ជៀសវាងស្តាយក្រោយ! មកស្គាល់ស្មាតហ្វូនស៊េរីថ្មី ឌីហ្សាញអេម តម្លៃសមរម្យ ឯគុណភាពលើសពីតម្លៃទៀត ត្រូវបានបច្ចេកវិទ្យាល្បីៗនិងអ្នក Review ណែនាំឲ្យទិញប្រើ ព្រោះស្មាតហ្វូននេះលក់ដាច់សាហាវខ្លាចអស់ស្តុក! ពិតទេ? ឮគេនិយាយតៗគ្នាថា ស្មាតហ្វូនស៊េរីថ្មីមួយនេះ កំពុងល្បីរន្ទឺខ្លាំង ក្លាយជាប្រធានបទក្ដៅគគុក ក្នុងដើមឆ្នាំ២០២២នេះ។
នៅដើមឆ្នាំ២០២២ សង្កេតឃើញមានស្មាតហ្វូនជាច្រើន បានប្រកាសដាក់លក់លើទីផ្សារប្រកបដោយសមត្ថភាពខ្លាំងៗ និងមុខងារថ្មីៗយ៉ាងសម្បូរបែប ក្នុងនោះមានវេបសាយព័ត៌មានបច្ចេកវិទ្យាល្បីៗជាច្រើន បាននិយាយសរសើរមិនដាច់ពីមាត់ ថែមទាំងបានណែនាំប្រិយមិត្ត ឲ្យមកចាប់អារម្មណ៍នូវស្មាតហ្វូនស៊េរីថ្មីចុងក្រោយបង្អស់ ដែលជាស្មាតហ្វូនកំពុងទទួលបានការពេញចិត្ត និងមានសន្ទុះគាំទ្រខ្លាំង ពីអតិថិជនគ្រប់ទិសទីក្នុងប្រទេសកម្ពុជា។ កាន់តែងឿងឆ្ងល់ហើយ តើស្មាតហ្វូននោះម៉ូដែលអ្វី? តម្លៃប៉ុន្មានដែរ? ហើយវាមានសមត្ថភាព និងបច្ចេកវិទ្យាទំនើបអ្វីខ្លះ?
![](https://image.thmeythmey.com/pictures/2022/04/11/thumb2/reno7_series.jpg)
នៅសល់តែប៉ុន្មានថ្ងៃទៀត ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងចូលមកដល់ហើយ។ យើងបានដឹងពីតម្រូវការអ្នកទាំងអស់គ្នា ហើយក៏ដឹងថា អ្នកកំពុងពិបាកសម្រេចចិត្ត មិនដឹងគួរជ្រើសរើសយកស្មាតហ្វូនមួយណា ដែលមានតម្លៃសមរម្យ និងរូបរាងស្អាត។ ដូចនេះ យើងនឹងក្លាយជាទីប្រឹក្សាណែនាំ នូវផលិតផលល្អ គុណភាពអេម សមត្ថភាពខ្លាំង មុខងារឡូយ បច្ចេកវិទ្យាទំនើប និងទូរស័ព្ទ ដែលទើបដាក់លក់លើទីផ្សារក្តៅៗ គឺ OPPO Reno7 តម្លៃ $369 | OPPO Reno7 Z 5G តម្លៃ $429។ តោះឥឡូវ មកដឹងពីលក្ខណៈពិសេសរបស់វាវិញម្តង!
![](https://image.thmeythmey.com/pictures/2022/04/11/thumb2/opp__2_.jpg)
OPPO Reno7 | OPPO Reno7 Z 5G បំពាក់នូវលក្ខណៈពិសេសដូចគ្នាមួយចំនួន និងចំណុចពិសេសរៀងៗខ្លួនមួយចំនួន ៖
· សម្រាប់ Reno7 បំពាក់ជាមួយកាមេរ៉ាសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើពិភពលោក ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូបភ្លឺច្បាស់ ទោះស្ថិតក្នុងស្ថានភាពងងឹតបែបណាក៏ដោយ។ Reno7 មានជម្រើស 2 ពណ៌សម្រាប់ជ្រើសរើស គឺ Sunset Orange ផលិតចេញពីស្បែក Fiberglass គុណភាពខ្ពស់ និងពណ៌ Cosmic Black ស្ទីលរចនាបែប OPPO Glow ដែលរចនាបែបកញ្ចក់ និងលោហធាតុ។ អ្វីដែលពិសេស Reno7 បំពាក់នូវកម្លាំងម៉ាស៊ីនធំ និងទំហំផ្ទុកធំទ្វេដង 8GB+256GB ព្រមទាំងមុខងារបន្ថែម RAM ឲ្យធំជាងមុនរហូតដល់ 5GB ដូចនេះមិនបាច់បារម្ភពីដំណើរការទូរស័ព្ទ ឬទំហំផ្ទុកមិនគ្រប់គ្រាន់ទៀតឡើយ។
![](https://image.thmeythmey.com/pictures/2022/04/11/thumb2/opp__2_.png)
