ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ស្ដាប់ហេតុផលក្លិបក្នុងលីកចំនួន៣ដែលមិនមានកីឡាករបរទេស
31, Jan 2014 ,
9:34 am
រូបភាព
ក្រុមកីឡាករសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ រូបថត CAM photo agency
×
ដោយ:
នៅក្នុងថ្ងៃប្រកួតបើកឆាកពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ២០១៤ កាលពីសប្ដាហ៍មុន មានក្រុម ៣ រួមមាន ក្រសួងការពារជាតិ, គីរីវង់សុខសែនជ័យ និង សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលអ្នកគាំទ្រសង្កេតឃើញថាមិនមានប្រើប្រាស់កម្លាំងជាកីឡាករបរទេស ដើម្បីប្រកួតប្រជែងដូចក្រុមដទៃផ្សេងទៀត។
លោក អ៊ុព សំអាន អ្នកចាត់ការទូទៅក្រុមក្រសួងការពារ បានប្រាប់ថា៖«មិនមែនខ្ញុំមិនចង់បានទេ ប៉ុន្ដែក្លិបយើងមិនមានចេតនាបន្ថែមកីឡាករបរទេសនោះទេ។ កីឡាករបរទេសគេទាមទារប្រាក់ខែច្រើន ហើយបើយើងយកប្រាក់ទាំងនោះមកបណ្ដុះកូនខ្មែរវិញបាន ២ ឬ ៣ នាក់ឯណោះ»។
បើទោះជាគ្មានកីឡាករបរទេស ប៉ុន្ដែលោក អ៊ុព សំអាន ក៏តែមានឆន្ទះដឹកនាំក្រុមដើម្បីប្រជែងយកពានរង្វាន់ណាមួយក្នុងចំណោម លីក ក៏ដូចជា Hun Sen Cup ដោយសំអាងទៅលើកីឡាកររបស់លោកមានសមត្ថភាពមិនចាញ់កីឡាករបរទេសនោះទេ។
ចំណែកលោក ប៊ុន សម្បត្តិ គ្រូបង្វឹករបស់ក្រុមអាស៊ីអឺរ៉ុប វិញបានបង្ហើបឱ្យដឹងថា៖ «លាក់បាំងអីឆ្នាំនេះក្រុមយើងមានខ្ទង់ចំណាយតិច ហើយកីឡាករបរទេសគេទាមទារប្រាក់ខែខ្ពស់ពេក»។ យ៉ាងណាក៏ដោយលោកគ្រូបង្វឹករូបនេះចង់ប្រើប្រាស់ធនធានក្នុងស្រុកដែលមានឱ្យអស់សិនទើបសម្រេចចិត្តរកកីឡាករបរទេសបន្ថែម ឬ មិនយក។
ចំពោះលោក ឯម សុវណ្ណារ៉ា អ្នកចាត់ការទូទៅក្លិបគីរីវង់សុខសែនជ័យ ឯណោះវិញបានប្រាប់ថា៖ «តាមពិតមិនមែនយើងមិនយកកីឡាករបរទេសនោះទេ ប៉ុន្ដែកីឡាករបរទេសដែលលេងនៅស្រុកខ្មែរគឺរកអ្នកមានសមត្ថភាពមិនបាន។ នៅប៉ុន្មានថ្ងៃខាងមុនយើងនឹងធ្វើតេស្ដកីឡាករបរទេសចំនួន ៣ នាក់ មាន២ នាក់ជាជនជាតិប្រេស៊ីល មកពីថៃ ម្នាក់ និង មកពីរៀតណាមម្នាក់ និង ម្នាក់ទៀតជាជនជាតិនីហ្សេរីយ៉ា មកពីប្រទេសគេផ្ទាល់តែម្ដង»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ«ពិសោធ» និង«ពិសោធន៍» មានលក្ខខណ្ឌប្រើប្រាស់ខុសគ្នាដូចម្ដេច?
5 ថ្ងៃ
រដូវភ្លៀងបង្កើតសម្រស់បៃតង គឺជាពេលវេលាល្អបំផុតសម្រាប់ដំណើរកម្សាន្ត
ទស្សនៈ
1 ថ្ងៃ
«សោភណ»,«សោភ័ណ្ឌ»,«សោភ័ន»និង«សោភ័ណ»ពាក្យណាត្រឹមត្រូវ?
1 សប្តាហ៍
តើពាក្យ «ចរិត, ចរិក, ចរឹត, ចរឹក» មួយណាត្រឹមត្រូវ?
2 ថ្ងៃ
តើពាក្យ «សូម, សុំ» មានន័យខុសគ្នាយ៉ាងដូចម្តេច?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម