ជាតិ
ស្នាដៃបច្ចេកវិទ្យាទំនើបៗរបស់សិស្ស និស្សិត តាំងបង្ហាញក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស
15, Jun 2024 , 12:00 pm        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ«រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»។ កម្មវិធីនេះ ក៏មានការដាក់តាំងបង្ហាញ និងប្រកួតប្រជែងស្នាដៃបច្ចេកវិទ្យារបស់សិស្ស និស្សិត ដែលមាន គំនិតច្នៃប្រឌិត និងនវានុវត្តន៍ មកពីវិស័យឯកជន វិស័យពាក់ព័ន្ធនានា។

 
រាជរដ្ឋាភិបាល បានរៀបចំកម្មវិធីនេះ ដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ បម្រើការងារសង្គម ជាពិសេសវិស័យ កសិកម្ម ពាណិជ្ជកម្ម សំណង់ និងឧស្សាហកម្ម។ ការតាំងបង្ហាញនេះ មានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ ៕
 















 

Tag:
 (ព័ត៌មានរូបភាព
  បច្ចេកវិទ្យា)
© រក្សាសិទ្ធិដោយ thmeythmey.com