ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ រថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា បានប្រកាសបើកទទួលការកក់ជាផ្លូវការ នូវប្រភេទរថយន្ត Ford Ranger ស៊េរីថ្មី 2023 ជាមួយនឹងតម្លៃពិសេស។
![](https://image.thmeythmey.com/pictures/2022/01/20/thumb2/2.jpg)
អស់រយៈពេលជាច្រើនឆ្នាំហើយដែលរថយន្ត Ford បានរក្សានូវភាពរឹងមាំ និងសមត្ថភាពលើសពីដៃគូប្រកួតប្រជែង ហើយឆ្នាំនេះ Ford សម្រេចចិត្តបញ្ចេញនូវរូបរាងថ្មីទាំងស្រុង នៃត្រកូល Ford Ranger ដើម្បីឲ្យកាន់តែមានភាពលេចធ្លោ និងជាពិសេសនឹងផ្តល់នូវរូបរាង បទពិសោធន៍ថ្មីជូនដល់អតិថិជន។
![](https://image.thmeythmey.com/pictures/2022/01/20/thumb2/3.png)
ជឿជាក់ថា តាមរយៈការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងនេះ Ford Ranger ស៊េរីថ្មីនេះនឹងបំបែកកំណត់ត្រាលក់ថ្មី ជាមួយនឹងតួលេខដ៏ច្រើនពុំធ្លាប់មាន។ រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 បានបំពាក់ជាមួយនឹងម៉ាស៊ីន Bi-Turbo ស៊េរីថ្មី, ប្រអប់លេខ 10 វគ្គអូតូ ដែលធ្វើឲ្យការបើកបរមានភាពរលូន។
![](https://image.thmeythmey.com/pictures/2022/01/20/thumb2/4.png)
ហើយអ្វីដែលអតិថិជនទាំងអស់គ្នា កំពុងតែទន្ទឹមរង់ចាំនោះបានមកដល់ហើយ គឺការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេមួយជុំវិញរថយន្តតែម្តង សេនសឺផ្នែកខាងមុខ និងផ្នែកខាងក្រោយ បូករួមជាមួយនឹងអេក្រង់បញ្ឈរទំហំធំ រហូតដល់ទៅ 12 អ៊ីញ ដែលផ្តល់រូបភាពរស់រវើក និងទិន្នន័យយ៉ាងលម្អិត។
![](https://image.thmeythmey.com/pictures/2022/01/20/thumb2/5.png)
កុងទ័រឌីជីថលរចនាថ្មីទាំងស្រុងទំហំ 8 អ៊ីញ ហើយក្រៅពីនេះ នៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលជួយសម្រួលដល់អ្នកប្រើប្រាស់ជាច្រើនទៀតដូចជា៖ ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (On- and Off- Road Drive Modes) ដែលកាលពីមុនមានបំពាក់តែប្រភេទ Ranger Raptor តែប៉ុណ្ណោះ តែឥឡូវនេះ ប្រព័ន្ធនេះក៏មានបំពាក់លើរថយន្ត Ford Ranger ស៊េរីថ្មី 2023ដែរ។
![](https://image.thmeythmey.com/pictures/2022/01/20/thumb2/6.png)
ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិក ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ និងការបំពាក់នូវម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយ។ល។ រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 មាន 5 ពណ៌សម្រាប់ជ្រើសរើសដូចជា៖ ស ខ្មៅ ប្រផេះ ទឹកប្រាក់ និងទឹកក្រូច។
![](https://image.thmeythmey.com/pictures/2022/01/20/thumb2/7.png)
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញទៅសាកសួរ នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖
● អគារតាំងបង្ហាញសាខាផ្លូវ ព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
● អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
● អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
● អគារតាំងបង្ហាញសាខាខេត្ត សៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357
● អគារតាំងបង្ហាញសាខាខេត្ត កំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883៕
![](https://image.thmeythmey.com/pictures/2022/01/20/thumb2/8.jpg)
(អត្ថបទពាណិជ្ជកម្ម)