ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ? ![](https://image.thmeythmey.com/pictures/2021/07/06/peak.jpg)
×![]()
អ្នកខ្លះសរសេរ«នាំអាត»ហើយខ្លះទៀតសរសេរ«នាំអាទិ៍»។ វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ការសរសេរពាក្យ «នាំអាទិ៍» ទើបត្រឹមត្រូវ។
«នាំអាទិ៍» អានថា នាំអាត ជាពាក្យសំស្រ្កឹត និងបាលីលាយគ្នា មានថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា នាំផ្ដើម, នាំឲ្យគេផ្ដើម។ ឧទាហរណ៍៖ នាំអាទិ៍ឲ្យធ្វើ; នែ, កុំនាំអាទិ៍អ្ហឺ!; ខ្ញុំកំពុងតែធ្វើការស្រាប់តែគេនាំអាទិ៍មកនិយាយបែកសាពីនេះហើយពីនោះទៀត ខាតការអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com