ជាតិ
ជំរឿន​២០១៩ បង្ហាញថា គ្រួសារ​ខ្មែរ​៨៤​ភាគរយ​ប្រើប្រាស់​អគ្គិសនី​ជា​ប្រភព​បំភ្លឺ​
29, Jan 2021 , 7:29 pm        
រូបភាព
ដោយ: រួបរួម
​គ្រួសារ​នៅ​កម្ពុជា​ភាគច្រើន​ប្រើប្រាស់​អគ្គិសនី​បណ្តាញ​សម្រាប់​បំភ្លឺ​។ នេះ​បើតាម​របាយការណ៍​ជាតិ​ស្តីពី​លទ្ធផល​ចុងក្រោយ​នៃ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា​ឆ្នាំ​២០១៩។​

 
 
​របាយការណ៍​បង្ហាញថា ប្រមាណ​៨៤​ភាគរយ​នៃ​គ្រួសារ​នៅ​កម្ពុជា​ប្រើប្រាស់​បណ្តាញ​អគ្គិសនី ដែល​រួមមាន​អគ្គិសនី បណ្តាញ ម៉ាស៊ីនភ្លើង និង​ទាំងពីរ​ប្រភព​។ តួលេខ​នេះ មាន​កំណើន​២៦.៤​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០០៨​។​
 
​បើ​គិត​ចំនួន​គ្រួសារ​នៅ​តំបន់​ទីប្រជុំជន​ដែល​ប្រើប្រាស់​អគ្គិសនី​មាន​ប្រមាណ​៩៧​ភាគរយ និង​ជនបទ​មាន​៧៦​ភាគរយ​។ តួលេខ​នេះ បញ្ជាក់ថា រយៈពេល​ជាង​មួយ​ទសវត្សរ៍​នេះ ភាគច្រើន​លើសលប់​នៃ​គ្រួសារ​កម្ពុជា​ប្រើប្រាស់​អគ្គិសនី​ជា​ប្រភព​បណ្តាញ​។​
 
​តាម​របាយការណ៍​ជំរឿន គ្រួសារ​នៅ​កម្ពុ​ជាមាន​ជាង​៣.៥៥​លាន​គ្រួសារ ដោយ​ក្នុងនោះ​ជាង​១.៣២​លាន​គ្រួសារ​នៅ​ទីប្រជុំជន និង​ជាង​២.២២​លាន​គ្រួសារ​នៅ​ទីជនបទ​។ គ្រួសារ​ដែល​ប្រើប្រាស់​អគ្គិសនី​បណ្តាញ មាន​៧៩.៦៣​ភាគរយ (​ទីប្រជុំជន​៩២.២៥​ភាគរយ ជនបទ​៧២.០៩​ភាគរយ​), ម៉ាស៊ីនភ្លើង​១.៥២​ភាគរយ​, ប្រេងកាត​០.៦៣​ភាគរយ​, ទៀន ០.២៩​ភាគរយ​, អាគុយ​-​ថ្មពិល ១៣.៤៤​ភាគរយ និង​ប្រភព​ផ្សេងទៀត ១.៦១​ភាគរយ​៕
 
 

Tag:
 ជំរឿន​
© រក្សាសិទ្ធិដោយ thmeythmey.com