ជាតិ
ព័ត៍មានសុខភាព
សុខភាព
មិនបានទេ ! គ្រាន់តែ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ភ្លាមវា​នឹង​ចេញ​អាកា​រៈទាំង​នេះ
11, Jun 2024 , 10:59 pm        
រូបភាព
ការ​ដែល​មាន​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ត្រូវ​បាន​គេ​គ្រូពេទ្យ​ចាត់​ទុក​ថា​ជា​ជំងឺ​ទឹកនោម​ផ្ងែ​ម​។ វា​អាច​កើតឡើង​ភ្លាម​ៗ​។ ដូច្នេះ​តើ​វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​បែប​ណា​ទៅ​នៅ​ពេល​ដែល​ជាតិ​ស្ករ​ក្នុង​ឈាម​ត្រូវ​បាន​ឡើង​ខ្ពស់?

 
ក្រៅពី​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម អ្នកជំងឺ​ប្រភេទ​ណេះ​ច្រើន​តែ​ត្រូវ​បាន​គ្រូពេទ្យ​រក​មើល​ជាតិ​ស្ករ​ក្នុង​ទឹកនោម​បន្ថែម​ទៀត​។ សម្រាប់​ទឹកនោម​មនុស្ស​ដែល​មិន​មាន​ជំងឺ​ទឹកនោមផ្អែម​គឺ​មិន​មាន​ជាតិ​ស្ករ​ក្នុង​ទឹកនោម​ទេ ដោយសារ​តែ​តម្រងនោម​បឺត​ស្រូប​វា​យក​ទៅ​ប្រើ​វិញ​។
រោគ​សញ្ញា​សំខាន់​ៗ​នៃ​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម គឺ​ស្រេកទឹក​ខ្លាំង និង​ត្រូវការ​នោម​ញឹក ។
 
អាកា​រៈ​ផ្សេង​ៗ​ទៀត​ដែល​អាច​កើតឡើង​លើ​ជាតិ​ស្ករ​កំពុង​តែ​ឡើង​ខ្ពស់​ក្នុង​ឈាម​នោះ​មាន​ដូច​ជា​៖
 
•​ ​ឈឺក្បាល
•​ ​អស់កម្លាំង
•​ ​ភ្នែក​មើលឃើញ​ព្រឹល​ៗ
•​ ​ឃ្លាន
•​ ​ពិបាក​ក្នុង​ការ​គិត ឬ​ផ្ចង់អារម្មណ៍
 
ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លាំង​អាច​នាំ​ឲ្យ​មាន​ជំងឺ​ដែល​ត្រូវ​សង្គ្រោះ​បន្ទាន់ (​សន្លប់​)​។ រឿង​នេះ​អាច​កើតឡើង​ទាំង​អ្នកមាន​ជំងឺ​ទឹកនោម​ផ្ងែ​ម​ប្រភេទ​ទី​១ និង​ទី​២​។ អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ប្រ​ហេ​ល​ជា​កើតជា​ផលវិបាក Diabetic Ketoacidosis (DKA) ហើយ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ អាច​មាន​ផលវិបាក​ជា Hyperglycemic Hyperosmolar Nonketotic Syndrome (HHNS) ឬ​ហៅ​ថា Hyperglycemi Hyperosmolar State​។ រឿង​ទាំងនេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ផលវិបាក​ធ្ងន់ធ្ងរ​នៃ​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​បើសិនជា​មិន​បាន​ព្យាបាល​ភ្លាម​ៗ​ទេ វា​នឹង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​។
 
រយៈពេល​យូរ​ៗ​ទៅ ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​នាំ​ឲ្យ​ខូចខាត​ដល់​សរីរាង្គ និង​ជាលិកា​ជា​ច្រើន​ក្នុង​ខ្លួន​។ ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​រយៈពេល​យូរ​អាច​បំផ្លាញ​ដល់​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ និង​នាំ​ឲ្យ​របួស​ក្រ​ជា​។ វា​ក៏​ធ្វើ​ឲ្យ​ខូចខាត​ដល់​សរសៃប្រសាទ ភ្នែក និង​ខូចខាត​ដល់​សរសៃឈាម និង​តម្រងនោម​ផង​ដែរ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com