ជាតិ
ក្រវ៉ាន់ ជាប្រាសាទឥដ្ឋដ៏ស្រស់ស្អាតនាដើមសម័យអង្គរ
18, May 2024 , 10:39 pm        
រូបភាព
សៀមរាប៖ ប្រាសាទក្រវ៉ាន់ ជាប្រាសាទឥដ្ឋដ៏ស្រស់ស្អាតមួយ ដែលមានប្រាង្គចំនួន ៥ទន្ទឹមគ្នា។ ប្រាសាទនេះសង់ឡើងដោយមន្រ្តីជាន់ខ្ពស់មួយរូបឈ្មោះ មហិន្ទរវរ្ម័ន នាឆ្នាំ៩២១ ឧទ្ទិសថ្វាយព្រះវិណ្ណុ ស្ថិតក្នុងរាជព្រះបាទ ហសិវរ្ម័នទី១ (៩១០-៩២៣)។ ប្រាសាទនេះ ក៏មានការសាងសង់លាយថ្មភក់ខ្លះៗដែរ ដូចជា សសរពេជ្រ ស៊ុមទ្វារ ផ្ដែរ។ ចម្លាក់ដ៏ទាក់ទាញ ស្ថិតនៅប្រាង្គកណ្ដាល និងប្រាង្គខាងជើងបង្អស់។


 
 
ក្នុងវង់ទស្សនាក្រុមប្រាសាទនៃតំបន់អង្គរ ទោះជាមានចម្ងាយប្រហែលជា ៣គីឡូម៉ែត្រ ពីខាងកើតប្រាសាទអង្គរវត្ត និងមានលក្ខណៈពិសេសដូចពេលខាងលើក៏ដោយ ប៉ុន្តែទេសចរ ពុំសូវចាប់អារម្មណ៍ទស្សនាប្រាសាទក្រវាន់ បានកុះករដូចប្រាសាទដទៃឡើយ៕
 
 

Tag:
 ប្រាសាទក្រវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com