COVID-19
ជាតិ
ពេទ្យកម្ពុជា ជួយសម្រាលកូនឲ្យស្រ្តីចិនផ្ទុកកូវីដ-១៩បានជោគជ័យ ដោយការវះកាត់
20, Mar 2021 , 11:27 am        
រូបភាព
ភ្នំពេញ៖ ជាដំណឹងដ៏រីករាយ ដែលស្រ្តីជនជាតិចិនផ្ទុកជំងឺកូវីដ-១៩ម្នាក់ សម្រាកបានកូនប្រុសដោយជោគជ័យ ក្រោមការប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ 
ទំព័រហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល (CDC) ផ្សាយថា ស្រ្តីជនជាតិចិនរូបនេះ ត្រូវបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី ២៨ ខែកុម្ភៈ  ហើយបានសម្រាលកូនដោយការវះកាត់ នៅថ្ងៃទី១៩ ខែមីនា។ ប្រភពដែល បានឲ្យដឹងថា ទារក មានទំងន់៣គីឡូក្រាម និងមានសុខភាពល្អ៕




 

រូបពីទំព័រហ្វេសប៊ុក CDC
 
 

Tag:
 ទារក
© រក្សាសិទ្ធិដោយ thmeythmey.com