ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនលក់សំបុត្ររថយន្តក្រុង redBus បានពង្រីកខ្លួនមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយបើកដំណើរការនៅក្នុងប្រទេសកម្ពុជា
20, May 2024 , 8:59 am        
រូបភាព
ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ៖ redBus ជាវេទិកាលក់សំបុត្ររថយន្តក្រុងធំជាងគេនៅលើពិភពលោក បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការសម្រួលទៅដល់ដំណើរនៃការកក់សំបុត្ររថយន្តក្រុង និងជួយឱ្យការធ្វើដំណើរតាមរថយន្តក្រុង កាន់តែមានភាពងាយស្រួលល្អប្រសើរជាងមុន។ ​ក្រុមហ៊ុន redBus បានបន្តពង្រីកខ្លួន និងបានឈានជើងជាលើកដំបូងមកទីផ្សារប្រទេសកម្ពុជា ដែលជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទី៥ បន្ទាប់​ប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និងវៀតណាម​។

កម្មវិធី redBus ផ្តល់ជូនអតិថិជន នូវបណ្តាញដ៏ទូលំទូលាយមួយ ទាក់ទងទៅនឹងសេវាកម្មលក់សំបុត្ររថយន្តក្រុងនៅក្នុងប្រទេសកម្ពុជា គ្របដណ្ដប់ផ្លូវធ្វើដំណើរទូទាំង២៥ ខេត្តក្រុង និង​រាជធានី។ redBus ផ្តល់ជូនអ្នកដំណើរនូវភាពបត់បែន តាមរយៈការកក់សំបុត្រតាមប្រព័ន្ធអ៊ីនធឺណិត ផ្តល់ភាពងាយស្រួលក្នុងការកែសម្រួលកាលវិភាគធ្វើដំណើរឡើងវិញ ឬលុប​ចោលការកក់របស់ពួកគេ និងទទួលបានការសងត្រលប់នូវប្រាក់កក់មកវិញ បានយ៉ាងងាយស្រួល។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន redBus បង្កើននូវភាពជឿជាក់ និងការព្យាករនៃការធ្វើដំណើរតាមរថយន្តក្រុង សម្រាប់ទាំងអ្នកប្រើប្រាស់ និងប្រតិបត្តិករផងដែរ។ លក្ខណៈពិសេសមួយចំនួន មានដូចជា អ្នកដំណើរអាចតាមដានដឹង អំពីបម្លាស់ទីរបស់ ឡានក្រុងតាមពេលវេលាជាក់ស្តែង មុនពេលចេញដំណើរ កាត់បន្ថយកង្វល់ជុំវិញការធ្វើដំណើរតាមរយៈឡានក្រុង ព្រមទាំងការផ្ដល់ជូនព័ត៌មានតាមពេលវេលាជាក់ស្តែង ទៅដល់អ្នកដំណើរ និងអាចចែករំលែកបន្តដល់មនុស្សជាទីស្រលាញ់របស់ពួកគេផងដែរ។
 
ការផ្តល់ជូនជាច្រើនរបស់ redBus នៅក្នុងប្រទេសកម្ពុជា ត្រូវបានកែសម្រួលដើម្បីបំពេញទៅតាមតម្រូវការភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាអ្នកដំណើរក្នុងស្រុក​។ ក្នុងដំណាក់កាលសាក​ល្បង redBus បានជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ មកពីប្រទេសជាច្រើនរួមមាន ប្រទេសអូស្ត្រាលី ចិន បារាំង ឥណ្ឌា អៀរឡង់ ជប៉ុន ហូឡង់ សហរដ្ឋអាម៉េរិក វៀតណាម និង​រុស្ស៊ី ក្នុងការកក់សំបុត្រឡានក្រុងក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធអ៊ីនធឺណិត។
 
