អត្ថបទពាណិជ្ជកម្ម
AMK Microfinance Institution Plc. បណ្ដាក់ទុន ១ លានដុល្លារអាម៉េរិក នៅលើសញ្ញាបណ្ណមានបុគ្គលធានារបស់CAIC ដើម្បីចូលរួមគាំទ្រគម្រោងការសាងសង់ និងការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ ![](https://image.thmeythmey.com/pictures/2022/05/09/untitled-1.jpg)
×![]()
AMK Microfinance Institution Plc. បានបណ្តាក់ទុនចំនួន ១ លានដុល្លារអាម៉េរិក នៅលើសញ្ញាប័ណ្ណមានបុគ្គលធានា របស់អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលចេញដោយ CAIC កាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២។
ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាប័ណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣២% ត្រូវនឹងទឹកប្រាក់សរុប ៤៤៤លានដុល្លារអាម៉េរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាប័ណ្ណនេះ គឺ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានា ដោយក្រុមហ៊ុន OCIC។
![](https://image.thmeythmey.com/pictures/2022/05/09/thumb2/01.jpg)
លោក គា បូរាណ នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានថ្លែងថា៖ «គ្រឹះស្ថាន អេ អឹម ខេ យើងខ្ញុំ ពិតជាមានមោទកភាព ដែលបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្តុដំបូងគេ លើការវិនិយោគសញ្ញាប័ណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ និងបានគាំទ្រដល់ការអភិវឌ្ឍគម្រោងនេះ។ មិនតែប៉ុណ្ណោះ យើងក៏បានចូលរួមជំរុញទៅលើកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ នៅព្រះរាជាណាចក្រកម្ពុជា។»។
ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេ ក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍន៍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងច្រវាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោង សំខាន់ៗជាច្រើន ដូចជាអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប Olympia ជាដើម៕
![](https://image.thmeythmey.com/pictures/2022/05/09/thumb2/02.jpg)
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com