អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍​ផលិតផល​ខេត្តសៀមរាប ហាង​ស្ប៉ា​ស្រា​ថាំ្ន នឹងមាន​ដាក់តាំង​បង្ហាញ ផលិតផល​ប្រេង​ធម្មជាតិ និង​ថ្នាំបុរាណ​ខ្មែរ ដែល​អាច​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​ជាច្រើន​ប្រភេទ​
29, Jan 2021 , 7:19 pm        
រូបភាព
​ស្រាថ្នាំ គឺជា​កន្លែង​ដ៏​ពេញនិយម​បំផុត​មួយ នៅក្នុង​ខេត្តសៀមរាប ដែល​អតិថិជន​អាច​រីករាយ​ជាមួយ​សេវាកម្ម​ម៉ាស្សា និង​ស្ប៉ា បម្រើ​ជូន​ដោយ​អ្នកជំនាញ ដើម្បី​រំសាយ​អារម្មណ៍ និង​ភាព​តានតឹង នៅក្នុង​បរិយាកាស​ផ្ទះ​បុរាណ​បែប​ខ្មែរ អមដោយ​សួនច្បារ​ដ៏​ខៀវស្រងាត់ ជាពិសេស​នោះ គឺមាន​បម្រើ​ជូន​នូវ​សេវា​ស្ប៉ា​បែប​បុរាណ​ខ្មែរ​ទៀតផង​។​
 
​វិធី​ព្យាបាល​តាមបែប​បុរាណ​ខ្មែរ​របស់​ហាង​ស្ប៉ា ស្រាថ្នាំ មានដូចជា​ការប្រើប្រាស់​ប្រេង​រុក្ខជាតិ​បែប​ធម្មជាតិ​ផ្សំ​ឡើង​យ៉ាង​ពិសេស រួម​ជាមួយនឹង​ការបញ្ចេញ​ញើស ដោយ​ទឹក​ចំហាយ​ទឹក​ដែលមាន​លាយ​ផ្សំ ជាមួយនឹង​ឱសថ​បុរាណ និង​ថ្នាំ​ឫស​ឈើ​ខ្មែរ​។ វិធីសាស្ត្រ និង​គ្រឿងផ្សំ គឺ​អនុវត្ត​តាមបែប​ប្រពៃណី​គ្រួសារ និង​ក្បួន​ព្យាបាល​របស់​ប្រជាជន​ក្នុង​តំបន់​។​
 
​ហាង​ស្ប៉ា​ស្រា​ថាំ្ន ត្រូវបាន​បង្កើតឡើង ដោយ​លោកស្រី គឹម​ឈួន ដែលជា​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ មាន​ចំណូលចិត្ត ជាមួយនឹង​ក្បួន​ព្យាបាល​ជំងឺ​បែប​បុរាណ​ខ្មែរ​។ គាត់​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការអនុវត្ត​ក្បួន​ព្យាបាល​តាមបែប​បុរាណ នឹង​អាច​ផ្តល់នូវ​ប្រសិទ្ធភាព​យ៉ាងខ្ពស់​បំផុត ដល់​សុខភាព និង​សុខុមាលភាព​របស់​មនុស្ស​ម្នាក់ៗ​។​


 
​តាមរយៈ​ការសហការ ជាមួយ​ក្រុមការងារ​រ​បស់​គាត់ អ្នកស្រី គីម ឈួន ក៏បាន​បង្កើត​នូវ​ផលិតផល​បំប៉ន និង​គ្រឿងសំអាង​បែប​ធម្មជាតិ​ដោយផ្ទាល់ ដែលមាន​គុណភាព​ខ្ពស់​ផងដែរ​។ ផលិតផល ដែលមាន​ផ្តល់ជូន​ជាមួយ​ការបញ្ចុះ​តម្លៃ​ពិសេស រួមមាន​គ្រឿង​សម្អាត និង​ឱសថ​បុរាណ ដែល​គ្រឿងផ្សំ​របស់​វា គឺ​ត្រូវបាន​ដាំ​ដុះ​ផ្ទាល់ នៅឯ​កសិដ្ឋាន​ក្នុង​ខេត្តបាត់ដំបង​។ រុក្ខជាតិ និង​ឱសថ​ទាំងនេះ ត្រូវបាន​នាំយកមក​ស្រស់ៗ សម្រិតសម្រាំង​ប្រកបដោយ​ការយកចិត្តទុកដាក់ រៀបចំ​ដោយ​ដៃ​ផ្ទាល់ ដាក់​ចម្រាញ់ ហើយ​បន្ទាប់មក ត្រូវបាន​យកមក​លាយ​ផ្សំ​បញ្ចូល​គ្នា ដោយមាន​ក្បួនខ្នាត​ត្រឹមត្រូវ​។​
 
​ហាង​ស្ប៉ា​ស្រា​ថាំ្ន បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ចូលរួម​ជួយ​ដល់​សង្គម ក៏ដូចជា​ផ្តល់នូវ​ការបណ្តុះបណ្តាល និង​ឱកាស​ការងារ​ដល់​បង​ប្អូន​ស្ត្រី​នៅក្នុង​សហគមន៍ ដើម្បី​ជួយ​ពួកគាត់​ឱ្យមាន​ភាព​ឯករាជ្យ​ផ្នែក​ហិរញ្ញវត្ថុ​។ ជាងនេះទៅទៀត ស្រាថ្នាំ ក៏បាន​ចូលរួម​គាំទ្រ​បុព្វហេតុ​សប្បុរសធម៌ ជាពិសេស​នោះ គឺ​ការ​ផ្តោតទៅលើ​ការជំរុញ​ទឹកចិត្ត និង​សមភាព​ផងដែរ​។ ពួកគេ​ជឿ​យ៉ាង​មុតមាំ ទៅលើ​ជាមួយ​ពាក្យស្លោក​មួយ​នេះ ដែល​បាន​លើកឡើងថា​៖ “​នៅពេល​អ្នក​បាន​អប់រំ​ស្ត្រី​ម្នាក់ គឺ​ប្រៀប​បីដូច បាន​អប់រំ​ប្រជាជន​មួយ​ប្រទេស​អញ្ចឹង​”​។​
 
​សម្រាប់​ពិធី​តាំងពិព័រណ៍​ផលិតផល​ខេត្តសៀមរាប ហាង​ស្ប៉ា​ស្រា​ថាំ្ន នឹងមាន​ដាក់តាំង​បង្ហាញ​ផលិតផល​ប្រេង​ធម្មជាតិ និង​ថ្នាំបុរាណ​ខ្មែរ ដែល​អាច​ប្រើប្រាស់ សម្រាប់​ព្យាបាល​ជំងឺ​ជាច្រើន​ប្រភេទ​៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com