ជាតិ
តស់! ចូលរួមពិព័រណ៍សៀវភៅលើកប៉ាល់ នៅកំពង់ផែស្វយ័តភ្នំពេញ
02, Jun 2024 , 1:59 pm        
រូបភាព
កប៉ាល់ MV Doulos Hope ដែលបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
កប៉ាល់ MV Doulos Hope ដែលបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ដោយ: ថ្មីៗ
ភ្នំពេញ៖ ពិព័រណ៍សៀវភៅលើកប៉ាល់ MV Doulos Hope ដែលជាបណ្ណាល័យបណ្តែតទឹកដ៏ធំជាងគេ លើពិភពលោក នឹងចាប់ផ្តើមពីថ្ងៃទី៣ ខែមិថុនានេះ ដល់ថ្ងៃទី២ ខែកក្កដានេះ នៅកំពង់ផែ ស្វយ័តភ្នំពេញ។ សាធារណជន អាចចូលរួម ក្នុងពិព័រណ៍សៀវភៅលើកប៉ាល់ MV Doulos Hope របស់អង្គការសប្បុរសធម៌ អាល្លឺម៉ង់ GBA Ships e.V. នេះ ដោយសេរី និងទទួលយកបទពិសោធន៍ថ្មី ពីព្រឹត្តិការណ៍ពិព័រណ៍សៀវភៅលើកប៉ាល់ ដ៏កម្រ និងជាលើកដំបូងនៅរាជធានីភ្នំពេញនេះ។

 
អតីតកប៉ាល់ទេសចរណ៍ MV Doulos Hope របស់ប្រទេសអាល្លឺម៉ង់ បានប្រែក្លាយប្រតិបត្តិការរបស់ខ្លួន មកជាបណ្ណាល័យបណ្តែតទឹកដ៏ធំជាងគេលើពិភពលោក ដែលបាន និងកំពុងផ្សព្វផ្សាយពីកម្មវិធីអប់រំ វប្បធម៌ និងពិព័រណ៍សៀវភៅសម្រាប់សាលារៀន សហគមន៍ និងសាធារណជន ជាង១៥០ប្រទេស នៅទូទាំងពិភពលោក។  

អភិបាលខេត្តព្រះសីហនុ និងតំណាងកប៉ាល់ MV Doulos Hope កាត់ខ្សែបូរ បើកពិព័រណ៍សៀវភៅលើកប៉ាល់ កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
 
នេះមិនមែនជាលើកទី១ទេ ដែលបណ្តាល័យបណ្តែតដ៏ធំជាងគេនេះ បានចូលសំចតនៅកម្ពុជា។ កប៉ាល់ MV Doulos Hop ធ្លាប់បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន៣លើករួចមកហើយ ដោយលើកចុងក្រោយ កប៉ាល់នេះចូលចតជិតមួយខែ មានរយៈប្រមាណ ១ខែ គឺចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចូលទស្សនា និងអានសៀវភៅនៅលើកប៉ាល់៕

ធ្នើរសៀវភៅដែលដាក់បង្ហាញក្នុងពិព័រណ៍សៀវភៅលើក​ប៉ាល់ MV Doulos Hope នៅកំពង់ផែខេត្តព្រះសីហនុ កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

Tag:
 សៀវភៅ
  អប់រំ
  ពិព័រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com