រាជធានីភ្នំពេញ – ក្រុមហ៊ុន Delivery Hero (Cambodia) Co., Ltd [foodpanda] ប្រតិបត្តិករដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃ ឈានមុខគេនៅកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោគ” ដល់ដៃគូដឹកជញ្ជូន របស់ខ្លួននៅ សាលអង្គរ-គីហ្សូណា (CJCC) ពីថ្ថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២២ ។
ជាលើកទីពីរហើយដែលក្រុមហ៊ុន foodpanda សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោក“ ក្នងគោលបំណងលើកកម្ពស់ ការយល់ដឹងពីសារៈសំខាន់នៃការអនុវត្តច្បាប់ ដើម្បីរក្សាសុវត្ថិភាពក្នុងពេលបើកបរ។ វគ្គបណ្តុះបណ្តានេះ បានធ្វើឡើងរយៈពេលពីរថ្ងៃ ដោយមានការចូលរួមពីដៃគូដឹកជញ្ជូន foodpanda ប្រមាណជាង ៦០០ នាក់ និងក្រោមការបង្ហាត់បង្ហាញដោយផ្ទាល់ពីមន្ត្រីជំនាញចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
![](https://image.thmeythmey.com/pictures/2022/06/15/pan__2_.jpg)
![](https://image.thmeythmey.com/pictures/2022/06/15/pan__3_.jpg)
ក្នុងពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលនេះ លោកស្រី ឡាយ ស៊ីវហួង នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន foodpanda មានប្រសាសន៍ថា «កម្មវិធីបណ្តុះបណ្តាលនេះបង្កេីតឡេីង ជារៀងរាល់ឆមាសក្នុងគោលបំណង បង្កើនសម្ថភាពយល់ដឹងពីច្បាប់ចរាចរណ៍ជូនដល់ដៃគូដឹកជញ្ជូន ក្នុងគោលដៅរួមគ្នា លុបបំបាត់ការបំពានច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង ជាពិសេស រក្សាសុវត្ថិភាពក្នុងការបើកបរទាំងអស់គ្នា»។
អ្វីដែលគួរឲ្យកត់សំគាល់ផងដែរនោះ វគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោគ”នេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្រោមការចូលរួមសហការដោយផ្ទាល់របស់ ឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបង្រៀនដោយផ្ទាល់ពី លោកវិរសេនីយ៍ទោ ពុំ សិលា និង លោកអនុសេនីយ៍ឯក សេង សុផាត មន្ត្រីជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
![](https://image.thmeythmey.com/pictures/2022/06/15/pan__4_.jpg)
ឧត្តមសេនីយ៍ទោ ចេវ ហាក់ បានមានប្រសាសន៍ថា «វគ្គបណ្តុះបណ្តាលនេះ គឺជាជំនួយពញ្ញាក់ស្មារតីបន្ថែម ដល់ក្រុមអ្នកដឹកជញ្ជូនដែលតែងតែប្រើប្រាស់ដងផ្លូវ ឱ្យ បន្តការប្រុងប្រយ័ត្ន និងបន្តចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ» ។
ក្រុមហ៊ុន foodpanda ប្តេជ្ញាបន្គចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្ត ច្បាប់ចរាចរណ៍ ឲ្យកាន់តែមានភាពទូលំទូលាយថែមទៀត ទៅកាន់ដៃគូដឹកជញ្ជូនទូរទាំង រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុងទាំង១៥ ដែល foodpanda កំពុងបំពេញប្រតិបត្តិការ ៕
![](https://image.thmeythmey.com/pictures/2022/06/15/pan__5_.jpg)
![](https://image.thmeythmey.com/pictures/2022/06/15/pan__6_.jpg)
![](https://image.thmeythmey.com/pictures/2022/06/15/pan__7_.jpg)
![](https://image.thmeythmey.com/pictures/2022/06/15/pan__8_.jpg)