ជាតិ
សង្គមជាតិ
ជំនាញមូលដ្ឋានសំខាន់ៗដែលសហគ្រិនគួរតែមានក្នុងខ្លួន មុនចាប់ផ្តើមធ្វើជំនួញ ![](https://image.thmeythmey.com/pictures/2021/09/19/sss.jpg)
×![]()
ដោយ៖ សុង សុធាវី
ភ្នំពេញ៖ មនុស្សជាច្រើនតែងរំភើបចិត្តនឹងពាក្យថា សហគ្រិន ឬ ម្ចាស់អាជីវកម្ម ហើយព្យាយាមធ្វើគ្រប់យ៉ាងដើម្បីសម្រេចនូវគោលបំណងរបស់ពួកគេ។ ការនឹកឃើញចង់បង្កើតអាជីវកម្មមិនមែនជារឿងលំបាកទេ តែការធ្វើអាជីវកម្មឱ្យដំណើរការរលូន ទើបជារឿងដ៏លំបាកសម្រាប់សហគ្រិន។ តើមានជំនាញអ្វីខ្លះដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើជំនួញ សម្រាប់សហគ្រិន?
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី» និង លោក គុជ សាវ៉ាត ដូចតទៅ ៖
https://fb.watch/7_PcMlow0c/
លោក គុជ សាវ៉ាត ជានាយកគ្រប់គ្រង វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ថាលើកឡើងថា មនុស្សជាច្រើនចង់ក្លាយជាម្ចាស់ជំនួញដោយអារម្មណ៍មួយឆាវ ឃើញគេធ្វើបានជោគជ័យ ចង់បើកអាជីវកម្មតាមគេ ដោយមិនមានមូលដ្ឋានគ្រឹះច្បាស់លាស់ ហើយទីបំផុតក៏ជួបបញ្ហាដួលរលំជាហូរហែរវិញ។ តាមរយៈបទសម្ភាសន៍ ក្នុងកម្មវិធី« គំនិតថ្មី» នាយកគ្រប់គ្រងរូបនេះ បានបង្ហាញនូវជំនាញសំខាន់ៗមួយចំនួន ដែលសហគ្រិនថ្មីថ្មោងត្រូវរៀនជាមូលដ្ឋានគ្រិះរួមមាន៖
ជំនាញ សរសេរផែនការអាជីវកម្ម ៖គឺដើម្បីរៀបចំយុទ្ធសាស្រ្តអនុវត្ត កំណត់ចំនួនបុគ្គលិក និង ដើមទុនជាដើម។
![](https://image.thmeythmey.com/pictures/2021/09/19/thumb2/aaa.jpg)
ជំនាញគ្រប់គ្រងធនធានមនុស្ស និង រដ្ឋបាល៖ ជំនាញនេះ ប្រៀបដូចជាខួរក្បាលរបស់ស្ថាប័ន ក្នុងការដឹកនាំមនុស្សប្រកបដោយវិន័យ ប្រសិទ្ធភាពការងារខ្ពស់ និង សណ្តាប់ធ្នាប់ក្នុងក្រុមហ៊ុន។
ជំនាញគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រង់៖ គឺត្រូវ
ពិនិត្យ ខ្ទង់ចំណូល ចំណាយ ឱ្យបានច្បាស់លាស់ និងចំគោលដៅរបស់ស្ថាប័ន និងកំណត់ពី ផែនការហិរញ្ញវត្ថុប្រចាំខែ និងឆ្នាំ ទៅតាមដំណាក់កាលនីមួយៗ ។
ជំនាញគ្រប់គ្រងអភិបាលកិច្ច៖ គឺធ្វើឱ្យម្ចាស់អាជីវកម្មយល់ដឹងពី នីតិវិធីនៃការបង្កើតអាជីវកម្មផ្ទាល់ខ្លួន ឬ ចាប់ដៃគូសហការឱ្យត្រឹមត្រូវស្របទៅតាមច្បាប់ក្នុងប្រទេស។
ជំនាញ សហគ្រិនភាព និង នវានុវត្តន៍៖ គឺផ្តល់នូវចំណេះដឹងសម្បូរបែបនៃគំរូ អាជីវកម្មខុសៗគ្នា ពីបណ្តាប្រទេសអភិវឌ្ឍជាច្រើន។
ជំនាញធ្វើទីផ្សារ និង ការលក់ ៖ ជំនាញនេះជាដង្ហើមនៃអាជីវកម្ម ដើម្បីធ្វើការផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព និងស្វែងរកប្រភពចំណូលជូនក្រុមហ៊ុន៕
© រក្សាសិទ្ធិដោយ thmeythmey.com