អត្ថបទពាណិជ្ជកម្ម
រថយន្ត Ford Territory 2021 ត្រូវបាន​សម្ពោធ​ដាក់លក់​ជា​ផ្លូវការ​នៅ​កម្ពុជា​ហើយ​
29, Jan 2021 , 4:59 pm        
រូបភាព
​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​រថយន្ត Ford Territory 2021 ដែល​កម្មវិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ កាលពី​ថ្ងៃទី​២៨ មករា​។
 
​កម្មវិធី​នេះ​ត្រូវបាន​បែងចែក​ជា ២ ផ្នែក ពេលព្រឹក​ជា​កម្មវិធី​បើកបរ​សាកល្បង ដែល​អតិថិជន​ទាំងអស់​អាច​អញ្ជើញ​ចូលរួម​បើកបរ​សាកល្បង​ជាមួយ​រថយន្ត Ford Territory 2021 នេះ​ផ្ទាល់​ជាមួយនឹង​អ្នកជំនាញ​បច្ចេកទេស Ford ធ្វើ​ឲ្យ​លោកអ្នក​ទទួលបាន​បទ​ពិសោធ​ន៏​បើកបរ​ដ៏​ថ្មីស្រឡាង​ជាមួយនឹង​បច្ចេកវិទ្យា​យ៉ាងច្រើន​លើសពី​ការរំពឹងទុក​។ 
 

 


 


 



​សម្រាប់​កម្មវិធី​ពេល​ល្ងាច​គឺជា​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត​នេះ ដែល​បាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស និង​អតិថិជន Ford ផងដែរ​។ 
 

 

 

 
​លោក Michael Breen នាយក​ប្រ​ត្តិ​ប​ត្តិ​ប្រចាំ​ក្រុមហ៊ុន ហ្វ​ដ បាន​មានប្រសាសន៍ថា​៖ “​រថយន្ត Ford Territory គឺជា​សមាជិក​ថ្មី​នៃ​ត្រកូល Ford ដែលជា​រថយន្ត SUV ខ្នាត​កណ្តាល​ដែល​ត្រូវបាន​រចនា​រូបរាង​ថ្មីស្រឡាង ការដំឡើង និង​តេស្ត​សាកល្បង​យ៉ាង​ម៉ត់ចត់​ពី​ក្រុម​អ្នកជំនាញ​បច្ចេកទេស Ford ដែល​អាច​ផ្តល់ជូន​នូវ​បទពិសោធន៍​នៃ​ការបើកបរ​ថ្មី​មិន​ធ្លាប់មាន​ពីមុនមក​ជូន​ដល់​អតិថិជន ហើយ​ពួកយើង​ជឿជាក់ថា​រថយន្ត Ford Territory 2021 នឹង​អាចបំពេញ​នូវ​តម្រូវ​របស់​អតិថិជន​បាន​ច្រើន​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។​”
​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖ “ រថយន្ត SUV បានទទួល​ការគាំទ្រ​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដូច្នេះហើយ​ទើប​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា សម្រេចចិត្ត​នាំយក​រថយន្ត Ford Territory មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ជាមួយនឹង​ការ​រចនា​ផ្ទៃ​ខាងក្នុង​ធំ​ទូលាយ ផ្នែក​ខាងក្រៅ​ដ៏​ទាក់ទាញ បច្ចេកវិទ្យា​លើសគេ​គឺ​ពិតជា​អាចបំពេញ​តម្រូវការ​ប្រចាំថ្ងៃ​របស់​អតិថិជន​ក្នុង​យុគសម័យ​ថ្មី​នេះ​។​”
 

 



