COVID-19
ជាតិ
COVID-19៖ លទ្ធផលពី PCR កម្ពុជាមាន​អ្នកឆ្លងថ្មី១៧៤នាក់ ខណៈអ្នកស្លាប់កើន​២៤នាក់ទៀត
02, Oct 2021 , 12:53 pm        
រូបភាព
លទ្ធផល​វិភាគ​ពីឧបករណ៍​តេស្ត PCR បង្ហាញថា កម្ពុជាមាន​អ្នកឆ្លងកូវីដ-១៩ចំនួន​១៧៤នាក់ទៀត រីឯអ្នកជាសះស្បើយ​មាន​៥៣៥នាក់ និង​ស្លាប់​២៤នាក់។ ក្នុងចំណោម​ករណីថ្មីទាំង១៧៤ មាន​១៥៣នាក់ក្នុងសហគមន៍ និង​២១នាក់ពីបរទេស។



គិតត្រឹមព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ នេះ កម្ពុជា មាន​អ្នកឆ្លង​សរុបចំនួន​១១៣ ០៥៧នាក់ សះស្បើយ ១០៣ ៩១៨នាក់ និង​ស្លាប់ចំនួន​២៣៦០នាក់។

តួលេខដែលមានការថយចុះនេះ គឺ​ដោយសារ​តែក្រសួងសុខាភិបាល ស្រង់ទិន្នន័យតែពី​ម៉ាស៊ីន PCR ប៉ុណ្ណោះ ដោយ​មិន​​បាន​បញ្ចូលលទ្ធផល​វិភាគពី​ឧបករណ៍តេស្តរហ័ស (Rapid Test) ទៀតឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com