ជាតិ
អត្ថបទពាណិជ្ជកម្ម
បញ្ហាប្រឈម និងដំណោះស្រាយចំពោះអាជីវកម្ម Online ក្នុងការទទួលប្រាក់ពីអតិថិជន
16, May 2021 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
កំណើននៃការធ្វើអាជីវកម្មអនឡាញនៅកម្ពុជាបច្ចុប្បន្នមានសន្ទុះជាគំហុក ដោយសារការរាំងស្ទះចំពោះការធ្វើចរាចរណ៍ទៅកាន់បណ្តាខេត្តក្រុង ឬសូម្បីតែការធ្វើដំណើរទៅកាន់ទីផ្សារនានាដើម្បីទិញម្ហូបអាហារ សម្ភារផ្សេងៗ សម្រាប់ប្រើប្រាស់ និងហូបចុកប្រចាំថ្ងៃ។  
 
មូលហេតុទាំងអស់នេះគឺបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ (Covid-19) ទើបធ្វើអោយសន្ទុះ នៃការលក់ទំនិញអនឡាញតាម Facebook ឬគេហទំព័រ (Online E-Commerce) កើនឡើងជាលំដាប់។  ទន្ទឹមនិងការកើនឡើងនេះ ម្ចាស់អាជីវកម្មអនឡាញប្រឈម និងបញ្ហាជាច្រើនដូចជា៖ ការបញ្ជាទិញទំនិញពីអ្នកផ្គត់ផ្គង់ត្រូវបានពន្យារពេល ពុំមានមធ្យោយបាយដឹកជញ្ជូន (ទំនិញ ឬវិក្កយបត្រ)រហ័សទៅកាន់អតិថិជន  អត្រានៃការទូទាត់ប្រាក់ពីអតិថិជនមានការយឺតយ៉ាវ ដោយពួកគេមិនអាចចេញពីផ្ទះ ឬស្វែងរកភ្នាក់ងារហិរញ្ញវត្ថុដើម្បីផ្ញើប្រាក់ទៅម្ចាស់អាជីវកម្ម ។ 
 
ជាដំណោះស្រាយល្អប្រសើរក្នុងកាលៈទេសៈនេះ Bill24 បានជួយសម្រួល ដល់ម្ចាស់អាជីវកម្មជាមួយនិងបច្ចេកវិទ្យារបស់ខ្លួនក្នុងការបញ្ជូនវិក្កយបត្រ និងបង្កើតមធ្យោបាយទូទាត់ប្រាក់ងាយស្រួលសម្រាប់អតិថិជនរបស់ម្ចាស់អាជីវកម្មក្នុងការបង់ប្រាក់តាមធនាគារ និងភ្នាក់ងារហិរញ្ញវត្ថុផ្សេងៗដូចជា៖ អេស៊ីលីដា អេអឹមខេ កាណាឌីយ៉ា អ៊ីម៉ាន់នី លីហួរវេរលុយ ទ្រូម៉ាន់នី វីង និង Visa, Master Card … ដោយភ្ជាប់ជាមួយ Bill24 តែម្តងប៉ុណ្ណោះ។ 
 
អតិថិជនម្ចាស់អាជីវកម្មអាចទូទាត់ប្រាក់បានតាម គេហទំព័រលក់ទំនិញ ទូរស័ព្ទដៃ ឬបញ្ជរភ្នាក់ងារហិរញ្ញវត្ថុដែលនៅជិតពួកគេ បានពីគ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយពុំចាំបាច់ផ្ញើប្រាក់តាមអ្នកដឹកជញ្ជូននោះទេ ឬត្រូវរង់ចាំវិក្កយបត្រមកដល់ទើបអាចទូទាត់បាន។   
 
សូមកុំស្ទាក់ស្ទើរទំនាក់ទំនងមកកាន់ Bill24 យើងឥឡូវនេះ៖
លេខទូរស័ព្ទ ៖ 010 795 790
អ៊ីម៉ែល ៖ [email protected] 
គេហទំព័រ ៖ https://bill24.com.kh
អាសយដ្ឋាន ៖ ផ្ទះលេខ 997 ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ
ក្រុមការងារយើងខ្ញុំនឹងទទួលស្វាគមន៍យ៉ាងរីករាយ។ សូមអរគុណ 
 

© រក្សាសិទ្ធិដោយ thmeythmey.com