ជាតិ
វីដេអូ
ថ្មប្រាសាទអាយុកាលរាប់លានឆ្នាំ ជាទីទេសចរណ៍សំខាន់មួយនៅភ្នំបូកគោ
03, Jun 2024 , 9:09 am        
រូបភាព
ដោយ៖ អ៊ុត រស្មី និង ហេង ស្រីលីន 
 
កំពត៖ ថ្មប្រាសាទដ៏ពេញនិយមមួយ ជាកន្លែងទេសចរណ៍មួយក្នុងចំណោមកន្លែងទេសចរណ៍ជាច្រើននៅភ្នំបូកគោ។ មានទីតាំងស្ថិតនៅក្នុងតំបន់វាលស្រែ៥០០ ថ្មប្រាសាទ មានផ្ទាំងថ្មធម្មជាតិ ដែលមានអាយុកាលរាប់រយឆ្នាំ។


 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 
 
ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមសារព័ត៌មានទៅភ្នំបូកគោ លោក កែវ សិទ្ធ នាយកផ្នែកលក់នៃក្រុមហ៊ុនសណ្ឋាគារសុខាអូតែល  បានឱ្យដឹងថា នៅតំបន់ទេសចរណ៍នេះ មានថ្មដុះតម្រៀបគ្នាស្ទើរពាសពេញវាល ដែលមានទ្រង់ទ្រាយខាងក្រោមដូចជញ្ជាំងប្រាសាទ និងផ្នែកខាងលើស្រួចដូចកំពូលប្រាសាទ។ លោក កែវ សិទ្ធ  បានរៀបរាប់ដូច្នេះ៖ «បើសិនយើងសង្កេតមើលឱ្យច្បាស់ទៅថ្មនេះមានសណ្ឋាន ជាថ្មបាត់សមុទ្ររាប់លានឆ្នាំមុន។ ទីតាំងនេះ គឺបាត់សមុទ្រ ក្រោយពីបាតុភូតពីផែនដីទៅជាភ្នំខ្សាច់ខាងលើនេះ ក៏ដុះជាថ្ម»។ 
 
ក្រៅពីថ្មដុះជាច្រើន កន្លែងទេសចរណ៍មួយនេះ ក៏ខ្សច់ពណ៌សក្បុស និងមានដើមរុក្ខជាតិជាច្រើន ជាពិសេសដើមស្រួយដែលមានអាយុកាលរាប់ពានឆ្នាំទៀតផង។ 
 
គួរជម្រាបថា នៅថ្ងៃទី ២៨-៣០ ខែឧសភា ក្លិបអ្នកកាសែតកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានជិត៣០ស្ថាប័ន ធ្វើដំណើរទស្សនកិច្ចទៅភ្នំបូកគោខេត្តកំពត ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងសក្ដានុពលនៃការអភិវឌ្ឍន៍ក្រុងបូកគោ៕
 

Tag:
 ថ្មប្រាសាទ
 បូកគោ
© រក្សាសិទ្ធិដោយ thmeythmey.com