​រថយន្ត Ford Territory ត្រូវបាន​បង្កើត និង​ឌី​ហ្សា​ញ​ឡើង​នៅក្នុង​ប្រទេស​អូស្ត្រាលី ហើយ​ត្រូវបាន​ធ្វើការ​តេស្ត​ផ្នែក​សុវត្ថិភាព សមត្ថភាព និង​បច្ចេកវិទ្យា​ថ្មីៗ​យ៉ាង​ម៉ត់ចត់​ពី​សំណាក់​វិស្វករ​ជំនាញ​របស់ Ford ដោយ​ធ្វើការ​តេស្ត​បើក​សាកល្បង​នៅលើ​ផ្លូវ​រហូតដល់​ទៅ​ជាង ៦.៨ លាន​គីឡូម៉ែត្រ​ឯណោះ ទម្រាំ​តែ​ក្រុមហ៊ុន Ford សម្រេចចិត្ត​លក់​រថយន្ត​ដ៏​ទំនើប​មួយ​នេះ​ក្នុង​ទីផ្សារ​។ ដូច្នេះហើយ​គ្រប់​ចំណុច​នៃ​រថយន្ត​នេះ​ពិតជា​មាន​ភាព​ពិសេស គឺ​មិន​ត្រឹមតែ​ស្អាត​តែប៉ុណ្ណោះ​ទេ ហើយ​ថែមទាំង​មាន​សមត្ថភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ឆ្លាត​វៃ​លើសពី​ការរំពឹងទុក​ផងដែរ​។ 
 


​រថយន្ត Ford Territory 2021 ត្រូវបាន​បំពាក់​ជាមួយនឹង​ម៉ាស៊ីន EcoBoost ជំនាន់​ថ្មី​ទំហំ ១.៥L ដែល​អាច​ផលិត​កម្លាំង​សេះ​បាន​រហូតដល់​ទៅ 143PS និង​កម្លាំង​រមួល​បាន​ដល់​ទៅ ២២៥ N.M ។ ជាមួយនឹង​ប្រអប់លេខ ៨ វគ្គ​អូ​តូ​ជំនាន់​ថ្មី​ដែល​ធ្វើអោយ​ការបើកបរ​កាន់តែ​មាន​ភាពរលូន និង​ចូល​លេខ​បានល្អ​ជាង​មុន​។​មុខងារ​ថ្មី ២ ដែល​រថយន្ត Ford Territory 2021 មាន​នោះ​គឺ​ប្រព័ន្ធ​ហ្វ្រាំងដៃ​អេ​ឡិច​ត្រូ​និ​ច និង​ប៊ូ​តុង Sport Mode សម្រាប់​ឱ្យ​លោកអ្នក​បើកបរ​នៅ​ផ្លូវ​ឆ្ងាយ និង​មាន​ល្បឿន​លឿន​។​
 


​រថយន្ត Ford Territory 2021 បំពាក់​ទៅដោយ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​ឈានមុខ​គេ​របស់ Ford ដែលមាន​ឈ្មោះថា Ford Co-Pilot 360TM ដែល​ក្នុងនោះ​រួមមាន​ដូចជា​៖
 
•​ ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត​បែប​អក្សរ (T) និង​អក្សរ (P) (Active Park Assist System) 
•​ ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព 360o ដឺ​ក្រេ​កម្រិត​ខ្ពស់ (High Definition 360 Degree Camera) 
•​ ​សេន​ស័​រ​ជំនួយ​ចូល​ចត​រហូតដល់​ទៅ ១២ គ្រាប់ (12 Sensors)
•​ ​ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង  (Blind Spot Information System)
•​ ​ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking) 
•​ ​ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង​ផ្លូវ (Lane Keeping System) 
•​ ​ប្រព័ន្ធ​បន្ថយល្បឿន និង​រក្សា​គំលាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្ត  (Adaptive Cruise Control)
•​ ​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើផ្លូវ​កោង រអិល និង​បញ្ជៀ​សការ​ក្រឡាប់ (Electronic Stability Control)
•​ ​ប្រព័ន្ធ​ហ្វ្រាំង ABS និង​EBD (ABS and EBD) 
•​ ​ប្រព័ន្ធ​ទប់​លំនឹង​កុំ​ឲ្យ​រអិល​ថយក្រោយ​ពេល​ឡើង​ចំណោត (Hill Launch Assist)
•​ ​និង​ប្រព័ន្ធ​សុវត្ថិភាព បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​ជាច្រើន​ទៀត​។​
​រថយន្ត Ford Territory 2021 មាន​ជម្រើស​ពណ៍​ចំនួន 6​សម្រាប់​អតិថិជន​ជ្រើសរើស​រួមមាន​៖ ស ខ្មៅ ក្រហម ផ្ទៃមេឃ ទឹកមាស និង​ពណ៍​គ្រាប់អំពិល​៕


 


(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com