ជាតិ
គណៈសង្ឃនាយក អំពាវនាវដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ យោគយល់ពីស្ថានភាពលំបាកនៃកូវីដ-១៩
27, Sep 2021 , 8:59 pm        
រូបភាព
រូប​ពី​ហ្វេស​ប៊ុកវត្តព្រះ​ប្រសប់
រូប​ពី​ហ្វេស​ប៊ុកវត្តព្រះ​ប្រសប់
ភ្នំពេញ៖ សម្ដេចព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ព្រះសង្ឃ  និងពុទ្ធបរិស័ទទាំងអស់ មេត្តាយោគយល់ពីស្ថានភាពដ៏លំបាក ក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ។


សម្ដេចព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៅថ្ងៃទី២៦ ខែកញ្ញា បានទូលប្រគេនចំពោះព្រះសង្ឃដែលវិជ្ជមានកូវីដ-១៩ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីព្យាបាលតាមការចាត់ចែងរបស់មន្ត្រីសុខាភិបាល។ ដោយឡែកចំពោះព្រះសង្ឃ នៅតាមបណ្ដាវត្តទាំងអស់ សូមគោរពវត្តប្រតិបត្តិ កិច្ចវត្តព្រឹក ល្ងាច ស្របតាមត្រៃសិក្ខា មានសីល សមាធិ បញ្ញា និងរក្សាអនាម័យជាប់ជាប្រចាំ ជាពិសេសអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនចៀសវាងការឆ្លងរាលដាល ជំងឺកូវីដ-១៩បន្ថែមទៀត។
 
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។ ចំណែកការឈប់សម្រាករយៈពេល៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ នៅរក្សាដូចដើម៕
 

Tag:
 សាសនា
  ព្រះសង្ឃ
  ភ្ជុំបិណ្ឌ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com