ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
30, May 2024 ,
9:44 pm
រូបភាព
×
ដោយ:
ឌួក ដែន
ភ្នំពេញ, ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៤៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) ដែលជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេនៅកម្ពុជា ដែលល្បីល្បាញខាងភាពច្នៃប្រឌិត និងគុណភាព មានក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូដ៏អស្ចារ្យជាមួយកីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao)។ ភាពជាដៃគូនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរវិវឌ្ឍន៍របស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឆ្ពោះទៅរកការទទួលស្គាល់ និងឧត្តមភាពជាសកល។
ការមកដល់ប្រទេសកម្ពុជារបស់ ម៉ានី ប៉ាគីអាវ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រួសារហនុមានប៊ែវើរីជីស។ ដើម្បីទទួលបាននូវបដិសណ្ធារកិច្ចឱ្យស័ក្តិសម និងល្អឥតខ្ចោះ ហនុមានបានរៀបចំយន្តហោះលក្ខណៈឯកជនដ៏ពិសេសមួយ សម្រាប់ការមកដល់របស់លោក ដោយធានាបាននូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអស្ចារ្យ។ កាយវិការនេះ គូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងក្តីរំភើបដែលក្រុមហ៊ុន ហនុមានប៊ែវើរីជីសមានមានចំពោះភាពជាដៃគូគួរជាទីមោទននេះ។
ការរង់ចាំយ៉ាងអន្ទះសារនៃពិធីចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈរវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង លោក ម៉ានី ប៉ាគីអាវ និងសន្និសីទសារព័ត៌មានបានប្រព្រឹត្តទៅនៅ ថ្ងៃទី៣០ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ៦:០០ ល្ងាច នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។ វត្តមានអ្នកចូលរួមសំខាន់ៗរួមមាន ថ្នាក់ដឹកនាំក្រុមហ៊ុនហនុមានប៊ែវើរីជីស លោក ម៉ានី ប៉ាគីអាវ តំណាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សមាជិកកីឡាករប្រដាល់គុនខ្មែរកំពូលៗ ស្ថានីយទូរទស្សន៍បាយ័ន និងសមាជិកសារព័ត៌មាន។ ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាផ្លូវការ ដើម្បីបង្ហាញពីកិច្ចសហការដ៏វិសេសវិសាលមួយនេះ។ លោក ម៉ានី ប៉ាគីអាវ គឺជាបុគ្គលដ៏មានឥទ្ធិពល និងជាទីចាប់អារម្មណ៍បំផុតមួយក្នុងនាមជាទូតសុច្ឆន្ទៈនៃម៉ាកសញ្ញាក្រុមហ៊ុន ហនុមានប៊ែវើរីជីស ដែលត្រៀមខ្លួនដើម្បីឈានទៅរកភាពជោគជ័យមិនធ្លាប់មានពីមុនមកទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។