redBus ត្រូវបានដាក់ឱ្យដំណើរការជាប្រព័ន្ធអេកូឡូស៊ី សម្រាប់វិស័យរថយន្តក្រុង ដែលជួយគាំទ្រមិនត្រឹមតែសម្រាប់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ការគាំទ្រទៅដល់ប្រតិបត្តិកររថយន្ត​ក្រុង​ដែរ។ ស្រដៀងគ្នាទៅនឹងទីផ្សារផ្សេងទៀត redBus ព្យាយាមក្នុងការសហការជាមួយប្រតិបត្តិកររថយន្តក្រុងខ្នាតតូច ខ្នាតមធ្យម ព្រមទាំងខ្នាតធំនៅក្នុងស្រុក ដោយគាំទ្រទៅដល់ការធ្វើវឌ្ឍនភាពផ្នែកឌីជីថល សម្រាប់ការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនរបស់ពួកគេ ដែលអាចជួយឱ្យប្រតិបត្តិករក្នុងវិស័យរថយន្តក្រុងគ្រប់ខ្នាត ទទួលបានការគាំទ្រពីអតិថិជនកាន់តែទូលំទូលាយ។

បច្ចុប្បន្ន  redBus មានចំនួនប្រតិបត្តិករច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដោយកម្មវិធីនេះគាំទ្រប្រតិបត្តិករជាមួយនឹងលក្ខណៈពិសេសចុងក្រោយ ដែលមានដូចជា ការកំណត់តម្លៃ​សមរម្យ ការផ្តល់ចំណាត់ថ្នាក់ដែលដំណើរការដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) ​កាត់បន្ថយការចំណាយដោយការផ្តល់ឱ្យប្រតិបត្តិករ នូវការយល់ដឹងបន្ថែមអំពីចំណេះដឹងថ្មីៗ ដើម្បីកែលម្អចំណុចខ្វះខាតចំពោះសេវាកម្មរបស់ពួកគេ។ 
 
«ពួកយើងមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការបើកដំណើរការនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់ជូននូវសេវាកម្មរបស់យើង ជូនទៅដល់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរអន្តរជាតិផងដែរ។ យើងមានការរំពឹងទុកជាខ្លាំង ទៅលើសក្តានុពលរបស់វិស័យនេះនៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារអត្រាកំណើនរបស់ភ្ញៀវទេសចរ ព្រមទាំងការអភិវឌ្ឍរបស់វិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃផងដែរ។ redBus គឺជាក្រុមហ៊ុនដែលត្រូវបានផ្ដល់ទំនុកចិត្តនៅក្នុងប្រទេសជាច្រើន ហើយប្រជាពលរដ្ឋជាច្រើនមកពីបណ្តាប្រទេសទាំងនោះ បានមកទស្សនាប្រទេសកម្ពុជា។ នេះជាហេតុផលដែលយើងសម្រេចចិត្តបោះជំហាន មកកាន់ប្រទេសកម្ពុជា។ ការប្តេជ្ញាចិត្តរបស់យើង លើសពីការផ្តល់អត្ថប្រយោជន៍សម្រាប់តែអតិថិជន។»។។ នេះបើតាមការអត្ថាធិប្បាយរបស់ លោក Prakash Sangam នាយកប្រតិបត្តិរបស់ក្រុមហ៊ុន redBus។

នាយកប្រតិបត្តិរូបនេះបន្តថា ការបោះជំហានមកកាន់កម្ពុជា​ redBus មានគោលបំណងធ្វើបដិវត្តន៍ មិនត្រឹមតែបទពិសោធសម្រាប់អ្នកធ្វើដំណើរតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការរីកចម្រើននៃវិស័យធ្វើដំណើរ តាមរយៈរថយន្តក្រុងក្នុងប្រទេស​កម្ពុជាទាំងមូល​។ លោក Prakash Sangam បន្ថែមថា៖ «គោលដៅចម្បងរបស់យើង គឺផ្ដោតសំខាន់ទៅលើការផ្តល់នូវភាពងាយស្រួល ដែលមិនអាចប្រៀបផ្ទឹមបានដល់អ្នកដំណើរ ខណៈពេលនេះ ក៏យើងជំរុញទៅដល់ភាពច្នៃប្រឌិត និងការរីកចម្រើននៅក្នុងឧស្សាហកម្មនេះផងដែរ។»។​
 
redBus ផ្តល់ភាពងាយស្រួលជូនដល់អ្នកដំណើរ ដោយភ្ជាប់នូវបណ្តាញផ្លូវសំខាន់ៗទាំងក្នុងស្រុក និងក្រៅប្រទេសយ៉ាងទូលំទូលាយ ហើយជួយ​ដល់ភ្ញៀវទេសចរ ក្នុងការស្វែងយល់បន្ថែមពីតំបន់វប្បធម៌ជាច្រើនសម្បូរបែបរបស់កម្ពុជា។ 
 
