ជាតិ
សន្ទស្សន៍ពុករលួយឆ្នាំ២០២១៖ កម្ពុជាលេខរៀងទី១៥៧ក្នុងចំណោម១៨០ប្រទេស
25, Jan 2022 , 1:17 pm        
រូបភាព
ដោយ: ថ្មីៗ
កម្ពុជា ស្ថិតនៅលេខ១៥៧ក្នុងចំណោមប្រទេស១៨០ នៃការវាយតម្លៃលើអំពើពុករលួយ ឆ្នាំ២០២១ របស់អង្គការតម្លាភាពអន្តរជាតិ (Corruption Perceptions Index 2021)។ បើប្រៀបធៀបកាលពីឆ្នាំ២០២០ កម្ពុជា មានភាពល្អប្រសើរបន្តិចដោយសារចុះពីលេខ១៦០ មកលេខ១៥៧។



ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាបន្តស្ថិតនៅតំបន់ក្រហម ដោយមានចំណាត់ថ្នាក់ស្មើ ហុងឌូរ៉ាស, អ៊ីរ៉ាក់ និងស៊ីមបាវ៉េ ហើយមានលំដាប់អន់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

សន្ទស្សន៍របស់តម្លាភាពអន្តរជាតិ បង្ហាញថា ដាណឺម៉ាក់, ហ្វាំងឡង់ និងនូវែលសេឡង់ ឈរចំណាត់ថ្នាក់លេខ១ស្ទួន រីឯបណ្តាប្រទេសផ្សេងទៀតក្នុងចំណោម Top 10 មានដូចជា ន័រវេស, សិង្ហបុរី, ស៊ុយអែត, ស្វីស, ហូឡង់, លុចសំបួ និងអាល្លឺម៉ង់។

បណ្តាប្រទេសធំៗ ដូចជា ចក្រភពអង់គ្លេស លេខ១១, អូស្ត្រាលី លេខ១៨, ជប៉ុនលេខ១៨ស្ទួន, បារាំងលេខ២២, សហរដ្ឋអាម៉េរិក លេខ២៧ និងចិនលេខ៦៦។

ស៊ូដង់ខាងត្បូង ជាប់ជាប្រទេសពុករលួយខ្លាំងជាងគេលើពិភពលោកសម្រាប់ឆ្នាំ២០២១ បន្ទាប់មក មានស៊ីរី, សូម៉ាលី, វេណេស៊ុយអេឡា, យេម៉េន, កូរ៉េខាងជើង, អាហ្វហ្គានីស្ថាន, លីប៊ី, ហ្គីណេអាក្វាទ័រ និងតួកមេនីស្ថាន៕


Tag:
 ពុករលួយ
  តម្លាភាពអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com