អត្ថបទពាណិជ្ជកម្ម
ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ខេមប្រ៊ូវ សហការគ្នាដាក់ធុងបែងចែកសំរាម ក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ![](https://image.thmeythmey.com/pictures/2022/06/14/cover.jpg)
×![]()
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ - ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ខេមប្រ៊ូវ បានសហការរៀបចំកម្មវិធី ប្រគល់ទទួលធុងបែងចែកសំរាមចំនួន ៥០ឈុត ដែលស្មើនឹង ១០០ធុង ដើម្បីដាក់នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។ កម្មវិធីនេះ បានប្រព្រឹត្តឡើង នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពស់ខ្ពស់របស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក Bruce Kidner នាយកគ្រប់គ្រងស្តីទី និងជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ រួមជាមួយនឹងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក៏ដូចជាមន្រ្តីក្រសួង និងកីឡដ្ឋាន។
![](https://image.thmeythmey.com/pictures/2022/06/14/img__1_.jpg)
កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីការគ្រប់គ្រងកាកសំណល់រឹងនៅតាមទីសាធារណៈ ដោយផ្ដោតសំខាន់ទៅលើការញែកសំណល់ ដែលអាចកែច្នៃបាន និងមិនអាចកែច្នៃបានឲ្យបានត្រឹមត្រូវ ក៏ដូចជាដើម្បីរួមចំណែកបង្កើតមេត្រីភាពបរិស្ថាន ក្រោមសារបំផុសស្មារតី «ទម្លាប់ស្អាត ទីក្រុងស្អាត»។
លោក Bruce Kidner នាយកគ្រប់គ្រងស្តីទី និងជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន ខេមប្រ៊ូវ បានសម្ដែងនូវក្តីពេញចិត្ត និងសាទរក្នុងការឧបត្ថម្ភធុងបែងចែកសំរាម ដោយលោកបានលើកឡើងថា៖«សកម្មភាពនៅថ្ងៃនេះ គឺជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ខេមប្រ៊ូវ ក្នុងការចូលរួមការពារបរិស្ថាន រក្សាសោភ័ណភាពទីក្រុង និងការរស់នៅស្អាត។ លោកក៏បានបន្តទៀតថា ស្របតាមគោលដៅចីរភាពរបស់ក្រុមហ៊ុន - ការអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក។ លោកជឿជាក់ថា ធុងបែងចែកសំរាមដែលក្រុមហ៊ុនបានផ្ដល់ជូននេះ នឹងរួមចំណែកក្នុងដំណោះស្រាយលើការគ្រប់គ្រងកាកសំណល់រឹង នៅព្រះរាជាណាចក្រកម្ពុជា»។
![](https://image.thmeythmey.com/pictures/2022/06/14/img__2_.jpg)
លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ក៏បានមានប្រសាសន៍ដែរថា៖ «ការការពារបរិស្ថាន គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលទាមទារឲ្យមានការចូលរួមពីវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប។ ការចូលរួមពីវិស័យឯកជន ក្នុងកិច្ចការពារបរិស្ថាន សោភ័ណភាពទីក្រុង គឺជាសកម្មភាពដ៏គួរឲ្យកោតសរសើរ និងបានបង្ហាញពីការចិត្តទុកដាក់ និងសាមគ្គីភាពរបស់វិស័យឯកជនលើបញ្ហាបរិស្ថាន។ លោករដ្ឋមន្រ្ដី ក៏បានមានប្រសាសន៍បន្តទៀតថា៖ «ខ្ញុំជឿជាក់លើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមជាមួយការចូលរួមពីវិស័យឯកជន ជាពិសេសគឺការយល់ដឹងរបស់ប្រជាជនគ្រប់រូប អំពីការទុកដាក់សំរាម នឹងជួយឲ្យបរិស្ថានល្អ ទីក្រុងមានសោភ័ណភាព ស្របតាមពាក្យស្លោក «កម្ពុជាស្អាត កម្ពុជាបៃតង»។
សូមជម្រាបជូនថា ក្រុមហ៊ុន ខេមប្រ៊ូវ បានចូលរួមចំណែកក្នុងសង្គម និងបានបង្ហាញពីភាពជាប្រតិបត្តិករអាជីវកម្មគំរូ ដែលដឹកនាំប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងចីរភាព។ ក្នុងនាមជាក្រុមហ៊ុនស្រាបៀរឈានមុខគេមួយនៅកម្ពុជា ក្រុមហ៊ុន ខេមប្រ៊ូវ បាន និងកំពុងបន្តយកចិត្តទុកដាក់ លើបញ្ហាប្រឈមក្នុងការអភិវឌ្ឍសង្គម និងតែងតែចូលរួមក្នុងសកម្មភាពនានាដែលជាប្រយោជន៍ និងអនាគតរួមគ្នារបស់យើងទាំងអស់គ្នា៕
![](https://image.thmeythmey.com/pictures/2022/06/14/img__3_.jpg)
![](https://image.thmeythmey.com/pictures/2022/06/14/img__4_.jpg)
![](https://image.thmeythmey.com/pictures/2022/06/14/img__5_.jpg)
![](https://image.thmeythmey.com/pictures/2022/06/14/img__6_.jpg)
![](https://image.thmeythmey.com/pictures/2022/06/14/img__7_.jpg)
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com