លោកស្រី ខៀវ សស៊ីលៀប ស្ថាបនិក អគ្គនាយិកា និងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការស្វាគមន៍លោក ម៉ានី ប៉ាគីអាវ ចូលក្នុងគ្រួសារ ហនុមានប៊ែវើរីជីស ក្នុងនាមជាទូតសុច្ឆន្ទៈរបស់យើង។ ពេលវេលាដ៏អស្ចារ្យនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ហនុមានប៊ែវើរីជីស។ នេះជាកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យ និងពោរពេញដោយឧត្តមភាពរបស់យើង ក្នុងការស្វែងរកដៃគូដែលចែករំលែក និងមានចក្ខុវិស័យរួមគ្នា ដើម្បីធ្វើឱ្យម៉ាកសញ្ញា ហនុមាន ដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ មានភាពល្បីល្បាញ កាន់តែទូលំទូលាយនៅទូទាំងពិភពលោក។»
លោក ម៉ានី ប៉ាគីអាវ នឹងចូលរួមទស្សនាការប្រកួតប្រដាល់សង្វៀនហនុមានគុនខ្មែរ ដែលរៀបចំដោយស្ថានីយទូរទស្សន៍បាយ័ន សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅកោះពេជ្រ។ លើសពីនេះទៅទៀត លោកនឹងចូលរួមក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនតាមរយៈឧស្សាហកម្មបៃតងប្រកបដោយនិរន្តរភាព។ ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកគ្រប់គ្នាសម្រាប់ក្តីស្រឡាញ់ ការគាំទ្រ និងជឿជាក់មកលើហនុមានប៊ែវើរីជីស។ យើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវអ្វីដែលល្អបំផុត។
លោក ម៉ានី ប៉ាគីអាវ បានថ្លែងថា៖ «ខ្ញុំមានកិត្តិយសខ្លាំងណាស់ក្នុងការចូលរួមជាមួយក្រុមហ៊ុន ហនុមានប៊ែវើរីជីស។ វាពិតជារំភើបខ្លាំងណាស់ក្នុងការមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយដែលសម្បូរទៅដោយវប្បធម៌ និងអរិយធម៌។ នៅពេលដែលខ្ញុំបានក្លាយជាទូតសុច្ឆន្ទៈ របស់ក្រុមហ៊ុន ហនុមានប៊ែវើរីជីស ខ្ញុំពិតជារំភើបចំពោះអ្វីដែលនឹងកើតឡើងនៅពេលខាងមុខនេះ។ភាពជាដៃគូនេះមិនមែនគ្រាន់តែដើម្បី កីឡា ឬអាជីវកម្ម វាក៏ដើម្បីការផ្សារភ្ជាប់វប្បធម៌ ការលើកទឹកចិត្តដល់អត្តពលិកវ័យក្មេង និងការលើកកម្ពស់ស្មារតីនៃប្រជាជាតិដ៏អស្ចារ្យនៅលើឆាកពិភពលោក។ ក្រុមហ៊ុន ហនុមានប៊ែវើរីជីសពិតជាបានចែករំលែកនូវទស្សនវិស័យដែលពោរពេញដោយឧត្តមភាពដ៏អស្ចារ្យបំផុត។ ខ្ញុំនៅទីនេះដើម្បីលើកកម្ពស់គុណតម្លៃនៃម៉ាកសញ្ញា ហនុមាន លើកស្ទួយគុនខ្មែរ និងអញ្ជើញអ្នកទាំងអស់គ្នាឱ្យចូលរួមជាមួយពួកយើងក្នុងដំណើរដ៏អស្ចារ្យនេះ។ បន្ទាប់ពីថ្ងៃរាត្រីនេះយើងនឹងឆ្ពោះទៅកាន់ឧត្តមភាពថ្មីដ៏អស្ចារ្យ និងគួរជាទីមោទនទាំងអស់គ្នា។ សូមអរគុណសម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅនេះ ហើយយើងទន្ទឹងរង់ចាំក្នុងការឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយគ្នា។»
ឆ្លៀតក្នុងរាត្រីដ៏វិសេសវិសាលនេះ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការដាក់លក់នូវហ្គង់ប្រដាល់ដែលមានហត្ថលេខាផ្តាច់មុខក្នុងតម្លៃ ១,០០០ ដុល្លារអាមេរិកក្នុងមួយគូ។ ប្រាក់ចំណូលដែលបានមកពីការលក់ទាំងនេះនឹងត្រូវបានប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌របស់ក្រុមហ៊ុន ដែលជាការប្តេជ្ញាចិត្តខ្ពស់ និងជាបេសកកម្មដ៏វែងឆ្ងាយក្នុងការអភិវឌ្ឍសហគមឱ្យកាន់តែប្រសើរឡើងប្រកបដោយនិរន្តរភាព។