· សម្រាប់ OPPO Reno7 Z 5G បំពាក់នូវបន្ទះឈីប Qualcomm Snapdragon 695 5G ជាមួយខ្នាតដំណើរការ 6nm ដែលជាបន្ទះឈីបល្បីល្បាញ សមត្ថភាពឈានមុខគេ បច្ចេកវិទ្យាទំនើប ប្រើប្រាស់ថាមពលថ្មតិច និងផ្តល់ភាពងាយស្រួលគ្រប់គ្រងស្ថានភាពផ្សេងៗ ទាំងការលេងហ្គេម មើលវីដេអូ មិនរអាក់រអួលជាមួយល្បឿនអ៊ីនធឺណិត 5G។ Reno7 Z 5G មានជម្រើស 2 ពណ៌សម្រាប់ជ្រើសរើស គឺ Cosmic Black ពណ៌ខ្មៅស្រងាត់អមដោយពន្លឺព្រិចៗ ប្រៀបបានទៅនឹងហ្វូងតារាប្រជែងគ្នារះ។ រីឯពណ៌ Rainbow Spectrum រស្មីដ៏ស្រទន់នៃព្រះអាទិត្យចែងចាំង កាត់ពពកបញ្ចេញពន្លឺចម្រុះពណ៌។
ចំណែកលក្ខណៈពិសេសដូចគ្នា រវាង OPPO Reno7 និង Reno7 Z 5G ដែលលេចធ្លោជាងគេ គឺវាបានផ្លាស់ប្តូររូបរាងឌីហ្សាញ ជាមួយគែមជ្រុងដ៏ល្អឯកយ៉ាងប្រណិត ប្រកបដោយភាពច្នៃប្រឌិតបែប Retro រាងស្តើង ទម្ងន់ស្រាល មិនចុកដៃ និងងាយស្រួលចាប់កាន់ប្រើដោយដៃម្ខាង។ បន្ថែមពីនេះ លើបណ្តុំកាមេរ៉ាក្រោយ វាបានបំពាក់នូវកងបំភ្លឺដំណឹង ផ្តល់ដំណឹងជាមួយពន្លឺជុំវិញកញ្ចក់កាមេរ៉ា ដ៏ទាន់សម័យយ៉ាងវិសេស ខុសប្លែកពីគេផ្តល់នូវអារម្មណ៍អស្ចារ្យ គ្មានពាក្យផ្ទឹមបាន។ ជាងនេះទៅទៀត សមត្ថភាពថ្មមានទំហំធំ 4500mAh ជាមួយនឹងបច្ចេកវិទ្យា SuperVOOC 33W ជួយបំពេញថាមពលកាន់តែរហ័ស សុវត្ថិភាពខ្ពស់ តម្រូវចិត្តដល់អ្នកចូលចិត្តលេងហ្គេម ទស្សនាភាពយន្ត តាមដានបណ្តាញសង្គមផ្សេងៗដោយមិនចាំបាច់បារម្ភរឿងទូរស័ព្ទឆាប់អស់ថ្ម និងសាកថ្មយូរទៀតឡើយ។
ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖
https://www.facebook.com/OPPOCambodia/videos/276910357975006
មានលក់ហើយ! រួសរាន់ឡើងទិញ OPPO Reno7 តម្លៃ $369 | OPPO Reno7 Z 5G តម្លៃ $429 ឥឡូវនេះថែមកាដូ សរុបជាទឹកប្រាក់ $158 ចាប់ពីថ្ងៃទី06 ដល់ថ្ងៃទី20 មេសា ឆ្នាំ2022 នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានា ទូទាំងប្រទេសកម្ពុជា ដែលកាដូរួមមាន កាតាបស្ពាយ (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់គម្រោងអ៊ីនធឺណិត 12 សប្តាហ៍។
![](https://image.thmeythmey.com/pictures/2022/04/11/thumb2/opp__3_.jpg)
អ្វីដែលកាន់តែពិសេសចាប់ពីថ្ងៃទី06 ដល់ថ្ងៃទី30 មេសា ឆ្នាំ2022 រាល់ការទិញ OPPO Reno7 | OPPO Reno7 Z 5G ផ្គួបជាមួយកាសឥតខ្សែ OPPO Enco Air2 ឬនាឡិកាសុខភាព OPPO Watch Free នឹងទទួលបានការផ្តល់ជូន៖
ចំណេញ $20 លើការទិញនាឡិកាសុខភាព OPPO Watch Free ពីតម្លៃដើម $89 មកនៅ $69
ចំណេញ $10 លើការទិញកាសឥតខ្សែ OPPO Enco Air2 ពីតម្លៃដើម $49 មកនៅ $39
តោះ! នៅចាំអីទៀត? បានទាំងកាដូច្រើនហើយក្លាយជាម្ចាស់ទូរស័ព្ទស៊េរីថ្មីចុងក្រោយទើបចេញលក់ថ្មីៗក្តៅៗទៀត៕
(អត្ថបទពាណិជ្ជកម្ម)