ជាតិ
សង្គមជាតិ
នៅកម្ពុជា អ្នកឆ្លង​«អូមីក្រុង» ចំនួន៥១នាក់បានស្លាប់ ​
22, Mar 2022 , 5:01 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងយុទ្ធនាការអប់រំសុខភាពរួមគ្នា ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២២មីនានេះ។ រូបថត៖ ហ្វេសប៊ុកក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងយុទ្ធនាការអប់រំសុខភាពរួមគ្នា ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២២មីនានេះ។ រូបថត៖ ហ្វេសប៊ុកក្រសួងសុខាភិបាល
មេរោគបំប្លែងថ្មី ប្រភេទ«អូមីក្រុង» បានសម្លាប់អ្នកជំងឺចំនួន ៥១នាក់ហើយ ចាប់ពីវីរុសប្រភេទថ្មីនេះ ឆ្លងចូលមកប្រទេសកម្ពុជា។ នេះបើយោងតាមប្រសាសន៍ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងពិធីបើកយុទ្ធនាការជាតិអប់រំសុខភាព រួមគញនាទប់ស្កាត់ការចម្លវីរុសកូវីដ-១៩ ក្រោមប្រធានបទ«រួមគ្នាប្រយុទ្ធវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែឆ្ងលលឿនខ្លាំងជាងមុន អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ» នៅថ្ងៃទី២២ ខែមីនានេះ។

 
ពីពិធីបើកយុទ្ធនាការ ដែលប្រារព្ធធ្វើនៅខេត្តកំពង់ស្ពឺ លោក ម៉ម ប៊ុនហេង បានបញ្ជាក់​ថា ចាប់តាំងពី«អូមីក្រុង» ចូលមកប្រទេសកម្ពុជា នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ មកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ ករណីឈឺ និងស្លាប់ នៅតែរកឃើញមានបន្តបន្ទាប់រៀងរាល់ថ្ងៃ។ បើតាមលោករដ្ឋមន្ត្រីក្រសួងសុខាភិបា​ល ​គិតចាប់ពីថ្ងៃទី១៤ធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ​មីនា ឆ្នាំ២០២២ ​មានអ្នកស្លាប់ដោយសារអូមីក្រុងនេះ ៥១នាក់ ក្នុងចំណោមអ្នកវិជ្ជមាន​សរុប ១៣ ៥៦១នាក់ ដែលត្រូវបានរកឃើញនៅកម្ពុជា។ «ហានិភ័យនៃការកើនឡើងនៃករណីជំងឺកូវីដ-១៩ ដោយសារតែអូមីក្រុង គឺប្រហែលជាមានខ្ពស់ នៅក្នុងចំណោមសហគមន៍ ដោយសារពួកគាត់បានធ្វើតេស្តរហ័សហើយ ស្នាក់នៅព្យាបាលនៅផ្ទះដោយខ្លួនឯង។ នេះមានន័យថា ជំងឺរាតត្បាតកូវីដ-១៩ នៅឆ្ងាយពីទីបញ្ចប់»។ នេះជាការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង។
 
សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែមីនា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១៣៥ ១៥៨នាក់ ក្នុងនោះជាសះស្បើយចំនួន ១៣១ ១១០ នាក់ និងអ្នកស្លាប់សរុប ៣ ០៥២នាក់។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលកម្ពុជា៕
 

Tag:
 សុខភាព
 កូវីដ-១៩
  អូមីក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com