អត្ថបទពាណិជ្ជកម្ម
ស្វែងរក​ផលិតផល​ថែ​សម្រស់ សុខភាព និង​គ្រឿងទេស​ផលិត​ក្នុងស្រុក​ជាច្រើន​ប្រភេទ របស់ Senteurs d’Angkor នៅ​ពិព័រណ៍​ផលិតផល​របស់​ខេត្តសៀមរាប​
29, Jan 2021 , 6:19 pm        
រូបភាព
​ដោយសារ​ការដក់​ជាប់​ជាមួយនឹង​រសជាតិ និង​ក្លិនក្រអូប​បែប​ខ្មែរ Senteurs d’Angkor  បាន​បង្កើត​ផលិតផល​ក្នុងស្រុក​ជាច្រើន​ប្រភេទ ដែលមាន​លក្ខណៈពិសេស​ប្លែក​គេ ដើម្បី​បង្អួត​ពីស​ម្ប​តិ្ត​ធម្មជាតិ​ដ៏​អស្ចារ្យ នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​ហាង Senteurs d’Angkor មាន​ផ្តល់ជូន​នូវ​សាប៊ូ​ច្នៃ​ពី​ប្រេងដូង ដែលមាន​ក្លិនក្រអូប​ចម្រុះ​មុខ​ដូចជា​ក្លិន​ផ្កាម្លិះ ផ្កា​កេសរ​កូ​ល ស្លឹកគ្រៃ ស្លឹក​តែ​បៃតង ស្វាយ ផ្កាឈូក និង​ក្រូច​ជាដើម​។ សាប៊ូ​ទាំងនេះ ត្រូវបាន​ផលិត​ដោយ​ដៃ​ផ្ទាល់ ដោយ​ប្រើ​បច្ចេកទេស​បែប​បុរាណ និង​ត្រូវបាន​ចម្រាញ់​ចេញពី​ប្រេង​រុក្ខជាតិ និង​គ្រឿងផ្សំ​បែប​ធម្មជាតិ​សុទ្ធសាធ​។ ក្នុងនោះ អតិថិជន ក៏​អាច​ស្វែង​រកបាន​នូវ​ប្រេង​ម៉ាស្សា ក្រែ​ម​លាប​ខ្លួន ស្ក្រា​ប់​សម្រាប់​ដុសខាត់​ស្បែក និង​អំបិល​សម្រាប់​លាយ​ក្នុង​អាង​មុជទឹក​ផងដែរ​។​


 
​សម្រាប់​អតិថិជន ដែល​ចាប់អារម្មណ៍​ជាមួយ​រសជាតិ​អាហារ​បែប​ខ្មែរ​ពិតៗ ក៏​នឹង​អាច​រីករាយ​ក្នុងការ​សាកល្បង ជាមួយ​មុខម្ហូប​ខ្មែរ​ជាច្រើន​មុខ​រួមមាន ការី​បែប​ខ្មែរ​រសជាតិ​ដើម ឡុកឡាក់ សាច់មាន់​អាំង​ចង្កាក់ ស្លឹកគ្រៃ យីហ៊ុប ក្រូចឆ្មារ ម្ទេស និង​ម្រេច​កំពត ដ៏​ពេញនិយម​បំផុត​ជាដើម​។ មិនតែប៉ុណ្ណោះ ជម្រើស​ពិសេស ដែល​អ្នក​ពុំគួរ​រំលង​នោះ មានដូចជា​ដំណាប់​ស្វាយ តែ​និង​កាហ្វេ​ខេត្តរតនគិរី និង​ស្រាស​ដ៏​ឈ្ងុយឆ្ងាញ់ របស់​ខេត្តសៀមរាប​ផងដែរ​។​
 
​ដោយ​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៩ នា​ទឹកដី​ខេត្តសៀមរាប Senteurs d’Angkor ពិត​ជាមាន​មោទកភាព​បំផុត ចំពោះ​ការប្រើប្រាស់​គ្រឿងផ្សំ​ធម្មជាតិ ក៏ដូចជា​គាំទ្រ​នូវ​ផលិតផល​របស់​អ្នកផ្គត់ផ្គង់​ក្នុងស្រុក ដោយ​ក្នុងនោះ​រួមមាន​ទាំង​សម្ភារ​វេច​ខ្ចប់ ដែល​អាច​កែច្នៃ​ឡើងវិញ​បាន ដើម្បី​រួមចំណែក​ដល់​ការប្រើប្រាស់​ធនធាន​កកើត​ឡើងវិញ នៅក្នុង​ប្រទេស​កម្ពុជា​។​


 
Senteurs d’Angkor ក៏បាន​ចូលរួមចំណែក ជួយ​ដល់​សហគមន៍​មូលដ្ឋាន ដោយ​ក្នុងនោះ​ថវិកា​មួយ​ភាគ ដែល​បានមកពី​ការ​ជាវ​ទំនិញ​ទាំងអស់ នឹង​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ជួយ​គាំទ្រ​កម្មវិធី​បណ្តុះបណ្តាល និង​ផ្តល់ឱកាស​ការងារ​។ អាជីវកម្ម​បែប​សហគ្រាស​នេះ បានផ្តល់​ការងារ​ដល់​បុគ្គលិក​ជាង ១៥០ នាក់ និង​ផ្តល់​ការងារ​ជាប្រចាំ​ដល់​ពលរដ្ឋ​ជាច្រើន​ទៀត ជាពិសេស​ស្ត្រី​មកពី​តំបន់​ជនបទ​។ ពួកគេ ផ្តល់​លក្ខខណ្ឌ​ការងារ​សមរម្យ ដោយមាន​ផ្តល់ជូន​នូវ​ការ​គាំពារ​សង្គម លើកកម្ពស់​ឱកាស​ស្មើៗ​គ្នា និង​គោរព​ចំពោះ​សិទ្ធិ​របស់​ស្ត្រី​ជាដើម​។​
 
​នៅក្នុង​ពិធី​តាំងពិព័រណ៍​ផលិតផល របស់​ខេត្តសៀមរាប អ្នកទេសចរ អាច​ស្វែងរក​នូវ​ផលិតផល​ថែរក្សា​សម្រស់ និង​សុខភាព​ក្នុងស្រុក រួម​ជាមួយនឹង​គ្រឿងទេស​ជាច្រើន​ប្រភេទ​របស់ Senteurs d’Angkor ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com