បន្ថែមពីលើការប្រកាសជាផ្លូវការនេះ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស និងលោក ម៉ានី ប៉ាគីអាវ នឹងចាប់ផ្តើមផ្តួចផ្តើមគំនិតជាបន្តបន្ទាប់ក្នុងគោលបំណងពង្រីកកិច្ចសហការរបស់ពួកគេ។ ផ្តើមចេញពីការចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីទទូលបានបទពិសោធន៍ម៉ាកយីហោដ៏ស៊ីជម្រៅ ភាពជាដៃគូនេះនឹងទាក់ទាញទស្សនិកជន និងលើកកម្ពស់ក្រុមហ៊ុន ហនុមានប៊ែវើរីជីស ឈានទៅដល់កម្រិតជោគជ័យថ្មីបន្ថែមទៀត។
សូមរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀត នៅពេលដែលក្រុមហ៊ុន ហនុមានប៊ែវើរីជីស និងលោក ម៉ានី ប៉ាគីអាវ ចាប់ផ្តើមដំណើរដ៏គួរឱ្យរំភើបនេះជាមួយគ្នា។ តាមដានពួកយើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់មាតិកាគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀត ហើយចូលរួមជាមួយពួកយើងក្នុងការអបអរសាទរ ភាពជាដៃគូដ៏វិសេសវិសាលបំផុតនេះ៕
សម្រាប់ការសាកសួរព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ក្រុមហ៊ុន Two Way PR
លោកស្រី ឌិន ណៃគាង
នាយកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ
អ៊ីម៉ែល៖
ទូរស័ព្ទ៖ (+855) 78 333 853
អំពីក្រុមហ៊ុន ហនុមានប៊ែវើរីជីស (Hanuman Beverages)
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស គឺជាក្រុមហ៊ុនភេសជ្ជៈដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជាដែលមានការប្តេជ្ញាខ្ពស់ក្នុងការបង្កើតភេសជ្ជៈលំដាប់ថ្នាក់ល្អបំផុតដែលបង្កើតនូវរសជាតិថ្មីសម្រាប់ប្រជាជនកម្ពុជា។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះឧត្តមភាព ការបង្កើតថ្មី និងនិរន្តរភាព ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស មានគោលបំណង និងចក្ខុវិស័យក្នុងការក្លាយជាម៉ាកសញ្ញាឧស្សាហកម្មភេសជ្ជៈដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក។
អំពីលោក Manny Pacquiao៖
លោក Manny Pacquiao ត្រូវបានគេស្គាល់ផងដែរថាជា "Pac-Man" គឺជាឥស្សរជនដែលត្រូវបាន
ទទួលស្គាល់នៅទូទាំងពិភពលោកតាមរយៈស្នាដៃរបស់គាត់នៅក្នុងកីឡាប្រដាល់អាជីព និងនយោបាយ។ ក្នុងនាមជាម្ចាស់ជើងឯកពិភពលោកចំនួនប្រាំបីស្ថាប័នផ្សេងគ្នាក្នុងប្រវត្តិសាស្ត្រប្រដាល់ និងជាបុគ្គលសាធារណៈដ៏ឧស្សាហ៍ព្យាយាម លោក Pacquiao បង្ហាញពីគុណតម្លៃនៃឧត្តមភាព ភាពស្មោះត្រង់ និងការជួយដល់ប្រជាជនដទៃ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើ «និង, នឹង, ហ្នឹង» មានន័យខុសគ្នាយ៉ាងដូចម្តេច?
4 ថ្ងៃ
តើពាក្យ«ពិសោធ» និង«ពិសោធន៍» មានលក្ខខណ្ឌប្រើប្រាស់ខុសគ្នាដូចម្ដេច?
1 ថ្ងៃ
«សោភណ»,«សោភ័ណ្ឌ»,«សោភ័ន»និង«សោភ័ណ»ពាក្យណាត្រឹមត្រូវ?
3 ថ្ងៃ
តើពាក្យ «សូម, សុំ» មានន័យខុសគ្នាយ៉ាងដូចម្តេច?
2 ថ្ងៃ
តើពាក្យ «បរិបូរ, បរិបូណ៌ និង បរិបូរណ៍» មានអត្ថន័យខុសគ្នាឬដូចគ្នា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម