ជាតិ
វីដេអូ
គ្រោះរាំងស្ងួត ធ្វើឱ្យកសិដ្ឋានចិញ្ចឹមឃ្មុំមួយកន្លែង មិនទទួលបានផលទាល់តែសោះ
13, Jun 2024 , 9:29 am        
រូបភាព
លោក ហេង ប៊ុនណាល់ កំពុងចិញ្ចឹមឃ្មុំប្រមាណ៦០ប្រអប់ ដោយពឹងពាក់លើផ្ការបស់ដើមមៀន ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សម្រាប់ឆ្នាំនេះ លោក ប៊ុនណាល់ បានអះអាងថា ការកើនឡើងកម្ដៅខ្លាំង បានធ្វើឱ្យដើមមៀនមិនសូវចេញផ្កា និងមួយចំនួនបានងាប់ ដែលមិនអាចផ្ដល់ជាចំណីគ្រាប់គ្រាន់សម្រាប់សត្វឃ្មុំ។ កង្វះខាតផ្កាមៀននារដូវប្រាំងនេះ បានបណ្ដាលឱ្យកម្លាំងឃ្មុំកាន់តែចុះខ្សោយ និងមិនអាចផ្ដល់ទឹកបាន។ ជាក់ស្ដែង ឆ្នាំមុន អ្នកចិញ្ចឹមឃ្មុំចល័តរូបនេះ អាចប្រមូលផលទឹកឃ្មុំបានជិតមួយតោន ក្នុងមួយរដូវ ប៉ុន្តែឆ្នាំនេះវិញ លោកមិនទទួលបានផលទាល់តែសោះ។

 
សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ៖
 












© រក្សាសិទ្ធិដោយ thmeythmey.com