កីឡាជាតិ
ជាតិ
FFC ចេញសមាសភាពកីឡាករ U16 ២៣រូប ត្រៀមព្រឹត្តិការណ៍ ​Asean U16 Championship 2024
20, May 2024 , 5:25 pm        
រូបភាព
ក្រុមកីឡាករអាយុក្រោម១៦ ឆ្នាំហ្វឹកហាត់ ត្រៀមប្រកួត រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ក្រុមកីឡាករអាយុក្រោម១៦ ឆ្នាំហ្វឹកហាត់ ត្រៀមប្រកួត រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅថ្ងៃទី២០ ខែឧសភា បានបង្ហាញសមាសភាពកីឡាករបាល់ទាត់អាយុក្រោម១៦ឆ្នាំ ចំនួន ២៣រូប ត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ Asean U16 Boy’s Championship 2024 នៅប្រទេសឥណ្ឌូណេស៊ី ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ ចំណោម២៣រូប ក៏មានកីឡាករថ្នាល វ៉ាស៊ុណាន់ កៈសិដេជ ដែលជាកូនអ្នកស្រី ពុធ ធីតា ម្ចាស់ក្លិបបឹងកេតផងដែរ។



FFC បានបង្ហាញឈ្មោះជម្រើសជាតិក្រោមអាយុ១៦ឆ្នាំ ២៣រូប ក្នុងនោះមានកីឡាករម្នាក់ ជាយុវជនហ្វឹកហាត់នៅ La Liga Academy ម្នាក់ផងដែរ។  វ៉ាស៊ុណាន់ កៈសិដេជ ដែលហ្វឹកហាត់នៅក្រុមថ្នាលក្នុងប្រទេសអេស្ប៉ាញ ជាកូនប្រុសរបស់អ្នកស្រី ពុធ ធីតា ម្ចាស់ក្លិបបឹងកេង នៃលីគកំពូលកម្ពុជា។
 
កីឡាករ២៣រូបនោះ មានដូចជា៖ សាកាគីបារ៉ា រីនតារ៉ូ, ឃីវ ចាន់សិរីរិទ្ធ, ប៉ូយ វីសា, ឌឿន ជីតុង, ខៀវ សានស៊ីង, រឹម ចិត្រា, ទី សុភ័ក្រ, មុត រក្សា, ផាន វិរៈ, ពៅ ពីមករា, រ៉ូ សុវណ្ណរ៉ុង, រុន ម៉េងកួង, គារ វិសាល, អ៊ឺម ដាណាត, នឹម អូរវ៉ាន់ដា, លឹម វឌ្ឍនា, មិន រដ្ឋា, វ៉ន សុវណ្ណារ៉ា, សែន មហាម៉ាត់សឡេះ, សម្បត្តិ សំណាង, ម៉ាត់ ហ្វារីប, វ៉ាស៊ុណាន់ កៈសិដេជ។
 
ចំណោមកីឡាករ U16 ទាំង២៣នាក់ មានសមាជិកកីឡាករយុវជនពីសាលាបាល់ទាត់ជាតិបាទីច្រើនជាងគេចំនួន៨រូប វិសាខា៧រូប សៀមរាបយូណាយធីត ៤រូប រួមជាមួយ អង្គរថាយហ្គឺរ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន និង La Liga Academy មានកីឡាករម្នាក់រៀងខ្លួន៕
 

Tag:
 បាល់ទាត់
  Asean U16 Boy’s Championship
© រក្សាសិទ្ធិដោយ thmeythmey.com