ជាតិ
វីដេអូ
អ្នកក្រុង និងអ្នកជនបទ អាចមានបញ្ហាកង្វះអាហារូបត្ថម្ភដូចគ្នា!
09, Jun 2024 , 8:09 pm        
រូបភាព
ដោយ៖ អ៊ុត រស្មី & ជៃ ភានិត 

​ភ្នំពេញ៖ ការកង្វះអាហារូបត្ថម្ភអាចកើតមានទៅកុមារគ្រប់គ្នាមិនថាអ្នករស់នៅទីក្រុងឬនៅជនបទនោះឡើយ។ លោកស្រី វ៉ិត ចំរើន ប្រធានគម្រោងការថែទាំ និងព្យាបាល កុមារកង្វះអាហារូបត្ថម្ភស្រួចស្រាវមធ្យម និងធ្ងន់ធ្ងរនៃអង្គការHelen keller កង្វះអាហារូបត្ថម្ភកើតឡើងដោយសារការថែទាំចំពោះកូនមិនបានត្រឹមត្រូវ ជាពិសេសការបរិភោគអាហារគ្មានសារជាតិគ្រប់គ្រាន់។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

បើតាមអ្នកជំនាញរូបនេះ កុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ អាចស្លាប់បាន ប្រសិនបើ កើតជំងឺរ៉ាំរ៉ៃ ខណៈឪពុកម្តាយមិនបានព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ។ លោកស្រី វ៉ិត ចំរើន បានណែនាំដូច្នេះ៖«  អ្នកម្តាយគ្រប់រូបត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងចៀសផុតពីបញ្ហាកង្វះអាហារូបត្ថម្ភ ។ ប៉ុន្តែប្រសិនបើកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ អ្នកម្តាយត្រូវព្យាបាល​ឱ្យទាន់ពេលវេលា និងមិនឈានដល់កើតជាជំងឺរ៉ាំរ៉ៃបានឡើយ »៕ 
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com