កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមអ្នកលួចបន្លំសិទ្ធិទូរទស្សន៍ផ្សាយដោយខុសច្បាប់ការប្រកួត Premier League ត្រូវបានចាប់ដាក់គុក ![](https://image.thmeythmey.com/pictures/2023/05/31/31520231429a.png)
×![]()
ក្រុមអ្នកលួចបន្លំសិទ្ធិទូរទស្សន៍ផ្សាយការប្រកួតក្របខណ្ឌ Premier League ដោយខុសច្បាប់ ដែលមានការចុះថ្លៃដល់អ្នកទស្សនា ៥០,០០០នាក់ ដែលបានទិញការផ្សាយ ដើម្បីទស្សនាការប្រកួត ត្រូវបានចាប់ដាក់គុក។
បើតាម Premier League បុរសចំនួន ៥នាក់ ត្រូវបានផ្តន្ទាទោសពីបទសមគំនិតក្នុងការបន្លំ ការលាងលុយកខ្វក់ និងមើលងាយដល់តុលាការ បន្ទាប់ពីបានលួចលាក់បង្កើតលុយបានជាង ៧លានផោន(៨,៦លានដុល្លារ) ក្នុងរយៈពេល ៥ឆ្នាំ កន្លងមក។
![](https://image.thmeythmey.com/pictures/2023/05/31/capture1.png)
បុរសម្នាក់មានឈ្មោះ Mark Gould មកពីទីក្រុងឡុងដ៍ ត្រូវបានគេរាយការណ៍ថា ជាមនុស្សម្នាក់ដែលបានគ្រប់គ្រងដំណើរប្រតិបត្តិការ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ រយៈពេល ១១ឆ្នាំ ដោយតុលាការ Chester Field កាលពីថ្ងៃទី៣០ ខែឧសភា។
បុរសវ័យ ៣៦ឆ្នាំ ខាងលើរួមជាមួយនឹងបក្ខពួក ដែលមានឈ្មោះ Steven Gordon, Peter Jolley, William Brown និង Christopher Felvus ត្រូវបានជាប់ចោទ ពីបទបានលួចសិទ្ធិចូលមើលការប្រកួតដោយខុសច្បាប់ពីប៉ុស្តិ៍ទូរទស្សន៍រាប់រយ នៅលើពិភពលោក ។ ក្នុងនោះក៏មានភាពយន្ត និងកម្មវិធីទូរទស្សន៍តាមតម្រូវការរាប់ម៉ឺន។
សមាជិកទី៦ នៃក្រុមមានឈ្មោះថា Zak Smith មិនបានចូលខ្លួនក្នុងតុលាការ សម្រាប់ការកាត់ទោសឡើយ ខណៈពេលដែលមានដីកាពីតុលាការបង្គាប់ឱ្យចាប់ខ្លួនបុរសរូបនេះ។
![](https://image.thmeythmey.com/pictures/2023/05/31/capture.png)
បើតាម Premier League ក្រុមអ្នកក្លែងបន្លំសិទ្ធិការផ្សាយទាំងនេះ មានក្រុមបុគ្គលិកការងារប្រមាណ ៣០នាក់ និងម្នាក់ក្នុងចំណោមនោះមានភាពសម្ងាត់ជាងគេបង្អស់ និងជាអ្នកជំនាញខាងប្រឆាំងទៅនឹងសិទ្ធិនៃការលួចចម្លងរបស់ក្រុមហ៊ុននានា។
ចំពោះបញ្ហាដែលបានកើតឡើង លោក Kevin Plumb ដែលជាទីប្រឹក្សានៃក្របខណ្ឌ Premier League បាននិយាយដូច្នេះថា៖«ការកាត់ទោសថ្ងៃនេះ គឺជាលទ្ធផលនៃការកាត់ទោសដ៏យូ និងស្មុគស្មាញនៃប្រតិបតិ្តការមួយនេះ។ ការកាត់ទោសនេះ ជាការកាត់ទោសដែលវែងបំផុតមិនធ្លាប់មានសម្រាប់ឧក្រិដ្ឋកម្មទាក់ទងនិងការលួចចម្លង ហើយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីនាំបុគ្គលទាំងនេះទៅកាន់យុត្តិធម៍ និងបញ្ចាំងពីភាពធ្ងន់ធ្ងរនៃទំហំខូចខាត់នៃឧក្រិដ្ឋកម្មមួយនេះ។»។
បន្ទាប់តែពីកើតមានរឿងរ៉ាវនៃការក្លែងបន្លំបែបនេះ ក្របខណ្ឌ Premier League ក៏បានសន្យាថានឹងរក្សាការពារសិទ្ធិផ្សព្វផ្សាយរបស់ខ្លួនឱ្យមានតម្លាភាព និងរក្សាការពារអ្នកគាំទ្រពីការក្លែងបន្លំផ្សេងៗ ដោយការស៊ើបអង្កេតលើការផ្សព្វផ្សាយខុសច្បាប់ហើយ និងកាត់ទោសចំពោះប្រតិបត្តិករដែលធ្វើរឿងខុសច្បាប់គ្រប់កម្រិត៕
© រក្សាសិទ្ធិដោយ thmeythmey.com