អត្ថបទពាណិជ្ជកម្ម
ពិធី​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា លើ​កិច្ចសហការ​ផ្តល់​ហិរញ្ញប្បទាន​អចលនទ្រព្យ​
28, Jan 2021 , 5:09 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Cambodia ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​យីហោ​ដើមពី​សហរដ្ឋអាមេរិក បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ជាមួយ​ធនាគារ BRED Bank (Cambodia) ដើម្បី​សហ​ការផ្តល់សេវា​ហិរញ្ញវត្ថុ ដល់​អ្នកទិញ​អចលនទ្រព្យ តាម​បណ្តាញ​ក្រុមហ៊ុន Century 21 Cambodia​។​
 
​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU)​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែមករា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ Raffle Hotel Le Royal ។ លោក Seraj Sutton នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century 21 Cambodia និង​លោក Guillaume Perdon ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ BRED Bank (Cambodia) បាន​ចុះហត្ថលេខា​លើ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ដ៏​មាន​សារៈសំខាន់​នេះ​។​


 
​លោក Seraj Sutton បាន​មានប្រសាសន៍ថា លោក​ពិត​ជាមាន​ក្តី​រីករាយ ដែល​បាន​ធ្វើជា​ដៃ​
​គូ ជាមួយ​ធនាគារ BRED Bank ដែល​ជាន​បុត្រ​សម្ព័ន្ធ​របស់​ធនាគា BRED Banque Populaire ដ៏​ល្បីល្បាញ និង​ជា​ធនាគារ​អឺរ៉ុប​ដំបូង​គេ ដែល​បើក​ដំណើរការ​នៅ​កម្ពុជា តាំងពី​ឆ្នាំ ២០១៧​។ 
​លោក Seraj Sutton ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ថា កិច្ចសហការ​នេះ នឹងមាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​បង្កើត​ឱកាស​ឱ្យ​កាន់តែ​ល្អប្រសើរ ទៅដល់​អតិថិជន និង​វិនិយោគិន​។ ទន្ទឹមគ្នានេះ ប្រជាជន​កម្ពុជា ក៏​អាច​ទទួលបាន​ឱកាស​ដូចគ្នា ដើម្បី​អាច​ទិញ​អចលនទ្រព្យ​តាម​ក្តី​ប្រាថ្នា​របស់​ពួកគេ​»​។  
 
​លោក​បញ្ជាក់ថា​៖ «​អតិថិជន​របស់​យើង មិន​ត្រឹមតែ​អាច​ក្លាយជា​ម្ចាស់​កម្ម​សិទ្ធ​លំនៅដ្ឋាន​ថ្មី​របស់​ពួកគេ​ទេ តែ​ថែមទាំង​អាច​ទទួលបាន​កម្ចី ក្នុង​អត្រា​ការប្រាក់​សមរម្យ សេវា​ឆាប់រហ័ស ទំហំ​កម្ចី​សមរម្យ​តាម​តម្រូវការ ពី​ធនាគារ BRED Bank (Cambodia)»​។​


 
​លោក Guillaume Perdon ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ BRED Bank (Cambodia) បានលើកឡើង​ស​ដៀង​គ្នា​ថា​៖ «​យើងខ្ញុំ​មាន​ក្តី​សោមនស្ស ដែល​បាន​ឈានដល់​ការចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន Century 21 Cambodia​។ ធនាគារ BRED Bank Cambodia បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ដើម្បី​គាំទ្រ​ដល់​ការរីក​ម្រើ​ន ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​។ យើងខ្ញុំ​ផ្តល់​សេវាកម្ម​ធនាគារ ដែលមាន​ស្តង់ដារ​អន្តរជាតិ ហេតុដូច្នេះ​ហើយ​យើង​ជឿជាក់ថា ការផ្តល់​សេវាកម្ម​កម្ចី​ទិញ​ផ្ទះ​នេះ បង្ហាញ​ពី​គុណ​តម្លៃ​របស់​យើង ក្នុង​ទីផ្សារ​នៅ​កម្ពុជា​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ យើង​នឹង​ធ្វើការ​ឆ្ពោះទៅមុខ​រួមគ្នា យូរអង្វែង និង​ដោយ​ក្តី​រីករាយ​»​។ 
 
​ក្រុមហ៊ុន Century 21 Cambodia គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ ដែល​ត្រូវ​បានផ្តល់​សិទ្ធិ ជា​ភ្នាក់ងារ​លក់​ផ្តាច់មុខ របស់​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​នៅ​កម្ពុជា រួមមាន​គម្រោង FOREST HARMONY, GOLF HARMONY, RESIDENCE HARMONY, LAGOON HARMONY និង​គម្រោង LIVING HARMONY ដែលជា​គម្រោង​ផ្ទះ​វីឡា​លំហែកាយ និង​ខុន​ដូ​ប្រណីត រចនា​ឡើង​តាមបែប​អឺរ៉ុប ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ចម្ងាយ​ប្រហែល ១៨ គីឡូម៉ែត្រ ពី​ក្រុង​កំពត​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​៖ សូម​ទាក់ទង​លេខ​ទូរស័ព្ទ 061 55 50 75 ៕
 














(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com