ជាតិ
បុណ្យអុំទូក
រដ្ឋាភិបាល ផ្អាកពិធីបុណ្យអុំទូក ដោយសារកូវីដ-១៩
11, Oct 2021 , 12:59 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចមិនរៀបចំពិធីបុណ្យអុំទូកឡើយនៅឆ្នាំនេះ ដោយសារបញ្ហារាលដាលកូវីដ-១៩។ នេះបើតាមការលើកឡើងរបស់សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។



ថ្លែងក្នុងពិធីចូលកាន់តំណែងអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១តុលា ឆ្នាំ២០២១ សម្ដេច ស ខេង មានប្រសាសន៍ថានៅឆ្នាំ២០២១នេះ ក៏ដូចឆ្នាំមុនៗដែរ គឺមិនរៀបចំពិធីបុណ្យអុំទូកឡើយ ដោយសារបញ្ហារាលដាលកូវីដ-១៩។ សម្តេច បន្តថា ពលរដ្ឋគ្រប់រូបត្រូវរៀនរស់នៅតាមបែបថ្មី ជាមួយនឹងកូវីដ-១៩ ពិសេសតាមការណែនាំរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល។ 
 
សម្ដេច ស ខេង បញ្ជាក់ដូច្នេះថា៖«យើងចូលដល់ខែតុលា គឺខែ១០ តាមការសម្រេចរបស់រាជរដ្ឋាភិបាល គឺឆ្នាំនេះ យើងមិនបានធ្វើបុណ្យអុំទូក អកអុំបុក ដូចបណ្ដាឆ្នាំមុនៗទេ ដោយបញ្ហាកូវីដ-១៩»។ 
 
កន្លងមក រដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យអុំទូករយៈពេល៣ឆ្នាំជាប់គ្នាហើយ ពោគឺឆ្នាំ២០១១, ២០១២ និង២០១៣ ក្រោមហេតុផលទឹកជំនន់និងការចូលទិវង្គតរបស់សម្តេចព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។ ដោយឡែកនៅ ឆ្នាំ២០១៥ កម្ពុជា ខកខានរៀបចំពីធីបុណ្យអុំទូកម្តងទៀត ដោយសារទឹកទន្លេទាប (រាក់) ដែលមិនអាចអុំទូកបាន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com