ខ្សែផ្លូវធ្វើដំណើរសំខាន់ៗក្នុងប្រទេសកម្ពុជា មួយចំនួនដែល redBus ផ្ដល់ជូនទៅអតិថិជនមានដូចជា៖ 
 
ភ្នំពេញ ⇆ សៀមរាប
ភ្នំពេញ ⇆ ព្រះសីហនុ
សៀមរាប ⇆ ព្រះសីហនុ
សៀមរាប⇆បាត់ដំបង
ភ្នំពេញ⇆កំពត
 
ខ្សែផ្លូវធ្វើដំណើរសំខាន់ៗភ្ជាប់ទៅប្រទេសផ្សេងៗដែល redBus ផ្ដល់ជូនទៅកាន់អតិថិជនមានដូចជា៖  
 
សៀមរាប ⇆ ហូជីមិញ
ភ្នំពេញ⇆បាងកក
ភ្នំពេញ ⇆ ហូជីមិញ
 
ឥឡូវនេះ អ្នកដំណើរទាំងក្នុងស្រុក និងក្រៅស្រុក អាចកក់សំបុត្ររថយន្តក្រុង ក្នុងប្រទេសកម្ពុជាបានដោយងាយ ស្រួលតាមរយៈគេហទំព័រ www.redbus.com.kh ឬកម្មវិធីទូរស័ព្ទដៃ redBus ដែលអាចប្រើបានទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS។ កាន់តែពិសេស​ អ្នកដំណើរអាចទទួលបានការផ្តល់ជូនផ្តាច់មុខ ដោយការបញ្ចុះតម្លៃរហូតទៅដល់ ៥០% ទៅលើសំបុត្ររថយន្តក្រុង ដោយការប្រើប្រាស់លេខកូដ 'KHNEW' រួមជាមួយនឹងប្រូម៉ូសិនផ្សេងៗទៀតផងដែរ។ 
*លក្ខណ្ឌត្រូវបានអនុវត្ត T&C 
 
អំពីកម្មវិធី redBus

redBus ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ហើយសព្វថ្ងៃនេះ គឺវាជាវេទិកាលក់សំបុត្ររថយន្តក្រុងតាមប្រព័ន្ធអ៊ីនធឺណិតធំជាងគេនៅក្នុងពិភពលោកតាមរយៈចំនួនសំបុត្រដែលបានលក់។ redBus បានលក់សំបុត្ររថយន្ត ក្រុងជាង៤៦៦ លានសំបុត្រទូទាំងពិភពលោក និងមានអ្នកប្រើប្រាស់ប្រហែលជាង ៥២ លាននាក់។
 
redBus នៅក្នុងប្រទេសកម្ពុជា ផ្ដល់ជូននូវបណ្តាញផ្លូវដ៏ទូលំទូលាយគ្របដណ្តប់ទៅលើគ្រប់ ២៥ ខេត្តក្រុង និងរាជធានី។ កម្មវិធីនេះផ្តល់ជូននូវដំណោះស្រាយក្នុងការធ្វើដំណើរតាមរថយន្តក្រុង ដែលមានតម្លៃសមរម្យ តាមរយៈគេហទំព័ររបស់ខ្លួន និងកម្មវិធីទូរស័ព្ទដៃនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android។ ចក្ខុវិស័យរបស់ redBus គឺផ្ដោតសំខាន់ទៅលើវឌ្ឍនភាព នៃការធ្វើដំណើរជុំវិញពិភពលោក ដោយការសម្រួលទៅដល់បទពិសោធនៃការកក់សំបុត្រ ឱ្យកាន់តែមានភាពងាយស្រួលសម្រាប់អ្នកដំណើរទាំងអស់៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com