ជាតិ
អាយុ​មធ្យម​រៀប​អាពាហ៍ពិពាហ៍​នៅ​កម្ពុជា​៖ ប្រុស​អាយុ​២៧​ឆ្នាំ ស្រី​អាយុ​២៤​ឆ្នាំ​
29, Jan 2021 , 4:49 pm        
រូបភាព
ដោយ: រួបរួម
​របាយការណ៍​ជាតិ​ស្តីពី​លទ្ធផល​ចុងក្រោយ​នៃ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា​ឆ្នាំ​២០១៩ បាន​បង្ហាញថា អាយុ​មធ្យម​រៀប​អាពាហ៍ពិពាហ៍​ដំបូង​នៅ​កម្ពុជា គឺ​២៥.៣​ឆ្នាំ ដែល​ក្នុងនោះ​ប្រុស​ជា​មធ្យម​អាយុ​២៧​ឆ្នាំ និង​ស្រី​អាយុ​២៤​ឆ្នាំ​។​

 
​ការ​គណនា​អាយុ​រៀបការ​ដំបូង (SMAM)  ផ្អែកលើ​ការបែងចែក​អាយុ​ក្នុង​ជំរឿន​ឆ្នាំ​២០១៩ ដែល​បានបង្ហាញ​បុរស​ខ្ពស់ជាង​ស្ត្រី ដោយមាន​គម្លាត​ខុសគ្នា​៣​ឆ្នាំ​។ ជាទូទៅ SMAM ក្នុងចំណោម​បុរស​គឺ​២៧​ឆ្នាំ និង​ស្ត្រី​២៤​ឆ្នាំ ប៉ុន្តែ​បើ​បែងចែក​តំបន់​វិញ នៅ​ទីប្រជុំជន បុរស​មាន​អាយុ​២៨.១​ឆ្នាំ ស្ត្រី​អាយុ​២៥​ឆ្នាំ ខណៈ​នៅ​ជនបទ បុរស​អាយុ​២៦​ឆ្នាំ ស្ត្រី​អាយុ​២២.៧​ឆ្នាំ​។​
 
​លទ្ធផល​ជំរឿន​២០១៩ បង្ហាញ​ផងដែរ​ថា អ្នក​ធ្លាប់​រៀបការ​ចន្លោះ​អាយុ​ពី​១៥​ទៅ​១៩​ឆ្នាំ បុរស​មាន​១.៨​ភាគរយ ស្ត្រី​មាន​៨.២​ភាគរយ​។ ចន្លោះ​អាយុ​ពី​២០​ឆ្នាំទៅ​២៤​ឆ្នាំ បុរស​មាន​២៦.២​ភាគរយ ស្ត្រី​មាន​៤៨.១​ភាគរយ​។ ចន្លោះ​ពី​អាយុ​៤៥​ឆ្នាំទៅ​៤៩​ឆ្នាំ បុរស​មាន​៩៣.៣​ភាគរយ ស្ត្រី​មាន​៨៤.៨​ភាគរយ​៕ 
 
 
 
 
 

Tag:
 ជំរឿន
© រក្សាសិទ្ធិដោយ thmeythmey.com