ជាតិ
ព័ត៍មានសុខភាព
សុខភាព
សាកល្បង​មើល៎​ ! ចង់​គេង​លក់​ស្កប់ស្កល់​ទល់​ភ្លឺ​មែន​ទេ?
20, Jun 2024 , 10:59 pm        
រូបភាព
សម្ពាធ​ការងារ និង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ គឺជា​កត្តា​ចម្បង ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន មាន​អាកា​រគេង​មិន​លក់ ឬ​គេង​ភ្ញាក់​ៗ​ជា​រៀងរាល់ថ្ងៃ​។

 
បញ្ហា​ទទួលទានដំណេក​នេះ អាច​មាន​ច្រើន​យ៉ាង ដូច​ជាគេង​មិន​លក់ គេង​យល់សប្តិច្រើន ឬ​គេង​ភ្ញាក់​ៗ​ជាដើម​។
 
តើ​គួរ​ធ្វើ​បែប​ណា ទើប​អាច​គេង​លក់​ស្កប់ស្កល់?
 
•​ ​កាត់​បន្ថយ​ស្ត្រេ​ស
•​ ​រៀបចំ​បន្ទប់​គេង​ឲ្យ​មាន​ផាសុកភាព
•​ ​កុំ​យក​ការងារ​មក​ធ្វើ​ក្នុង​បន្ទប់​គេង
•​ ​ដាក់​ម៉ោង​គេង​ឲ្យ​ទៀងទាត់
•​ ​បើ​គេង​មិន​លក់ ត្រូវ​ងើប​ចេញពី​គ្រែ ទៅ​អង្គុយ​លេង អាន​សៀវភៅ ឬ​ញ៉ាំ​ទឹកដោះ​គោមួយ​កែវ
•​ ​ញ៉ាំ​អាហារ​បី​បួន​ម៉ោង​ឲ្យ​បាន​ឆ្អែត​ល្អ មុន​ពេល​ចូល​គេង
•​ ​កុំ​ញ៉ាំ​ទឹក​ច្រើន មុន​ចូល​គេង​។
 
ក្នុង​ករណី​ដែល​អ្នក​គេង​មិន​លក់ ក្នុង​រយៈពេល​យូរថ្ងៃ សូម​ទាក់ទង​អ្នកជំនាញ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់រហ័ស ពីព្រោះវា​អាច​ក្លាយជា​បញ្ហា ឬ​ជំងឺ​រ៉ាំរ៉ៃ​បាន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com