ជាតិ
ប៉េអឹមរាជធានី៖ លោក William Guang សារភាពថាខ្លួនជាអ្នកដឹកនាំប្លន់ដោយផ្ទាល់ ![](https://image.thmeythmey.com/pictures/2021/12/21/willa.jpg)
×![]()
លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពថាខ្លួនពិតជាបានដឹកនាំប្រតិបត្តិការប្លន់ផ្ទះ ស្ត្រី អ៊ាន សៀវម៉ី ដោយផ្ទាល់។ នេះបើតាមយោងការអះអាងរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈហ្វេសប៊ុករបស់ខ្លួន នាល្ងាចថ្ងៃទី២១ ខែធ្នូ។
![](https://image.thmeythmey.com/pictures/2021/12/21/thumb2/gen.png)
William Guang បានផ្តល់ចម្លើយថា រូបគេ រួមជាមួយកូនចៅ៤នាក់ផ្សេងទៀត ប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ០១ដើម និងកាំភ្លើងខ្លី០៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះ។
«វីល្លៀម គ័ង បានបន្ថែមថា ពេលចូលក្នុងផ្ទះរូបខ្លួនបានកាន់កាំភ្លើងខ្លី០១ដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ០១គ្រឿង និងស្ពាយសាក់កាដូ ០១ តែដោយសាររូបខ្លួន មីញូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ»។ ហ្វេសប៊ុកប៉េអឹមរាជធានី បានបញ្ជាក់យ៉ាងដូច្នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com