អត្ថបទពាណិជ្ជកម្ម
វី​ង​ម៉​ល​ណែនាំ​ទីផ្សារ​អេឡិចត្រូនិក​ដល់​អតិថិជន ដើម្បី​ទិញ​ទំនិញ​បាន​ដោយ​សុ​វត្តិភាព ហើយ​មានឱកាស​ឈ្នះ​រង្វាន់​ទូរ​សព្ទ​ដៃ និង​ម៉ូតូ​ថែមទៀត​
29, Jan 2021 , 5:39 pm        
រូបភាព
វី​ង​ម៉​ល បាន​កំពុង​ក្លាយជា​ទីផ្សារ​ទំនិញ​តាម​អន​ឡាញ ធំជាងគេ​នៅ​ព្រះរាជាណាចក្រ ក្នុងការ​ផ្តល់នូវ​បទពិសោធន៍​ថ្មី និង​កាន់តែ​ងាយស្រួល​។ ការទិញ​ទំនិញ​តាម​អន​ឡាញ ដែល​កំពុង​កើនឡើង​នេះ ភាគច្រើន​ត្រូវបាន​ទទួល​ការគាំទ្រ​ដោយ​អ្នកទិញ​វ័យក្មេង ដែល​កំពុង​ប្រើប្រាស់​សេវាកម្ម​ឌីជីថល ហើយ​ពាណិជ្ជកម្ម​អេឡិចត្រូនិក នឹង​ក្លាយជា​វិស័យ​មួយទៀត ដែល​រះ​នៅក្នុង​ប្រទេស​កម្ពុជា​។

​លោក សាក់​សាម ស៊ូ​បា​ម នាយក​គ្រប់គ្រង​អាជីវកម្ម​ទីផ្សារ​អេឡិចត្រូនិក មានប្រសាសន៍ថា​ការទិញ​ទំនិញ​តាម​អ៊ីនធឺណិត ជា​និន្នាការ​ថ្មី​មួយ​នៅ​កម្ពុជា​។ លោក ស៊ូ​បា​ម បន្ត​ដោយ​ជឿជាក់ថា វី​ង​ម៉​ល មានឱកាស​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​ប្រជាជន​គ្រប់រូប ឲ្យ​ពួកគេ​អាច​កាត់បន្ថយ​ភាព​តានតឹង ជាមួយ​បទពិសោធន៍​ការទិញ​ទំនិញ នៅ​ហាង​ដោយផ្ទាល់ ដោយ​មិនចាំបាច់​ធ្វើដំណើរ ហើយ​ពួកគេ​នឹងមាន​ពេលវេលា​កាន់តែច្រើន ជាមួយ​ក្រុមគ្រួសារ និង​ការងារ​។​
  

​លោក សាក់​សាម ស៊ូ​បា​ម បញ្ជាក់ថា​៖«​អតិថិជន​របស់​យើង មិនចាំបាច់​ទៅ​ហាង​ដោយផ្ទាល់ ឬ​ប្រើ​ក្រដាសប្រាក់​ទៀតឡើយ​។ ផ្ទុយទៅវិញ ពួកគេ​គ្រាន់តែ​ប្រើ​ម្រាមដៃ​ចុច​លើ​ទូរស័ព្ទ នោះ​ទំនិញ​ទាំងអស់ នឹង​ត្រូវបាន​ដឹកជញ្ជូន​ដល់​មាត់ទ្វារ​គេហដ្ឋាន​របស់​ពួកគេ យ៉ាង​ឆាប់រហ័ស​»​។  
 
​ចាប់តាំងពី​បើក​ដំណើរការ​សាកល្បង នៅ​ខែតុលា​ឆ្នាំមុន មកដល់ពេលនេះ វី​ង​ម៉​ល មាន​ហាង​ល្បីៗ​ប្រមាណ​១០០០​កន្លែង ដែល​បាន​ចូលរួម​ដាក់លក់​ទំនិញ​រាប់ពាន់​ប្រភេទ ដោយ​រួមមាន​៖ អាហារ ភេសជ្ជៈ គ្រឿងទេស គ្រឿង​អេឡិចត្រូនិក ប្រដាប់ប្រដា​ក្មេង​លេង ផលិតផល​ថែរក្សា​សម្រស់ និង​ទំនិញ​ជាច្រើន​មុខ​ផ្សេងទៀត​។ លើសពីនេះទៅទៀត មាន​បុគ្គលិក​ដឹកជញ្ជូន​ចំនួន ៥០០​នាក់ ត្រូវបាន​ដាក់បញ្ចូល​ប​ន្ថែ​ម​ជាមួយ​បុគ្គលិក វី​ង​ម៉​ល ដើម្បី​ធានាថា រាល់​ការ​កម្មង់ និង​ដឹកជញ្ជូន​គឺ​រហ័ស​ទាន់ពេល​។ 
 
