អត្ថបទពាណិជ្ជកម្ម
ពិធីសម្ពោធដាក់ដំណើរការជាផ្លូវការ មន្ទីរពហុព្យាបាលអន្តរជាតិខេមា សាខាទី៣ ផ្លូវ២០០៤ ![](https://image.thmeythmey.com/pictures/2022/05/27/cover.jpg)
×![]()
ក្រុមហ៊ុនខេមាគ្លូប៊ល បានប្រារព្ធពិធីសម្ពោធ និងដាក់អោយដំណើរកាជាផ្លូវការ “មន្ទីរពហុព្យាបាលអន្តរជាតិខេមា សាខាទី៣ ផ្លូវ២០០៤” ដែលមានទីតាំងស្ថិតនៅច្រកចូលធំនៃបុរីអ័រគីដេឌឹរ៉ូយ៉ាល់នៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះ ។
មន្ទីរពហុព្យាបាលអន្តរជាតិខេមា ផ្លូវ២០០៤ ជាសាខាទី៣ បន្ថែមទៅលើសាខាពីរទៀត ដែលកំពុងផ្តល់សេវាកម្មវេជ្ជសាស្រ្តអស់រយៈពេល១០ឆ្នាំមកហើយ គឺ“មន្ទីរពហុព្យាបាលអន្តរជាតិខេមា ទួលគោក” ដែលមានទីតាំងនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក និង“មន្ទីរពហុព្យាបាលអន្តរជាតិខេមា បឹងកេងកង” ដែលមានទីតាំងនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។ សេវាសំខាន់ៗនៃ មន្ទីរពហុព្យាបាលអន្តរជាតិខេមា ផ្លូវ២០០៤ រួមមាន ផ្នែកព្យាបាលរបួសនិងសង្គ្រោះបន្ទាន់ ផ្នែកពិនិត្យសុខភាព ពិគ្រោះនិងព្យាបាលជំងឺទូទៅនិងឯកទេស ផ្នែកជំងឺកុមារ ផ្នែកវះកាត់ ផ្នែកព្យាបាលជំងឺធ្ងន់ និងមណ្ឌលធ្វើរោគវិនិច្ឆ័យ។
![](https://image.thmeythmey.com/pictures/2022/05/27/bam__1_.jpg)
ឯកឧត្ដម សាយ សំអាល់ បានមានប្រសាសន៍ថា៖« ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមជាមួយ ឯកឧត្តមលោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្នុង «ពិធីសម្ពោធ និងដាក់ឲ្យដំណើរការជាផ្លូវការមន្ទីរ ពហុព្យាបាលអន្តរជាតិខេមាផ្លូវ២០០៤» នាឱកាសនេះ។ ខ្ញុំសូមឆ្លៀតយកឱកាសនេះ សម្តែងនូវ ការអបអរសាទរចំពោះការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវបន្ថែមទៀតរបស់ក្រុមហ៊ុនខេមតួបិល ដែលបានបណ្តាក់ទុនវិនិយោគក្នុងការបង្កើតមន្ទីរពហុព្យាបាល ដើម្បីចូលរួមលើកកម្ពស់គុណភាព នៃការផ្តល់សេវាសុខាភិបាលប្រកបដោយក្រមសីលធម៌ ជំនាញវិជ្ជាជីវៈ ទំនុកចិត្ត និងមានស្តង់ដា វិជ្ជសាស្រ្តខ្ពស់ជូនដល់ប្រជាពលរដ្ឋ ទោះក្នុងការលៈទេសៈដែលកម្ពុជា និងប្រជាជាតិនៅក្នុងពិភព លោកកំពុងជួបប្រទះនឹងវិបត្តិនៃការរីករាលដាលយ៉ាងធ្ងន់ធ្ងរពីជំងឺកវីដ-១៩ ក៏ដោយ។ នេះមិន ត្រឹមតែឆ្លុះបញ្ចាំងនូវជំនឿទុកចិត្តដ៏មុតមាំរបស់វិនិយោគិន លើគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញឱ្យឃើញអំពីការគិតគូរដ៏ឈ្លាសវៃរបស់វិនិយោគិន ចំពោះ តម្រូវការសេវាសុខាភិបាលនៅកម្ពុជាដែលកំពុងមានការរីកលូតលាស់ និងមានការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់»។
