ជាតិ
ឆ្នាំ​២០១៥ អ្នកកាសែត​ថ្មីៗ ចូលរួម​យក​ព័ត៌មាន​នៅ​បរទេស ១៨​លើក​
13, Dec 2015 , 5:04 pm        
រូបភាព
ដោយ: ថ្មីៗ

​នៅក្នុង​ឆ្នាំ​២០១៥​នេះ អ្នកកាសែត​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (www.thmeythmey.com) បានចេញ​ដំណើរ​ទៅយក​ព័ត៌មាន​នៅ​បរទេស​ចំនួន​១៨​លើក​នៅ​អឺរ៉ុប អាមេរិក និង​នៅ​អាស៊ី ជាពិសេស​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​។ សារព័ត៌មាន​ថ្មីៗ ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១២ បានទទួល​ការគាំទ្រ​យ៉ាង​លឿន​ពី​អ្នកអាន​។​


​អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ​ចំនួន​១០​នាក់ បានចេញ​ដំណើរ​ទៅ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល ចុះ​យក​ព័ត៌មាន និង​ទស្សនកិច្ច​នៅក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ចំនួន​១៨​លើក​នៅក្នុង​ឆ្នាំ​២០១៥​នេះ​។ ស្ថានទូត​សហរដ្ឋអាមេរិក ឥណ្ឌា ម៉ាឡេស៊ី កូរ៉េខាងត្បូង សហភាព​អឺរ៉ុប ថៃ និង​រុស្ស៊ី​ប្រចាំ​ប្រទេស​កម្ពុជា និង​ភ្នាក់ងារ​អន្តរជាតិ​មួយចំនួនទៀត​ដែលមាន​មូលដ្ឋាន​នៅ​បរទេស បានផ្តល់​តម្លៃ និង​សេចក្តីទុកចិត្ត​លើ​សារព័ត៌មាន​ថ្មីៗ ដោយបាន​អញ្ជើញ​អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ចូលរួម​ក្នុង​វគ្គ​សិក្សា​ខ្លី និង​យក​ព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍​ស្តីពី យុវជន ទេសចរណ៍ ពាណិជ្ជកម្ម និង​សារព័ត៌មាន​។​

​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​នៃ​អ្នកកាសែត​វ័យក្មេង និង​ជា​អ្នក​ស្រឡាញ់​វិជ្ជាជីវៈ​សារព័ត៌មាន​ពិតប្រាកដ​នោះ សារព័ត៌មាន​ថ្មីៗ ក៏បាន​ទទួល​ការគាំទ្រ​កាន់តែច្រើន​ពី​អ្នកអាន​ក្នុងប្រទេស និង​ក្រៅប្រទេស អង្គការក្រៅរដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​នានា​ផងដែរ​។​

​ខាងក្រោម​នេះ​ជា​រូបភាព​នៃ​អ្នកកាសែត​សារព័ត៌មាន​ថ្មីៗ​នៅក្នុង​ព្រឹត្តិការណ៍​នៅ​បរទេស​៖

លោក គី សុខ​លីម បាន​បំពេញបេសកកម្ម​នៅ​ប្រទេស​ជប៉ុន និង​ម៉ាឡេស៊ី​




​លោក លាង ដឺ​លុច បាន​បំពេញបេសកកម្ម​នៅ​ប្រទេស​ម៉ាឡេស៊ី​


​លោក អ៊ឹង ចំរើន បាន​បំពេញបេសកកម្ម​នៅ​សហរដ្ឋអាមេរិក ឥណ្ឌា និង​វៀតណាម​





​លោក សៅ ផល​និស្ស័យ បាន​បំពេញបេសកកម្ម​នៅ​ប្រទេស​កូរ៉េខាងត្បូង ឥណ្ឌា និង​ថៃ​





​លោក ជា ធី​រិ​ទ្ធ បាន​បំពេញបេសកកម្ម​នៅ​ប្រទេស​រុស្ស៊ី និង​ថៃ​




​លោក រឿន ភា​រុន បាន​បំពេញបេសកកម្ម​ក្នុងប្រទេស​កូរ៉េខាងត្បូង (២​លើក​)



​លោក ជាវ សំណាង បាន​បំពេញបេសកកម្ម​នៅ​ប្រទេស​ចិន និង​ម៉ាឡេស៊ី​




​កញ្ញា ខន ចំប៉ា បាន​បំពេញបេសកកម្ម​នៅ​ប្រទេស​ថៃ​


លោក រំដួល ចិ​ត្រា បាន​បំពេញបេសកកម្ម​នៅ​ប្រទេស​ម៉ាឡេស៊ី​



​លោក តន ចាន់​រិ​ទ្ធា​រ៉ា នៅ​ប្រទេស​ថៃ​




© រក្សាសិទ្ធិដោយ thmeythmey.com