ជាតិ
ជំនឿនៅភ្នំបូកគោ ! បន្តុបថ្មកាន់តែខ្ពស់ រាសីកាន់តែឡើង
02, Jun 2024 , 8:59 pm        
រូបភាព
ដោយ៖ អ៊ុត រស្មី និង ហេង ស្រីលីន

កំពត៖ នៅពេលលោកអ្នកមកភ្នំបូកគោ នឹងឃើញថ្មបន្តុបពីលើគ្នាជាច្រើននៅតាមដងផ្លូវ និងនៅតាមតំបន់ទេសចរណ៍នានា។ រូបភាពនេះ មិនបានកើតឡើងដោយធម្មជាតិឡើយ គឺមនុស្សទេដែលធ្វើវាឡើង ដោយពួកគេមានជំនឿថា ការបន្តុបថ្មនៅភ្នំបូកគោដែលជាកន្លែងស័ក្កិសិទ្ធ នឹងជួយលើករាសីបានខ្ពង់ខ្ពស់។


 
លោក កែវ សិទ្ធ នាយកផ្នែកលក់នៃក្រុមហ៊ុនសណ្ឋាគារសុខាអូតែល បានលើកឡើងថា ថ្មដែលត្រូវបានបន្ដុបឡើងដោយពលរដ្ឋនេះ បានក្លាយជាផ្ទាំងទស្សនីយភាពដ៏ទាក់ទាញដល់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវអន្តរជាតិ។ លោក កែវ សិទ្ធ បន្ថែមដូចនេះ៖  «ប្រជាពលរដ្ឋយើង ឡើងមកភ្នំបូកគោតែងតែបន់ស្រន់សុំសេចក្ដីសុខ រកស៊ីមានបានក្នុងក្រុមគ្រួសារ។ ការបន្តុបថ្មនេះ ក៏ជាជំនឿរបស់គាត់មួយដែល។ ពេលគាត់បន្ដុបបានខ្ពស់ឱ្យរលំ  គាត់គិតថារាសីរបស់គាត់អាចខ្ពស់តាមហ្នឹង»។  
 
គួរជម្រាបថា នៅថ្ងៃទី ២៨-៣០ ខែឧសភា ក្លិបអ្នកកាសែតកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានជិត៣០ស្ថាប័ន ធ្វើដំណើរទស្សនកិច្ចទៅភ្នំបូកគោខេត្តកំពត ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងសក្ដានុពលនៃការអភិវឌ្ឍន៍ក្រុងបូកគោ។
 

© រក្សាសិទ្ធិដោយ thmeythmey.com