លោកវេជ្ជបណ្ឌិត សោម លក្ខិណា ដែលជាសហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពហុព្យាបាលអន្តរជាតិខេមា បានរំឮកឡើងវិញថា មន្ទីរសម្រាកព្យាបាលទាំងបីនេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជាយើង និងដើម្បីឆ្លើយតបនឹងតម្រូវការសេវាថែទាំសុខភាពឯកជនដែលមានគុណភាពនិងស្តង់ដាខ្ពស់ ដូចនៅក្នុងបណ្តាប្រទេសមានការអភិវឌ្ឍន៍នៅក្នុងតំបន់និងក្នុងពិភពលោក។ ជាមួយនឹងការចូលរួមពីដៃគូវិយោគថ្មីៗ ក៏ដូចជាដៃគូយុទ្ធសាស្រ្តនៅក្នុងស្រុកនិងនៅក្រៅប្រទេសមួយចំនួនទៀត មន្ទីរពហុព្យាបាលអន្តរជាតិខេមា បានបន្តពង្រឹងគុណភាពនិងពង្រីកវិសាលភាពនៃសេវាពិគ្រោះ ស្រាវជ្រាវ វិភាគ ព្យាបាល និងថែទាំសុខភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
![](https://image.thmeythmey.com/pictures/2022/05/27/bam__4_.jpg)
លោក ម៉ៅ សាវិន តំណាងប្រចាំនៅកម្ពុជានៃដៃគូវិយោគថ្មី អី.អិម.អាយ.អេ (EMIA) បានមានប្រសាសន៍ផងដែរថាក្រុមវិនិយោគិនរបស់លោកគាំទ្រពេញទំហឹងនូវទស្សនវិស័យរបស់សហស្ថាបនិកក្រុមហ៊ុនខេមាគ្លូប៊ល ក្នុងការស្ថាបនានិងដាក់អោយដំណើរការជាបន្តបន្ទាប់នូវសេវាវេជ្ជសាស្រ្តដែលផ្តោតជាចម្បងទៅលើគុណភាព ប្រសិទ្ធិភាព និងក្រមសីលធម៌វិជ្ជាជីវៈ។ ទុនវិយោគរបស់ អ៊ី.អិម.អាយ.អេ នឹងជួយជម្រុញអោយក្រុមហ៊ុនខេមាគ្លូប៊ល អាចពង្រីកសាខារបស់ខ្លួនទៅតំបន់យុទ្ធសាស្ត្រថ្មីៗទៀតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពង្រឹងនិងពង្រីកការផ្តល់សេវាកម្មវេជ្ជសាស្រ្តសំខាន់ៗដល់សាធារណជន។
ដើម្បីអបអរការដាក់ដំណើរការជាផ្លូវការរបស់ខ្លួន “មន្ទីរពហុព្យាបាលអន្តរជាតិខេមា សាខាទី៣ ផ្លូវ២០០៤” នឹង ផ្តល់ការបញ្ចុះតំលៃ ២០% លើរាល់ការពិគ្រោះ និងព្យាបាលនៅសាខាថ្មីនេះរហូតដល់ដំណាច់ឆ្នាំ២០២២។
សំរាប់ពត៌មានបន្ថែម សូមទាក់ទងលោកវេជ្ជបណ្ឌិត អ៊ុំ សុភាព នាយកប្រតិបត្តិក្រុមហ៊ុនខេមាគ្លូប៊ល៖ ទូរសព្ទលេខ ០៩៩ ៥៨៨ ៥៨៨ ៕
![](https://image.thmeythmey.com/pictures/2022/05/27/bam__1_.jpg)
![](https://image.thmeythmey.com/pictures/2022/05/27/bam__5_.jpg)
![](https://image.thmeythmey.com/pictures/2022/05/27/bam__6_.jpg)
![](https://image.thmeythmey.com/pictures/2022/05/27/bam__7_.jpg)
![](https://image.thmeythmey.com/pictures/2022/05/27/bam__8_.jpg)
![](https://image.thmeythmey.com/pictures/2022/05/27/bam__9_.jpg)
![](https://image.thmeythmey.com/pictures/2022/05/27/bam__10_.jpg)
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com