កីឡាជាតិ
ជាតិ
ហុងដា៖ យើងត្រូវតែផ្លាស់ប្ដូរ ហើយត្រូវរីកចម្រើនទាំងអស់គ្នា
21, Feb 2022 , 10:22 am        
រូបភាព
លោក Keisuke Honda ក្រោយពេលកម្ពុជាចាញ់ទីម័រខាងកើត ១-០។ រូបថត យឹម ហ្គេចហួរ
លោក Keisuke Honda ក្រោយពេលកម្ពុជាចាញ់ទីម័រខាងកើត ១-០។ រូបថត យឹម ហ្គេចហួរ
ក្រុមជម្រើសជាតិ U23 កម្ពុជា បានចាញ់ទីម័រខាងកើត ១-០ នាការប្រកួតចុងក្រោយពូល A នៃពានរង្វាន់ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ លោក Keisuke Honda អ្នកចាត់ការទូទៅនៃជម្រើសជាតិកម្ពុជា មើលឃើញពីចំណុចខ្វះខាតរបស់កូនក្រុម។

 
លោក ហុងដា បានមើលឃើញពីចំណុចនៃការកែតម្រូវ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតទេ។ អ្នកចាត់ការរូបនេះ បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«យើងត្រូវតែផ្លាស់ប្ដូរចំណុចខ្លះ ហើយយើងត្រូវតែរីកចម្រើនទាំងអស់គ្នា។ ទាំងនោះ គឺជាអ្វីដែលខ្ញុំបានប្រាប់កូនក្រុមនៅក្រោយការប្រកួត»។
 
បើកការប្រកួតបានត្រឹម៨វិនាទីដំបូង ទីម័រខាងកើត បានសម្រុកប៊ិះមានឱកាសរកគ្រាប់បាល់ហើយ និងបន្តដាក់សម្ពាធលើម្ចាស់ផ្ទះ រហូតឈានដល់នាទី ១៨ ទើបខ្សែប្រយុទ្ធ Zenivoi Mota បានទាត់បាល់ចូលតំបន់គ្រោះថ្នាក់ ហើយខ្សែការពារ យ៉ើ សាហ្វី  ភ្លាត់ស្នៀត ធ្វើឲ្យបាល់ចូលទីខ្លួនឯង។ លទ្ធផលបរាជ័យនេះ នាំឱ្យកម្ពុជា មានឱកាសស្តួចស្តើងបំផុតក្នុងការឈានទៅវគ្គបន្ត ដោយរង់ចាំអ៊ុតមើលជំនួបរវាងថៃ និងវៀតណាម នៅពូល C។
 

Tag:
 AFF U23
© រក្សាសិទ្ធិដោយ thmeythmey.com