អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Puthipul និង​សមាគម ABC, CMA រួមគ្នា​បង្កើត​ពានរង្វាន់​ផលិត​វីដេអូ​ខ្លី​ស្ដីពី​ចំណេះដឹង​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០២១
29, Jan 2021 , 3:59 pm        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​ចូលរួម​លើកកម្ពស់​ការយល់ដឹង របស់​ប្រជាពលរដ្ឋ​កម្ពុជា ទៅលើ​ចំណេះដឹង​ហិរញ្ញវត្ថុ ក្រុមហ៊ុន​ពុទ្ធិ​ពល និ​ស្ថា​ង​ប័ន​-​អ្នកពាក់ព័ន្ធ បានសម្រេច​រៀបចំ​កម្ម​វិធី​ពានរង្វាន់​ផលិត​វីដេអូ​ខ្លី ស្ដីពី​ចំណេះដឹង​ហិរញ្ញវត្ថុ ប្រចាំឆ្នាំ​២០២១ ។​


​កម្មវិធី​នេះ ផ្ដួចផ្ដើមឡើង​ដោយ​ក្រុមហ៊ុន​ពុទ្ធិ​ពល ដោយ​ចូលរួម​សហការ​រៀបចំ ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ABC) និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​(CMA) ព្រមទាំង​មានការ​គាំទ្រ​ពី​ដៃគូ​ផ្សេងទៀត ដូចជា​ក្រុមហ៊ុន Westline Education Group, សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា និង​កម្មវិធី​គំនិត​ផ្ដួចផ្ដើម​មេដឹកនាំ​យុវជន​អាស៊ីអាគ្នេយ៍​(YSEALI)  ។​
 
​កម្មវិធី​ពានរង្វាន់​ផលិត​វីដេអូ ស្ដីពី​ចំណេះដឹង​ហិរញ្ញវត្ថុ ប្រចាំឆ្នាំ​២០២១ ឬ The Financial Education Awareness Content Creator Award 2021 «FEACA 2021» នេះ បើក​ឱ្យ​ដាក់ពាក្យ​ប្រកួត ពី​សំណាក់​សាធារណជន ដែលមាន​បំណង​ចូលរួម​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា តាមរយៈ​ស្នាដៃ​វីដេអូ និង​គំនិត​អប់រំ​របស់ខ្លួន​។ ទន្ទឹមនឹងនេះ កម្មវិធី​ប្រកួត​នេះ ក៏មាន​ផ្ដល់ជូន​ពានរង្វាន់ ជាមួយនឹង​ថវិកា​សម្រាប់​ជ័យលាភី​លេខ​១ ចំនួន ៦ ០០០ ០០០ រៀល​, ជ័យលាភី​លេខ​២ ថវិកា ៤ ០០០ ០០០ រៀល និង​ជ័យលាភី​លេខ​៣ ថវិកា ២ ០០០ ០០០ រៀល​។​
​តំណ​ភ្ជាប់​ដើម្បី​ចុះឈ្មោះ​ចូលរួម​ប្រកួត​៖ https://bit.ly/puthipul_FEAC


 
​ក្រៅពី​ស្វែងរក​ជ័យលាភី​ចំនួន​៣​ក្រុម  កម្មវិធី​ក៏​ជំរុញ​លើកទឹកចិត្ត ដល់​ការផលិត​វីដេអូ​ទាក់ទង​ទៅនឹង​ប្រធានបទ​ចំនួន​៤​ប្រភេទ ដែល​រួមមាន សហគ្រាស​ធុន​តូច និង​មធ្យម ស្ត្រី យុវជន និង​កុមារ​។ កម្មវិធី នឹង​ជ្រើសរើស​បេក្ខជន​ចំនួន ៤​ក្រុម​ផ្សេងទៀត សម្រាប់​រង្វាន់​លើកទឹកចិត្ត​ចំនួន ១ ០០០ ០០០ លាន​រៀល សម្រាប់​ក្រុម​នីមួយៗ ដែល​ផលិត​វីដេអូ​បានល្អ​ជាងគេ ចូលទៅក្នុង​ប្រភេទ​ប្រធានបទ​ណាមួយ​។ កម្មវិធី​នេះ បើកទទួល​ពាក្យ ពីថ្ងៃ​ទី​២៦​ខែមករា ដល់​ថ្ងៃទី​៨​ខែកុម្ភៈ ឆ្នាំ​២០២១​។    
 
​លោក ទិ​ត្យ កំរង ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ពុទ្ធិ​ពល បាន​មានប្រសាសន៍ថា ការផ្ដួចផ្ដើម​រៀបចំ​កម្មវិធី ផលិត​វីដេអូ​ប្រកួត​នេះ​ឡើង គឺ​ស្រប​នឹង​បេសកកម្ម​មួយ ដ៏​សំខាន់​របស់​ពុទ្ធិ​ពល ដែល​ធ្វើ​សកម្មភាព​រួមចំណែក​ប​ង្កើ​ន​ការ​ជ្រួតជ្រាប របស់​ប្រជាជន​កម្ពុជា អំពី​ចំណេះដឹង​ហិរញ្ញវត្ថុ ហើយ​រឹតតែ​ពិសេស កម្មវិធី​ខាងលើនេះ មានការ​ចូលរួម​សហកា​រ​ពី​អ្នកពាក់ព័ន្ធ​ជាច្រើន​។ 
 
​លោក ទិ​ត្យ កំរង គូសបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ចង់ឱ្យ​គ្រប់គ្នា​យល់ដឹង អំពី​អត្ថប្រយោជន៍​នៃ​ចំណេះដឹង​ហិរញ្ញវត្ថុ និង​អត្ថប្រយោជន៍ ពី​ការទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ ដ៏​ត្រឹមត្រូវ​មួយ​។ យើង​ពិតជា​ពេញចិត្ត​យ៉ាងខ្លាំង ដោយ​សកម្មភាព​នេះ ទទួលបាន​កិច្ចសហការ​ពី​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដែលជា​តំណាងឱ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នៅ​ទូទាំងប្រទេស ហើយ​ដែល​ស្រប​នឹង​ការចង់បាន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ។ ទាំងនេះ​បង្ហាញ​ពី​ការចូលរួម ពី​គ្រប់​វិស័យ​ពាក់ព័ន្ធ​នានា ដើម្បី​រួមចំណែក​លើកកម្ពស់​ការ​អប់រំ​ចំណេះដឹង​ហិរញ្ញវត្ថុ និង​ជួយ​ធ្វើយ៉ាងណា ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​គ្រប់​ស្រទាប់វណ្ណៈ មានឱកាស​ស្មើគ្នា ក្នុងការ​ទទួលបាន​អត្ថប្រយោជន៍ ពី​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​»៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com