នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាអេឡិចត្រូនិក (E-Sports) នៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយយើងសង្កេតឃើញថា មានការប្រកួតថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់។ លើសពីនេះទៅទៀត កីឡាករកម្ពុជាម្នាក់ៗកាន់តែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែលេចធ្លោ ដើម្បីប្រកួតប្រជែងលើឆាកអន្ដរជាតិ។
យ៉ាងណាមិញ ការប្រកួតថ្នាក់ជាតិវិញ្ញាសា Mobile Legend Professional League រដូវកាល Spring Split 2023 (2023 MPL-KH Spring Split) ដែលរៀបចំដោយក្រុមហ៊ុន Moonton Technology Co., Ltd គាំទ្រដោយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC) និងឧបត្ថម្ភធំផ្តាច់មុខដោយភេសជ្ជៈ STING បានបញ្ចប់ទៅដោយជោគជ័យ ដោយបានប្រគល់ពានជើងឯកទៅកាន់ក្រុម BURN X FLASH ដែលពួកគាត់នឹងតំណាងឲ្យកម្ពុជាបន្តចូលរួមការប្រកួតថ្នាក់អន្តរជាតិ Mobile Legend Southeast Asia Cup 2023 ហៅកាត់ថា MSC 2023។
![](https://image.thmeythmey.com/pictures/2023/04/24/pr__1_.jpg)
Mobile Legend Southeast Asia Cup គឺជាការប្រកួតថ្នាក់អន្តរជាតិ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីក្រុមកីឡាករកំពូលៗ មកពីបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ MSC 2023 ក៏មាន៣ក្រុមបន្ថែមទៀត មកពីប្រទេស ដែលមិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលរួមប្រកួតផងដែរ ពោលគឺកីឡាករមកពី អាមេរិកខាងជើង ទួគី និងមេណា។ ហើយអ្វីដែលកាន់តែពិសេស នៅឆ្នាំនេះ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត MSC 2023 ។ យើងសង្ឃឹមថា ក្រុមតំណាងប្រទេសកម្ពុជា នឹងធ្វើបានល្អនៅក្នុងការប្រកួត MSC 2023 ខាងមុខនេះ។
ក្រឡេកមកមើលការប្រកួត MPL-KH Spring Split ២០២៣ វិញ យើងឃើញថា រដូវកាលនេះក៏មិនខុសពីរដូវកាលមុនៗដែរ ក្រុមកំពូលៗកម្ពុជាចំនួន៨ក្រុម បានចូលខ្លួនមកប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីយកតំណែងជើងឯកប្រចាំរដូវកាល រួមជាមួយនឹងរង្វាន់សរុបជាទឹកប្រាក់ចំនួន ១៦ ០០០ដុល្លារសហរដ្ឋអាមេរិក និងកៅអី ដើម្បីចូលរួមការប្រកួតដណ្តើមពានប្រចាំអាស៊ីអាគ្នេយ៍ MSC 2023។
![](https://image.thmeythmey.com/pictures/2023/04/24/pr__2_.jpg)
ព្រឹត្តិការណ៍នេះ មានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រវិស័យកីឡាអេឡិចត្រូនិច។ ហើយក្រៅពីទស្សនាការប្រកួតដ៏ស្វិតស្វាញ អ្នកចូលរួមក៏បានទទួលនូវភាពសប្បាយរីករាយតាមរយៈការកម្សាន្តផ្សេងៗជាមួយនឹងរង្វាន់អនុស្សាវរីយ៍ជាច្រើននៅបញ្ជរភេសជ្ជៈ STING ផងដែរ។ នេះជារដូវកាលទី៤ហើយ ដែលយើងនៅតែឃើញភេសជ្ជៈ STING មានវត្តមានបន្តគាំទ្រ និងឧបត្ថម្ភវិស័យកីឡាអេឡិចត្រូនិច ទាំងព្រឹត្តិការណ៍នៃការប្រកួត ទាំងក្រុមកីឡាករជាច្រើនក្រុម នៅក្នុងប្រទេសកម្ពុជា។
គូសបញ្ជាក់ផងដែរថា STING ជាម៉ាកភេសជ្ជៈគ្មានជាតិអាកុលដ៏ពេញនិយមក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
ចំពោះ Moonton Technology Co., Ltd គឺជាក្រុមហ៊ុនដ៏ធំមួយ ដែលបង្កើតវីដេអូហ្គេម និងកីឡាអេឡិចត្រូនិចលំដាប់ថ្នាក់ពិភពលោក។ Mobile Legend Bang Bang គឺជាកីឡាអេឡិចត្រូនិច ដែលបង្កើតសង្វៀនប្រកួតតាមរយៈប្រព័ន្ធអ៊ីនធឺណិត ដែលអនុញ្ញាតឲ្យអ្នកចូលរួមលេងទទួលបាននូវភាពសប្បាយរីករាយ និងកសាងទំនាក់ទំនងជាមួយមិត្តភក្តិថ្មីៗផងដែរ។ Mobile Legend Bang Bang បង្កើតឡើងកំឡុងឆ្នាំ ២០១៦ និងកាន់តែមានប្រជាប្រិយភាពពីមួយឆ្នាំទៅមួយឆ្នាំ និងលេចធ្លោក្នុងតំបន់អាស៊ីអាគ្នេយ៍៕
(អត្ថបទពាណិជ្ជកម្ម)
![](https://image.thmeythmey.com/pictures/2023/04/24/pr__3_.jpg)
![](https://image.thmeythmey.com/pictures/2023/04/24/ppr__4_.jpg)
![](https://image.thmeythmey.com/pictures/2023/04/24/pr__5_.jpg)
![](https://image.thmeythmey.com/pictures/2023/04/24/pr__6_.jpg)
![](https://image.thmeythmey.com/pictures/2023/04/24/pr__7_.jpg)
![](https://image.thmeythmey.com/pictures/2023/04/24/pr__8_.jpg)
![](https://image.thmeythmey.com/pictures/2023/04/24/pr__9_.jpg)