​លោក សាក់​សាម បន្តថា​៖«​គោលដៅ​របស់​យើង គឺ​ផ្តល់​សិទ្ធិអំណាច​ដល់​អាជីវករ​តូចៗ អាចមាន​កន្លែង​លក់​ផលិតផល​របស់​ពួកគេ និង​ជួយ​ពួកគេ​អាច​ទទួលបាន​អតិថិជន​ថ្មីៗ ក្នុងអំឡុងពេល​នៃ​ជំងឺ​រាតត្បាត​នេះ​។ យើង​នឹងមិន​យក​តម្លៃ​ជើងសារ​ច្រើន​ហួសហេតុ ចំពោះ​ហាង​ដៃគូ​យើង​ឡើយ​។ វី​ង នឹង​គិត​កម្រៃ​តាម​អត្រា​ធម្មតា និង​កម្រិត​សមស្រប​មួយ ដើម្បី​ទ្រទ្រង់​កិច្ចការ​ខ្លួន ហើយ​យើង​នឹង​អនុញ្ញាត​ឲ្យ​ហាង​ដៃគូ​អាជីវកម្ម​ទាំងអស់ អាចមាន​ទំនាក់ទំនង​ជាមួយ​អ្នកប្រើប្រាស់ កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង រាប់លាន​អ្នក​»​។​


 
​អ្នកប្រើប្រាស់​ទាំងអស់ អាច​កុម្ម៉ង់ ដោយ​គ្រាន់តែ​ចូលទៅក្នុង​កម្មវិធី​ស្មាន​ហ្វូ​ន​វី​ង បន្ទាប់មក​ជ្រើសរើស “​វី​ង​ម៉​ល​” លោកអ្នក​នឹង​ឃើញ​ជម្រើស​ហាង​រាប់រយ ហើយ​អាច​បញ្ជា​ទិញ​បាន​យ៉ាង​ស្រួល​។​
 
​ដើម្បី​ជួយ​ដៃគូ​ពាណិជ្ជកម្ម​របស់ខ្លួន ឲ្យ​ដំណើរការ​ជាធម្មតា ក្នុងអំឡុងពេល​ដ៏​ពិបាក​នេះ វី​ង​ម៉​ល បានដាក់​ឲ្យ​ដំណើរការ​នៅ​ភ្នំពេញ ហើយ​អតិថិជន នឹង​អាច​រីករាយ​ជាមួយ​ការដឹកជញ្ជូន​ទំនិញ​ទាំងអស់ ដោយ​ឥតគិតថ្លៃ​។ 
 
​អ្នកទិញ​ទំនិញ​តាម វី​ង​ម៉​ល អាច​សន្សំ​យក​ពិន្ទុ WingPoints ដែលជា​ការបន្ថែម​ជូន​ដ៏​ពិសេស​របស់​ធនាគារ​ឯក​ទេស​វី​ង​។ ដោយមាន​ការបន្ថែម​អត្ថប្រយោជន៍ អតិថិជន​អាច​សន្សំ​ពិន្ទុ WingPoints រាល់ពេល​ទិញ​ទំនិញ​ជាធម្មតា​។ បន្ទាប់មក ពួកគេ​អាច​ប្រើ​ពិន្ទុ​ទាំងនោះ ប្តូរ​យក​ទំនិញ​ជាច្រើន ពី​ហាង​ដៃគូ​របស់​វី​ង​ម៉​ល បាន​យ៉ាង​ស្រួល​។​
 
​សម្រាប់​អតិថិជន​វី​ង ដែល​សន្សំ​បាន​៥០០​ពិន្ទុ ក្នុង​មួយ​សប្តាហ៍ ពួកគេ​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ទូរស័ព្ទដៃ iPhone 12 Pro មួយគ្រឿង ហើយ​អ្នក​ដែល​សន្សំ​បាន​៥០០០​ពិន្ទុ ក្នុង​មួយខែ ក៏​អាច​មានឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ​ហុងដា Zoomer X មួយគ្រឿង​ផងដែរ​។​
 
​សម្រាប់​អាជីវករ ដែលមាន​ចំណាប់អារម្មណ៍ ចុះឈ្មោះ​ចូលរួម​ជាមួយ​វី​ង​ម៉​ល អាចទាក់ទង​មក​លេខ​ទូរស័ព្ទ​+ 855 078 311 311៕
 


(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com