជាបញ្ញាសិប្បនិម្មិតមួយប្រភេទ ដែលជួយសម្រួលការងារអ្នកបង្កើតមាតិកា ក្នុងការបង្កើតមាតិកាដ៏ច្រើនសម្បូរបែប។ កម្មវិធីមួយនេះ មានភាសាប្រើប្រាស់យ៉ាងហោចណាស់ ២៥ និងមានមុខងារជាច្រើនសម្រាប់សម្រួលការងារដល់សិស្ស និងការងារផ្សេងទៀត។ 
 
ក្រៅពីកម្មវិធីទាំង៦ខាងលើ បញ្ញាសិប្បនិម្មិតផ្សេងទៀត ក៏ត្រូវបានអភិវឌ្ឍឡើង ដើម្បីចូលរួមចំណែកក្នុងទីផ្សារពិភពលោកផងដែរ ក្នុងនោះមានដូចជា កម្មវិធី Copilot, កម្មវិធី Chatsonic - AI Chatbot, កម្មវិធី Jasper, Character.ai និង Claude ជាដើម៕ 
 

Tag:
 បច្ចេកវិទ្យា
  ChatGPT
© រក្សាសិទ្ធិដោយ thmeythmey.com