ជាតិ
សម្តេច ហ៊ុន សែន ចូលរួមរំលែកទុក្ខជាមួយអតីតសមាជិកាព្រឹទ្ធសភាបក្សប្រឆាំង អ្នកស្រី ថាក់ ឡានី ដែលបាត់បង់ស្វាមី
24, Dec 2021 , 9:42 am        
រូបភាព
រូបសម្តេច ហ៊ុន សែន ពី AFP
រូបសម្តេច ហ៊ុន សែន ពី AFP
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារជូនទៅអ្នកស្រី ថាក់ ឡានី អតីតសមាជិកាព្រឹទ្ធសភាពីអតីតគណបក្សសង្គ្រោះជាតិ ដើម្បីបង្ហាញចូលរួមរំលែកទុក្ខជាមួយអ្នកស្រី និងក្រុមគ្រួសាររបស់អ្នកស្រី ដែលស្វាមីរបស់អ្នកស្រី គឺលោក ឈុន ប៊ុនសាន បានទទួលមរណភាព ក្នុងអាយុ៧៦ឆ្នាំ ដោយរោគាពាធ កាលព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។



សម្តេច ហ៊ុន សែន ចាត់ទុកមរណភាពរបស់លោក ឈុន ប៊ុនសាន ថាជាការបាត់បង់ស្វាមី និងជាការបាត់បង់ឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌។ សម្តេច សម្តែងសមានចិត្តចំពោះអ្នកស្រី ថាក់ ឡានី តាមរយៈលិខិតរំលែកទុក្ខដូច្នេះថា៖«ក្នុងឱកាសពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយនៃសព ជាមួយក្តីសង្វេគសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ឈុន ប៊ុនសាន ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ»៕

Tag:
 ហ៊ុន សែន
  ថាក់ ឡានី
© រក្សាសិទ្ធិដោយ thmeythmey.com