អត្ថបទពាណិជ្ជកម្ម
ស្វែង​ផលិតផល​សូកូឡា របស់ Wat Chocolate បាន នៅឯ​ពិធី​តាំងពិព័រណ៍​ផលិតផល​ខេត្តសៀមរាប​
29, Jan 2021 , 7:59 pm        
រូបភាព
Wat Chocolate ត្រូវបាន​បង្កើតឡើង​នៅ​ដើមឆ្នាំ​២០១៩ ដោយ​វិនិយោគិន​មួយក្រុម ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា និង​សុទ្ធសឹងតែ​ជា​អ្នក​ដែលមាន​ចំណង់​ចំណូលចិត្ត​ខ្ពស់​ជាមួយនឹង​សូកូឡា​។ ពួកគេ បាន​ផលិត​ស្ករ​សូកូឡា​ដ៏​ឈ្ងុយឆ្ងាញ់​ជាងគេ​បំផុត នៅ​កម្ពុជា ជាមួយនឹង​រសជាតិ​ប្លែក​មាត់ ពោលគឺ​បាន​ជួយ​លើក​មុខមាត់​កម្ពុជា ឱ្យ​ក្លាយជា​ប្រទេស​ដែល​អាច​ផលិត​ស្ករ​សូកូឡា​កម្រិត​អន្តរជាតិ​បាន​។
 
​ដំណើរការ​ទាំងមូល នៃ​ការទាញយក​គ្រាប់​កា​កាវ សម្រិត​សម្បក​គ្រាប់ កិន​ឱ្យ​ម៉ដ្ឋ លាយ​គ្រឿងផ្សំ​បញ្ចូល​គ្នា និង​ចាក់​បញ្ចូល​ទៅក្នុង​ពុម្ព គឺ​ត្រូវបាន​ប្រព្រឹត្តទៅ នៅនឹងកន្លែង​ផលិត​ផ្ទាល់ ក្នុង​ខេត្តសៀមរាប​តែម្តង​។ ផលិតផល​សម្រេច នឹងត្រូវ​រុំ​ដោយ​ដៃ មុននឹង​យកទៅដាក់​បញ្ចូល​ក្នុង​ប្រអប់ សម្រាប់​ចែកចាយ​ទៅកាន់​ទីផ្សារ​។ ដំណើរការ​ផលិត​នៃ​ការចាប់ផ្តើម​ពី​គ្រាប់​កា​កាវ រហូត​ក្លាយទៅជា​ដុំ​បន្ទះ​ស្ករ​សូកូឡា​នេះ គឺ​ដើម្បី​ធានាថា ស្ក​សូកូឡា ត្រូវបាន​ផលិត​ដោយ​ដៃ​ផ្ទាល់ មាន​គុណភាព​ខ្ពស់ និង​មាន​រសជាតិ​ឆ្ងាញ់​បំផុត​។ ស្ករ​សូកូឡា​នេះ ក៏ត្រូវ​បាន​ផលិត​ជាពិសេស សម្រាប់​អ្នក​បរិភោគ​អាហារ​បួស និង​មិនមាន​ការ​លាយ​ផ្សំ​ជាមួយ​ជាតិ​ស្អិត​នោះឡើយ​។​


 
​ក្រុមហ៊ុន Wat Chocolate ក៏បាន​បង្កើត​កា​កាវ​ខ្មែរ​ដំបូង​គេ នៅឯ​កសិដ្ឋាន​របស់​ពួកគេ​ផងដែរ ដែល​ធ្វើឱ្យ​កម្ពុជា ក្លាយជា​ប្រទេស​ទី​៦៧ ក្នុង​ពិភពលោក ដែល​អាច​ផលិត​គ្រឿងផ្សំ​ចាំបាច់​របស់​សូកូឡា​បាន​។ កា​កាវ​ខ្មែរ​នេះ មាន​រសជាតិ​គ្រាប់​ធញ្ញជាតិ​ឈ្ងុយឆ្ងាញ់ និង​ក្លិន​កា​កាវ​ពិតប្រាកដ ហើយ​គ្រឿងផ្សំ​ទាំងអស់ ដែល​ប្រើប្រាស់​សម្រាប់​ផលិត​ស្ករ​សូកូឡា​នេះ គឺ​ត្រូវបាន​ផ្គត់ផ្គង់​ដោយផ្ទាល់ នៅក្នុង​ប្រទេស​កម្ពុជា​តែម្តង​។ 
 
Wat Chocolate មាន​ផ្តល់ជូន​នូវ​ស្ករ​សូកូឡា​ជាច្រើន​ប្រភេទ ដោយ​ក្នុងនោះ​រួមមាន​ទាំង​ស្ករ​សូកូឡា​បន្ទះ​ខ្មៅ​ទាំង ៩​ប្រភេទ (​មាន​បរិមាណ​ជាតិ​កា​កាវ​ខុសៗ​គ្នា ចាប់ពី ៦៥% ដល់ ៨៥%) និង​មាន​ផ្សំ​ជាមួយ​រសជាតិ​ដូចជា ទឹកដោះគោ​គ្រាប់ស្វាយចន្ទី ម្ទេស​អាចម៍សត្វ និង​ម្រេច​ប្រៃ​ជាដើម​។ 
 
​ហើយ​ក្នុងនោះ ក្រុមហ៊ុន​ក៏មាន​ផ្តល់ជូន​នូវ​សូកូឡា​ដប ដែលមាន​ឈ្មោះថា “watella” (​រសជាតិ​កា​កាវ និង​គ្រាប់​ធញ្ញជាតិ ឬ​គ្រាប់​អាល់​ម៉ុ​ន និង​កៅឡាក់​) ផលិតឡើង​ពី​ម្សៅ​សូកូឡា​សរីរាង្គ​សុទ្ធ ១០០% ប្រេង​បន្លែ ស្ករ និង​គ្រាប់​ធញ្ញជាតិ​ផ្សេងៗ ជាច្រើន​ទៀត​។ 
 
​អតិថិជន​ដែលមាន​ចំណាប់អារម្មណ៍ អាច​ស្វែង​ផលិតផល​សូកូឡា​របស់ Wat Chocolate បាន នៅឯ​ពិធី​តាំងពិព័រណ៍​ផលិតផល​ខេត្តសៀមរាប ដោយ​ក្នុងនោះ​ក្រុមហ៊ុន ក៏មាន​ផ្តល់ជូន នូវ​ប្រភេទ​កា​កាវ​ជា​កម្ទេច ក្នុង​កញ្ចប់ ប័​រ ម្សៅ និង​តែ​រសជាតិ​សូកូឡា​ផងដែរ​។ លោកអ្នក ប្រហែល​នឹង​អាច​ភ្ញាក់ផ្អើល ជាមួយនឹង​រសជាតិ​នំ​សូកូឡា បន្ទះ​សំប៉ែត សូកូឡា​ដុំ​មូល សូកូឡា​ក្បាល​សំប៉ែត និង​សូកូឡា​រសជាតិ​ក្រូច ដ៏​ឆ្ងាញ់​ជាប់មាត់​ទៀតផង​៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com